អត្ថបទ

ទឹកចិត្តកម្ពុជា៖ បង្ហាញទឹកចិត្តកម្ពុជា ចូលរួមជាមួយយើង នៅថ្ងៃនេះ!

ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុន ផលិតទឹកបរិសុទ្ធកម្ពុជា បានបញ្ចេញវីដេអូខ្លីមួយ បង្ហាញអំពីតួអង្គដ៏សំខាន់ ដែលបណ្ដាលឲ្យ ទឹកបរិសុទ្ធកម្ពុជា មានលទ្ធភាព ធ្វើជាយុទ្ធនាការ ទឹកចិត្តកម្ពុជា ដើម្បីចែកទឹកបរិសុទ្ធ ដល់មន្ត្រីនគរបាល ទូទាំងប្រទេស។

តួអង្គដ៏សំខាន់នោះ គឺពលរដ្ឋកម្ពុជាតែម្ដង ដែលជាអតិថិជនដ៏ស្មោះស្ម័គ្រ បានជួយគាំទ្រទឹកបរិសុទ្ធកម្ពុជា ចាប់ពីពេលបង្កើត ផលិតផលនេះ ក្នុងឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន។

វីដេអូដែលមាន រយៈពេល១នាទីនេះ ក៏អំពាវនាវដល់ពលរដ្ឋកម្ពុជាសូមបន្ត «បង្ហាញទឹកចិត្តកម្ពុជា ចូលរួមជាមួយយើងនៅថ្ងៃនេះ» ដើម្បីកសាងសង្គមកម្ពុជា ជាសហគមន៍ដ៏កក់ក្តៅ ចេះជួយគ្នាទៅវិញទៅមក និងពោរពេញដោយក្តីស្រលាញ់ និងការចេះចែករំលែក។ ដើម្បីជ្រាបកាន់តែច្បាស់ អំពីវីដេអូនេះ សូមទស្សនាវីដេអូតាមរយៈ តំណភ្ជាប់ខាងក្រោម៖

វីដេអូ យុទ្ធនាការទឹកចិត្តកម្ពុជា

អ្នកទាំងអស់គ្នាសុទ្ធតែជាចំណែកមួយដ៍សំខាន់ដែលធ្វើឲ្យទឹកបរិសុទ្ធកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ជាច្រើន។ អរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រទឹកបរិសុទ្ធកម្ពុជារហូតមក!

បាន​បង្ហោះ​ដោយ Cambodia Water នៅ ច័ន្ទ 21 កញ្ញា 2020
To Top