អត្ថបទ

ថ្ងៃអាទិត្យនេះ Yeti ពីទឹកក្រូច IZE សុំណាត់ហ្វេនៗ មកមើលសិល្បៈ ស្រុកយើង នៅជីប ម៉ុង ណូរ៉ូ ម៉ល

Yeti ដែលគ្រប់គ្នាស្គាល់ថា ជាតុក្កតាតំណាង ទឹកក្រូចអាយស៍ IZE សូមអញ្ជើញហ្វេនៗ ដែលនិយមគាំទ្រ ទឹកក្រូចអាយស៍ IZE និង សិល្បៈខ្មែរ ទាំងបុរាណ និងសម័យ មកជួបគ្នាសប្បាយរីករាយ នៅក្នុងកម្មវិធី «សិល្បៈស្រុកយើង» នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។

កម្មវិធី «សិល្បៈស្រុកយើង» នៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញានេះ នឹងមានការចូលរួម សម្តែងពីសិល្បករ សម័យគឺ លោក Chen-ចេន និង ក្រុមសិល្បករ មកពីសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ សម្តែងរបាំគោះអង្រែ និង សមាគមសិល្បៈគោកធ្លក សម្តែងទស្សនីយភាព ល្ខោនស្រមោលស្បែកតូច ចាប់ពីម៉ោង ៥:០០-៧:៣០នាទីយប់។

សូមបញ្ជាក់ថា កម្មវិធី «សិល្បៈស្រុកយើង» នឹងបើកឲ្យចូលទស្សនា ដោយសេរី ព្រមទាំងមានលេងហ្គេម ដើម្បីឈ្នះរង្វាន់ ពីទឹកក្រូចអាយស៍ ចាប់ពីវេលាម៉ោង ១១ថ្ងៃត្រង់តទៅ។ រង្វាន់ដែលនឹងត្រៀម ផ្តល់ជូនរួមមាន ទឹកក្រូចអាយស៍ IZE រាប់រយដប កាតាបអាយស៍ IZE ដ៏ស្រស់ស្អាត កែវទឹក និងអាវយឺតជាច្រើនរង្វាន់។

គួរបញ្ជាក់ថា កម្មវិធី «សិល្បៈស្រុកយើង» ធ្វើឡើងដើម្បីលើកស្ទួយ សិល្បៈខ្មែរ ដោយមានការសម្ដែង រៀងរាល់ថ្ងៃអាទិត្យចុងខែ នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល៕

To Top