អត្ថបទ

កម្មករសំណង់ ម្តុំជ្រោយចង្វារ ឈ្នះវើក ៥លាន រួចថ្លៃជីធ្វើស្រែ មួយរដូវរំភើយ

លោកស្រី សុខ ណយ វ័យ៤១ឆ្នាំ បច្ចុប្បន្នជាកម្មករសំណង់ ស្នាក់នៅម្តុំជ្រោយចង្វារ បានគាស់ឈ្នះទឹកប្រាក់ ៥លានរៀល នាព្រលប់ថ្ងៃទី២៥ ខែកញ្ញា នាំឲ្យមាន ការភ្ញាក់ផ្អើល ជួយត្រេកអរពីអ្នកជុំវិញ។

ដំណើររឿងនៃការឈ្នះ របស់លោកស្រី ពិតជាមានការចាប់អារម្មណ៍ប្លែក។ លោកស្រីថា៖ « គិតទៅថ្ងៃឈ្នះនោះ ខ្ញុំផឹកតែមួយកំប៉ុងទេ ដែលកំប៉ុងនោះ គឺជាកំប៉ុងសល់ចុងក្រោយ ក្នុងធុងទឹកកក ដែលគេលក់នៅ ក្នុងការដ្ឋាននោះ។ ជាទូទៅកម្មករ ដូចខ្ញុំអីគឺផឹកវើក WURKZ ច្រើនកំប៉ុងណាស់ ក្នុងមួយថ្ងៃ ប៉ុន្តែចៃដន្យអីថ្ងៃនោះ ខ្ញុំរវល់អត់បានផឹកពីព្រឹក ទើបផឹកល្ងាច ហើយដោយសារ អស់កម្លាំងពេក បានឈ្នះ៥លានតែម្តង»។

អ្នកស្រុកមេសាង ខេត្តព្រៃវែងរូបនេះ នឹងយកទឹកប្រាក់សំណាងនេះ ទៅចាត់ចែងទិញជីស្តុកទុក សម្រាប់ធ្វើស្រែនៅឯស្រុក និងបានខ្លះយកទៅ សម្រួលជីវភាព ខណៈប្រាក់ខែបើកខែនេះ មានការយឺតយ៉ាវបន្តិច។

ក្នុងមួយសប្តាហ៍នេះ អ្នកឈ្នះរង្វាន់ ៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ មានដល់ទៅ២៧នាក់ មកពីខេត្តកំពត ស្វាយរៀង ភ្នំពេញ កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ស្ពឺ ឧត្តរមានជ័យ ព្រៃវែង សៀមរាប កណ្តាល ពោធិ៍សាត់ និងខេត្តបាត់ដំបង។

គាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាស ឈ្នះទឹកប្រាក់សុទ្ធ ៥០លានរៀល ៥លានរៀល ១លានរៀល ១០ម៉ឺនរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ រាប់លានកំប៉ុងទៀត៕

To Top