អត្ថបទ

សាមសុង Side By Side… ផ្ទុកអាហារបានច្រើន… ផ្ទៃខាងក្នុងធំទូលាយ… រក្សាភាព ស្រស់បានយូរ…សន្សំសំចៃថាមពល បានខ្ពស់បំផុត…!! ទូទឹកកកទំនើប សាមសុង Side By Side រចនាឡើងយ៉ាងល្អឥតខ្ចោះ សម្រាប់ជីវិតសម័យថ្មីដ៏ឆ្លាតវៃ!!

(ភ្នំពេញ) ថ្ងៃទី ០៥ ខែតុលា ឆ្នំាំ ២០២០៖ ស្របតាមស្ថានភាព បច្ចុប្បន្នដ៏មមាញឹក របស់លោកអ្នក… និងស្ថានការណ៍រក្សាសុវត្ថិភាព… ការផ្ទុកបន្លែ…ផ្លែឈើ…ត្រីសាច់… ភេសជ្ជៈ…និងម្ហូបអាហារក្នុងទូទឹកកកឱ្យបានច្រើនជាមួយនឹង ការរក្សាភាពស្រស់បានយូរថ្ងៃនោះ គឺជារឿងដែលសំខាន់បំផុត មិនអាចខ្វះបាននៅក្នុងជីវិត របស់លោកអ្នក!

ឥឡូវនេះសូមណែនាំទូទឹកកក សាមសុង Side By Side ដ៏ទំនើបទាន់សម័យ និងល្អស័ក្តិសមបំផុតសម្រាប់គ្រួសារ ដ៏ឆ្លាតវៃសម័យថ្មីដែលជួយឱ្យការរស់នៅ ប្រកបដោយផាសុកភាព និងមានភាពងាយស្រួលបំផុត! ព្រោះទូទឹកកក សាមសុង Side By Side មាន៖

  • រាងស្អាតទាក់ទាញ
  • ពណ៌កាលីបស៊ីវីល័យ
  • ផ្ទៃខាងក្នុងធំទូលាយផ្ទុកបានច្រើនបំផុត (ចំណុះទឹក រហូតដល់ 617 លីត្រ នៃផ្ទៃខាងក្នុង)
  • ផ្នែកក្លាសេពិសេស FlexZone™៖ អាចធ្វើការ កំណត់សីតុណ្ហភាព…ភាពត្រជាក់តាមផ្នែកនីមួយៗ និងតាមប្រភេទនៃរបស់ដែលលោកអ្នក ត្រូវការរក្សាទុកបាន 4 ជម្រើស! មានន័យថា លោកអ្នកអាចកំណត់ សីតុណ្ហភាព សម្រាប់សាច់ដែលអ្នកចង់រក្សាទុកយូរ ភេសជ្ជៈដែលត្រូវការឱ្យត្រជាក់លឿន សីតុណ្ហភាពត្រឹមត្រូវដែលធ្វើឱ្យបន្លែផ្លែឈើ ស្រស់បានយូរ និងរក្សារសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ ម្ហូបអាហារឱ្យនៅដដែល!
  • បច្ចេកវិទ្យា អ៊ីនវើទ័រលើកំប្រេះស័រ (Compressor) ជួយឱ្យទូទឹកកកស៊ីភ្លើងតិច គ្មានសំឡេងរំខាន ព្រមទាំងធ្វើឱ្យទូទឹកកកជាប់ធន់ ប្រើបានយូរឆ្នាំរហូតដល់ទៅ 21 ឆ្នាំ ឯណោះ!
  • ប្រព័ន្ធបន្សុទ្ធខ្យល់ Deodorizing Filter ជួយស្រូបច្រោះយកក្លិនមិនល្អទាំងអស់ក្នុងទូទឹកកកចេញបានយ៉ាងល្អឥតខ្ចោះ…ធ្វើឱ្យអាហារនៅតែមានរសជាតិឆ្ងាញ់…!!

ហើយអ្វីដែលកាន់តែពិសេសនោះគឺក្រុមហ៊ុន នឹងផ្តល់ជូននូវការធានារហូតដល់រយៈពេល 10 ឆ្នាំថែមទៀតផងទៅលើកំប្រេះស័រ! ឡូយហ្អេ៎…!! អ៊ីចឹងចង់បានជីវិតរស់នៅដែលស្រស់ថ្លា និងមានសុខភាពល្អ…ប្រញាប់ទិញទូទឹកកក សាមសុង Side By Side មួយគ្រឿងឥឡូវនេះភ្លាមទៅណា៎…!!

ដើម្បីចង់ជ្រាបឱ្យកាន់តែច្បាស់សូមអញ្ចើញមកទស្សនា ដោយផ្ទាល់នៅតាមបណ្តាហាងទំនើប
សាមសុង ឬតាមដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នក ក៏អាចទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន ដោយឥតគិតថ្លៃតាមរយៈលេខ៖ 1800 203 232 !!

To Top
×