អត្ថបទ

ក្រុមហ៊ុន Truly Nolen បានបង្ហាញ ពីគោលការណ៍ ៥យ៉ាង ដែលសាលារៀន គួរអនុវត្តន៍ ដើម្បីការពារកុមារពី Covid19

សាលារៀនជាច្រើន បានបើកដំណើរការឡើងវិញ តាមសេចក្តីប្រកាស របស់ក្រសួងអប់រំ យុវជន និងកីឡា។ ប៉ុន្តែការត្រឡប់ទៅ សាលារៀនវិញឆ្នាំនេះ របស់សិស្សានុសិស្ស ជាពិសេសកុមារតូចៗ មិនមានភាពដូចគ្នា នឹងឆ្នាំមុនៗទេ ផ្ទុយទៅវិញ កុមារត្រូវបានសាលា ក៏ដូចជាអាណាព្យាបាល តំរូវអោយពាក់ម៉ាស និងលាងដៃគ្រប់ពេលវេលា។

ដូច្នេះហើយដើម្បីធានាទៅលើ ការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ លើកុមារពីមេរោគទូទៅ និងការចូលរួមរក្សារក្នុងបរិស្ថាន ដើម្បីអោយមានផាសុភាព ជៀសឆ្ងាយពីការចំលង មេរោគផ្សេងៗ Truly Nolen សូមធ្វើការណែនាំនូវ ចំណេះដឹង ជាមូលដ្ឋានចំនួន ៥ជំហាន មុនត្រឡប់ទៅថ្នាក់រៀនវិញ។

(បញ្ជាក់: សូមមើលវីដេអូខាងក្រោមនេះ ដែលបង្ហាញ ពីគោលការណ៍ ការពារទាំងនេះ។)

គោលការណ៍ ៥យ៉ាងនេះ មិនមែនចំពោះតែកុមារប៉ុណ្ណោះទេ ប៉ុន្តែគឺវាក៏សំខាន់ចំពោះ គណៈគ្រប់គ្រងសាលាទាំងអស់ ត្រូវតែយកចិត្តទុកដាក់ និងត្រៀមឲ្យបានរួចរាល់ ទៅលើការសម្អាត បរិស្ថានសាលារៀន និងបាញ់ថ្នាំកម្ចាត់មេរោគ និងកម្ចាត់សត្វល្អិត ដែលជាប្រភពចំលងដើម្បីធានា ទៅលើសុវត្ថិភាព របស់សិស្សានុសិស្ស ដែលជារឿងចាំបាច់បំផុត ។

This image has an empty alt attribute; its file name is 62-1.jpg

យើងបានដឹងហើយថា ការត្រួតពិនិត្យ វាស់កម្តៅផ្សេងៗ មិនទាន់គ្រប់គ្រាន់នោះទេ ក្នុងវិធានការការទប់ស្កាត់ និងបង្ការ ពីជំងឺកូវីដ១៩ ការសម្អាតបរិស្ថានសាលារៀន និងបាញ់ថ្នាំកម្ចាត់មេរោគ ការកម្ចាត់សត្វល្អិតមុនពេល និងអំឡុងពេល បើកដំណើរការសាលារៀន ក៏ត្រូវបានចាត់ទុក ជាវិធានការ ចាំបាច់ផងដែរ។

This image has an empty alt attribute; its file name is 58-2.jpg

ក្រុមហ៊ុន Truly Nolen ជាក្រុមហ៊ុនមួយ ដែលមានប្រភពដើម នៅសហរដ្ឋអាមេរិក និងមានជាង70ប្រទេស ទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងនោះ ត្រូវបានគេទទួលស្គាល់ថា មានបច្ចេកវិទ្យាទំនើប ឈានមុខគេ លើផ្នែកសេវាកម្ម កម្ចាត់សត្វល្អិត កណ្តៀរ និងមេរោគ ហើយបុគ្គលិកទាំងអស់ ទទួលបានការហ្វឹកហាត់ នូវជំនាញយ៉ាងច្បាស់លាស់ ដើម្បីអោយពួកគាត់យល់ច្បាស់ មុនពេលបំរើការងារ ដែលអាចផ្តល់ ផលប្រយោជន៍ ច្រើនដល់សង្គម និងកាត់បន្ថយការខូចខាត ដែលបណ្តាលមកពី បញ្ហាសត្វល្អិត ផលប៉ះពាល់បណ្តាលមកពី ការប្រើប្រាស់ទឹកថ្នាំខុស ជាពិសេសមេរោគថ្មីៗ បច្ចុប្បន្នដែលយើង មើលមិនឃើញហ្នឹងភ្នែកផងដែរ ។

This image has an empty alt attribute; its file name is 69-1-1024x768.jpg

លោក ចាន់ សុភា នាយកគ្រប់គ្រង ក្នុងប្រទេស ធ្លាប់បានឲ្យដឹងថា Truly Nolen មានយុត្តិសាស្រ្ត យុត្តិវីធី និងកម្មវិធីជាច្រើន ដើម្បីធានាលើគុណភាព តាមស្តង់ដារដល់អតិថិជន ក៏ដូចជាធ្វើការ អប់រំបណ្តុះបណ្តាល ដល់បុគ្គលិក គ្រប់ជាន់ថ្នាក់របស់ខ្លួន អោយមានជំនាញច្បាស់លាស់ ទៅតាមផ្នែករបស់ខ្លួន ស្គាល់ពីការវិវត្តន៍ នៃសត្វល្អិតនីមួយៗ (Pest &Termite) និងមេរោគផ្សេងៗ (General Virus)។

This image has an empty alt attribute; its file name is 59-3.jpg

លើសពីនេះលោកបានបញ្ជាក់ថា ក្រុមហ៊ុនទ្រូលី ណូលែន មានប្រព័ន្ធ Systemល្អក្នុងការតាមដាន និងគ្រប់គ្រងលើសេវាកម្មរបស់ខ្លួន បន្ថែមលើការ Training Online/Offline ដល់អតិថិជន ឱ្យបានដឹងនូវអ្វីដែលជាកត្តាជំរុញ អោយមានសត្វល្អិត ឬមេរោគ ហើយពន្យល់អតិថិជន ពីរបៀបបង្ការផងដែរ។ ក្នុងករណីមានការសង្ស័យ ឬចម្ងល់បន្ថែមពីសេវាខាងលើ អតិថិជនអាចទំនាក់ទំនង ក្រុមការងាររបស់ក្រុមហ៊ុន ដែលបច្ចុប្បន្នក្រុមហ៊ុន ដើម្បីធ្វើការត្រួតពិនិត្យ ជូនដោយឥតគិតថ្លៃ។

This image has an empty alt attribute; its file name is 57-2.jpg

ដើម្បីទប់ស្កាត់មេរោគកូវីដ១៩ Truly Nolen International បានចូលរួមក្នុងការបាញ់ថ្នាំ និងធ្វើការសម្អាតមេរោគឆ្លង រួមទាំងកម្ចាត់សត្វល្អិតទូទៅនេះ តាមបែបអន្តរជាតិ ហើយប្រើប្រាស់សំភារៈ និងថ្នាំដែលមានការ ទទួលស្គាល់ត្រឹមត្រូវ មានក្បួនខ្នាត ប្រកបដោប្រសិទ្ធភាព និងសុវត្ថិភាព ។

This image has an empty alt attribute; its file name is 60-2.jpg

ទំនាក់ទំនងយើងឥឡូវនេះ! ទទួលបានការចុះទៅពិនិត្យ បញ្ហាសត្វល្អិតទូទៅ ឥតគិតថ្លៃ។
Truly Nolen Cambodia
Web: www.trulynolen.com.kh
FB: Truly Nolen Cambodia
Tel: 023 989 088/ 098 9999 90/ 070 835678

This image has an empty alt attribute; its file name is 67.jpeg
This image has an empty alt attribute; its file name is 70-1024x682.jpg
This image has an empty alt attribute; its file name is 71-1024x768.jpg
This image has an empty alt attribute; its file name is 64-2.jpg
This image has an empty alt attribute; its file name is 63-3.jpg
This image has an empty alt attribute; its file name is 61-1.jpg
This image has an empty alt attribute; its file name is 72-1-1024x591.jpg
This image has an empty alt attribute; its file name is 73-1-1024x768.jpg
To Top