អត្ថបទ

ក្រុមហ៊ុនព្រូដិនសលកម្ពុជា ចាប់ផ្តើមដាក់ដំណើរការកម្មវិធីឌីជីថល “Pulse ពីក្រុមហ៊ុនព្រូដិនសល” ដើម្បីឲ្យអតិថិជន ទាញយកព័ត៌មាន នៃបណ្ណសន្យារ៉ាប់រង និងមាតិកាសុខភាព សំខាន់ៗ យ៉ាងងាយស្រួល គ្រប់ពេលវេលា គ្រប់ទីកន្លែង

ភ្នំពេញ កម្ពុជា ថ្ងៃទី ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានដាក់ចេញនូវកម្មវិធីទូរស័ព្ទដែលដំណើរការដោយបច្ចេកវិទ្យា AI ដែលមានឈ្មោះថា “Pulse  ពីក្រុមហ៊ុនព្រូដិនសល” ដែលហៅដោយខ្លីថា Pulse ដើម្បីបំពេញតម្រូវការដល់អ្នកប្រើប្រាស់ទាំងអស់ក្នុងការត្រួតពិនិត្យមើលព័ត៌មានបណ្ណសន្យារ៉ាប់រងរបស់ពួកគាត់គ្រប់ពេលវេលា រួមទាំងអត្ថបទល្អៗមួយចំនួនទៀត ដែលទាក់ទងជាមួយនឹងសុខភាព កាយសម្បទា អាហារូបត្ថម្ភ ក៏ដូចជាសុខមាលភាពផ្លូវចិត្ត។ អ្នកប្រើប្រាស់កម្មវិធី Pulse ក៏អាចចូលរួមជាមួយសហគមន៍សុខភាព (Health Communities) ដើម្បីផ្លាស់ប្តូរគំនិត និងគន្លឹះក្នុងការហាត់ប្រាណដូចជាការរត់ និងជិះកង់ផងដែរ។ មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់ក៏អាចចូលរួមក្នុងកម្មវិធីប្រកួតប្រជែងដើម្បីសុខភាពដោយភ្ជាប់ឧបករណ៍ឆ្លាតវៃរបស់ពួកគេទៅនឹងកម្មវិធី។ 

លោក Sanjay Chakrabarty អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា “នៅក្រុមហ៊ុនព្រូដិនសល គោលបំណងរបស់យើងគឺដើម្បីជួយដល់ជីវិតបុគ្គលម្នាក់ៗឱ្យកាន់តែមានភាពប្រសើរបំផុត។ នៅដំណាក់កាលដំបូងនៃការដាក់ដំណើរការកម្មវិធី Pulse យើងកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីបំពេញតម្រូវការធានារ៉ាប់រងរបស់អតិថិជនរបស់យើង ដោយជួយឲ្យពួកគាត់អាចគ្រប់គ្រងបណ្ណសន្យារ៉ាប់រងប្រកបដោយភាពងាយស្រួល ជាមួយនឹងភាពកក់ក្ដៅពីផ្ទះរបស់ពួកគាត់”។ 

លោក Sanjay ក៏បានបន្ថែមទៀតថា “Pulse គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូទាំងតំបន់របស់ព្រូដិនសល ដើម្បីធ្វើឱ្យការថែទាំសុខភាពកាន់តែមានតម្លៃសមរម្យនិងអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេ យើងកំពុងធ្វើការពង្រីកបន្ថែមទៀតនូវការផ្តល់ការការពារស្នូលរបស់យើងដើម្បីដើរតួនាទីកាន់តែសំខាន់ក្នុងការជួយប្រជាជនបង្ការ និងពន្យារពេលការចាប់ផ្តើមនៃជំងឺ។ យើងកំពុងធ្វើការជាមួយអ្នកពាក់ព័ន្ធជាច្រើនដើម្បីនាំយកចក្ខុវិស័យនេះមកកាន់ប្រទេសកម្ពុជា និងពង្រីកការផ្តល់ជូនរបស់យើងនៅលើ Pulse ដើម្បីបម្រើដល់ប្រជាជនជាច្រើនទៀតនៅទូទាំងប្រទេស។ 

យើងអាចធ្វើការទាញយកកម្មវិធី Pulse មកប្រើប្រាស់បានដោយឥតគិតថ្លៃពី Apple Store និង Google Play ។ កម្មវិធី Pulse ផ្តល់ជូនអ្នកប្រើប្រាស់ក្នុងការទទួលបានឧបករណ៍ជំនួយផ្ទាល់ខ្លួនដ៏ទូលំទូលាយ និងព័ត៌មានអំពីសុខភាពជាក់ស្តែងភ្លាមៗ។ ខាងក្រោមគឺជាមុខងារសំខាន់ៗដែលមាននៅក្នុងដំណាក់កាលដំបូងនៃការដាក់ដំណើរការកម្មវិធី៖ 

• ព័ត៌មានអំពីបណ្ណសន្យារ៉ាប់រង – អ្នកប្រើប្រាស់អាចចូលមើលបណ្ណសន្យារ៉ាប់រងរបស់ពួកគេដោយចុចត្រឹមតែមួយភ្លែតប៉ុណ្ណោះ។ 

• ផែនទីស្វែងរកមន្ទីរពេទ្យ – ជាផែនទីអន្តរកម្មមួយដែលអាចឱ្យអ្នកប្រើប្រាស់មើលឃើញយ៉ាងងាយស្រួល ថាតើមន្ទីរសំរាកព្យាបាល និងមន្ទីរពេទ្យដែលទទួលស្គាល់ដោយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ណាមួយដែលនៅជិតពួកគេ។ អ្នកប្រើប្រាស់អាចមើលព័ត៌មានលម្អិតរបស់អ្នកផ្តល់សេវាសុខាភិបាល (ឧទាហរណ៍អាសយដ្ឋាន និងព័ត៌មានទំនាក់ទំនង) ហើយអ្នកអាចទូរស័ព្ទទៅផ្ទាល់ ឬប្រើប្រាស់ផែនទីដើម្បីចូលទៅកាន់មន្ទីរពេទ្យ ឬគ្លីនិកដែលបានជ្រើសរើស។ 

• សន្ទស្សន៍ម៉ាស់រាងកាយ (BMI) និងសន្ទស្សន៍ស្នាមជ្រីវជ្រួញ – តាមរយៈមុខងារសន្ទស្សន៍ម៉ាស់រាងកាយ (BMI) និងមុខងារសន្ទស្សន៍ស្នាមជ្រាវជ្រួញដោយបច្ចេកវិទ្យា AI អ្នកប្រើប្រាស់អាចយល់ដឹងពីកម្រិតខ្លាញ់ក្នុងរាងកាយ ភាពចាស់ រួមបញ្ចូលជាមួយនឹងរង្វាស់សុខភាពរបៀបរស់នៅផ្សេងៗទៀត តាមរយៈការថតរូបដោយខ្លួនឯង (Selfie)។ ជាមួយនឹងមុខងារដែលត្រូវបានវិវឌ្ឍន៍មិនឈប់ឈរ ដូចជាការដាក់ពិន្ទុទៅលើកម្រិតនៃភាពជ្រីវជ្រួញ លោកអ្នកអាចប្រើប្រាស់លទ្ធផលនេះ ក្នុងការរៀបចំកម្មវិធីប្រចាំថ្ងៃ ដើម្បីបង្ការហានិភ័យមួយចំនួនទាក់ទងទៅនឹងសុខភាព ដូចជាការវិវត្តនៃជម្ងឺមហារីកស្បែក។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top