អត្ថបទ

អ្នកសៀមរាប ស្វាគមន៍កាដូម៉ូតូថ្មី ថ្ងៃបុណ្យអុំទូក ក្រោយឈ្នះ ៥លានរៀល ពីភេសជ្ជៈ ប៉ូវកម្លាំង WURKZ

លោកស្រី ស៊ាប សុខនាវ កសិករនៅភូមិដើមអំពិល ឃុំឫស្សីលោក ស្រុកជីក្រែង ខេត្តសៀមរាប បានរកឃើញទឹកប្រាក់ ៥លានរៀល ពីក្រវិលកំប៉ុងភេសជ្ជៈ ប៉ូវកម្លាំងវើក WURKZ កាលពីថ្ងៃទី២៥ តុលានេះ នាំលាភ សម្រេចក្តីប្រាថ្នាទិញម៉ូតូថ្មី ថ្ងៃបុណ្យអុំទូក។

លោកស្រីថា៖ «ខ្ញុំហូបវើក WURKZ រាល់តែថ្ងៃហ្នឹង។ សម្រាប់ថ្ងៃឈ្នះរង្វាន់ ម៉ោងប្រហែល១០ព្រឹក ក៏បានហៅប្តី ទៅជួយទិញវើក ពីតូបលក់ដែលនៅជិតផ្ទះ។ គាស់ភ្លាមខ្ញុំស្មានតែ៥ពាន់ ព្រោះធ្លាប់មានមិត្តភ័ក្តិ បងប្អូនគេឈ្នះបាន៥ពាន់ ញឹកញាប់ដែរ។ ដល់តែហើយខ្ញុំ ក៏ហុចឲ្យប្តីជួយមើល ស្រាប់តែគាត់ ស្រែកឡើងថា ឈ្នះ៥លាន បាននាំគ្នាហ៊ោបីនាក់ប្តី ខ្ញុំ និងឳពុកក្មេក​ដែលអង្គុយជិតគ្នានោះ​រំភើប​សប្បាយចិត្តខ្លាំងមែនទែន»។ 

អ្នកស្រុកសៀមរាបរូបនេះ​រៀបរាប់បន្ថែមថា​ទឹកប្រាក់៥លានរៀលនេះ​ពិតជាមានន័យណាស់​សម្រាប់លោកស្រី​ព្រោះថាលោកស្រីយកវា​ទៅប្រើប្រាស់ឲ្យចំគោលដៅបំផុត​ពោលគឺទិញម៉ូតូ១គ្រឿង​គ្រាន់នឹងជិះទៅទីជិតឆ្ងាយ​ត្បិតគ្រួសារលោកស្រីកន្លងមក​មិនធ្លាប់មានលទ្ធភាពទិញម៉ូតូទេ​ទៅណាមកណា​គឺពឹងតែរបស់គេរហូត។​ពេលនេះ​លោកស្រី​សុខនាវ និង​ស្វាមីអាចទិញកាដូថ្មីនេះ​ជូនខ្លួនឯង​បានដូចប្រាថ្នាហើយ។ 

ភេសជ្ជៈប៉ូវកម្លាំងវើក​ WURKZ​ មានរង្វាន់ជាច្រើន ក្នុងក្រវិលកំប៉ុងរួមមាន រង្វាន់ធំទឹកប្រាក់៥០លានរៀល ៥លានរៀល ១លានរៀល ១០ម៉ឺនរៀល ១ម៉ឺនរៀល ៥ពាន់រៀល និងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ រាប់លានកំប៉ុងទៀត៕ 

To Top