អត្ថបទ

ក្រុមហ៊ុន China Unicom ប្រចាំក្រុងប៉េកាំង និង ក្រុមហ៊ុនHuawei បានប្រកាស ពីសមិទ្ធិផល នៃគម្រោង ច្នៃប្រឌិតថ្មី “ 5G Capital”

ទីក្រុងសៀងហៃ ប្រទេសចិន ថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០២០៖ នៅក្នុងសន្និសីទកាសែត រវាងសាខាក្រុមហ៊ុនChina Unicom ប្រចាំទីក្រុងប៉េកាំង និង ក្រុមហ៊ុនHuawei 5G Capital ភាគីទាំងពីរ បានប្រកាសអំពីសមិទ្ធិផល នៃគម្រោងច្នៃប្រឌិតថ្មី 5G Capital ក្រោមប្រធានបទ “ឆ្ពោះទៅកាន់ ភាពឆ្លាតវៃទាំងអស់គ្នា” ។

ពួកគេក៏បានដាក់ចេញផងដែរនូវ “5G Capital Cube” រួមគ្នាជាមួយដៃគូឧស្សាហកម្មដូចជា Yitong Century និង Tencent Games ដើម្បីបង្កើតសមត្ថភាពបណ្តាញE2E និង ប្រព័ន្ធអេកូឡូស៊ីឈ្នះឈ្នះ។

លោក Yang Lifan អនុប្រធាន គ្រប់គ្រងទូទៅ នៅសាខាក្រុមហ៊ុនChina Unicom ប្រចាំទីក្រុងប៉េកាំង លោក Wang Chuanbao អនុប្រធានគ្រប់គ្រងទូទៅ នៃសាខាក្រុមហ៊ុន China Unicom ប្រចាំទីក្រុងប៉េកាំង លោក Ritchie Peng ប្រធាន5G Product Lineនៃក្រុមហ៊ុន Huawei លោក Liu Wei អនុប្រធាន គ្រប់គ្រងទូទៅ និងជាប្រធានមន្ត្រីបច្ចេកវិទ្យា នៃEASTONE CREATIVE និង លោក Fu Yabin ប្រធានក្រុមប្រតិបត្តិការបច្ចេកវិទ្យា Cloud GameនៃTencent Games បានថ្លែងសុន្ទរកថា សំខាន់ៗ សំរាប់គំរោង 5G Capital។

លោក Miao Shouye អគ្គនាយក5G Co-construction and Sharing Working Group នៃក្រុមហ៊ុន China Unicom លោក Chi Yongsheng អគ្គនាយករងវិទ្យាស្ថាន ស្រាវជ្រាវ ក្រុមហ៊ុនChina Unicom លោក Tang Xiongyan ប្រធានអ្នកវិទ្យាសាស្រ្ត នៃវិទ្យាស្ថានស្រាវជ្រាវ បណ្តាញបច្ចេកវិទ្យា ក្រុមហ៊ុន China Unicom លោក Chen Chuanfei ប្រធានDIS Product Line របស់ក្រុមហ៊ុន Huawei និង លោក Zhou Yi អគ្គនាយកផ្នែក China Carrier Wireless Network &Cloud Core Network Marketing & Solution Sales របស់ក្រុមហ៊ុន Huawei បានចូលរួមក្នុងពិធី បើកសម្ពោធ 5G Capital Cube ។

កាន់តែឆ្លាតវៃទាំងអស់គ្នា ក្នុងនាមជារដ្ឋធានី នៃប្រទេសចិន ទីក្រុងប៉េកាំងរក្សា បាននូវស្ថានភាព នយោបាយសំខាន់ៗ និង មានតម្រូវការខ្ពស់ សំរាប់បទពិសោធន៍ អ្នកប្រើប្រាស់ ស្តង់ដារបរិស្ថាន និង ទំនុកចិត្តលើបណ្តាញអិនធឺណេត។ ដោយផ្តោត ការយកចិត្តទុកដាក់ លើការកសាងសមត្ថភាពស្នូល និងការសំរួល ដល់ឧស្សាហកម្មផ្សេងៗគ្នា ក្រុមហ៊ុន China Unicom ប្រចាំទីក្រុងប៉េកាំង បានសម្រេចការច្នៃប្រឌិត ប្រកបដោយផ្លែផ្កា និង អនុវត្តគ្រប់វិធី ចាប់តាំងពីបើកដំណើរ ការស្ថានីយ៍មូលដ្ឋាន 5G ដំបូងបង្អស់ របស់ប្រទេសចិន ដែលត្រូវបានគេដាក់ពង្រាយ នៅស្រុកហៃដានក្នុងឆ្នាំ ២០១៨ រហូតដល់ការបើកដំណើរ ការជាផ្លូវការនូវវេទិកាប្រតិបត្តិការ 5Gនៅឆ្នាំនេះ។ ជាមួយនឹងវឌ្ឍនភាព រីកដុះដាល់ជាលំដាប់ ការយល់ដឹងលើប្រព័ន្ធ 5G របស់សាខាក្រុមហ៊ុនChina Unicom ប្រចាំទីក្រុងប៉េកាំង គឺកាន់តែខ្លាំងឡើងៗ។

នៅក្នុងសន្និសីទកាសែត លោក Yang Lifan អនុប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន China Unicom ប្រចាំសាខាទីក្រុងប៉េកាំង បានមានប្រសាសន៍ថា“បើក្រឡេកមើលដំណើរការ របស់យើងកន្លងមក យើងតែងតែប្រកាន់ខ្ជាប់ នូវស្មារតីវឌ្ឍនភាព ការច្នៃប្រឌិតនិង វិទ្យាសាស្ត្រ។ យើងកសាងសមត្ថភាពស្នូល ដោយផ្អែកលើបណ្តាញ បច្ចេកវិទ្យានិង កម្មវិធី ដើម្បីសម្រេចបាននូវ ឧត្តមភាពក្នុងអាជីវកម្ម បច្ចេកវិទ្យា និងគុណភាព។ លើសពីនេះទៀត ការថែរក្សាផ្ទៃក្នុង ការបង្កើនប្រសិទ្ធិភាព និង ការចែករំលែកតែងតែ ត្រូវបានត្រៀមទុកជានិច្ច។ រួមគ្នាជាមួយ អ្នកលក់ឧបករណ៍ និង ដៃគូឧស្សាហកម្ម យើងបានកសាងសមត្ថភាព បណ្តាញ E2E និង ប្រព័ន្ធអេកូឡូស៊ីឈ្នះឈ្នះ ហើយផ្តល់ជូនអ្នកប្រើប្រាស់ របស់យើង នូវបទពិសោធន៍ និងសេវាកម្ម5Gល្អបំផុត។” 

លោក Yang Peng អនុប្រធាន គ្រប់គ្រងទូទៅ នៃ Network Department សាខានៃក្រុមហ៊ុនChina Unicom ប្រចាំទីក្រុងប៉េកាំងលោក Xiao Rui អនុប្រធានគ្រប់គ្រងទូទៅនៃ Network Optimization Center & 5G Innovation Center នៃសាខាក្រុមហ៊ុនChina Unicom នៅទីក្រុងប៉េកាំង និង លោក Xu Rui អនុប្រធានគ្រប់គ្រងទូទៅនៃ Digitalization Department សាខាក្រុមហ៊ុនChina Unicomនៅទីក្រុងប៉េកាំង បានពន្យល់ពីវិធី ដើម្បីកសាងសមត្ថភាព 5G ស្នូលរបស់សាខាក្រុមហ៊ុន China Unicom នៅទីក្រុងប៉េកាំង។ ពួកគេក៏បានបង្ហាញ ពីសមត្ថភាពបណ្តាញ និង កម្មវិធីប្រតិបត្តិការ សម្រាប់5G Capital នៅទីតាំងសំខាន់ៗ ជាច្រើន ដូចជាមជ្ឈមណ្ឌល សិល្បៈជាតិ (National Centre for the Performing Arts) ផ្លូវហិរញ្ញវត្ថុប៉េកាំង (Beijing Financial Street) និងការិយាល័យទូរស័ព្ទ ចម្ងាយឆ្ងាយ ទីក្រុងប៉េកាំង(Beijing Long Distance Telephone Bureau)។ ដោយផ្អែកលើ សមត្ថភាពបណ្តាញ និង កម្មវិធី ដៃគូឧស្សាហកម្ម បានពន្យល់យ៉ាងល្អិតល្អន់ អំពីវិធីដំណើរការ អាជីវកម្មផ្សេងៗ ដូចជាការដ្ឋាន សំណង់ឆ្លាតវៃ ការបង្រួមវីដេអូ និCloud Gaming។

ប្រព័ន្ធ5G ធ្វើអោយមាន ការផ្លាស់ប្តូរសង្គម ហើយអាជីវកម្មថ្មី ក៏បង្កើនតម្រូវការខ្ពស់ លើសេវាកម្មបណ្តាញ។ បណ្តាញតែមួយមុខ មិនមែនជាផលិតផលទេ។ ដើម្បីធ្វើយ៉ាងណា អោយអាចមានលទ្ធភាព ផ្តល់សេវាកម្ម ដែលអាចទទួលយកបាន តម្រូវឱ្យយើងជំរុញការអភិវឌ្ឍន៍ និង ការសហការគ្នានៅក្នុងប្រព័ន្ធ អេកូឡូស៊ីឧស្សាហកម្ម។ ជាពិសេសយើងត្រូវអភិវឌ្ឍន៍ ប្រព័ន្ធបណ្តាញ ដែលត្រូវការចុចតែម្តង កិច្ចសហប្រតិបត្តិការ ប្រព័ន្ធអេកូឡូស៊ី គ្រប់ជ្រុងជ្រោយ ប្រតិបត្តិការទីផ្សារ ទូលំទូលាយ សេវាកម្មគ្រប់គ្រង ច្រកចេញចូលតែមួយ និងប្រព័ន្ធCT/IT ដើម្បីបញ្ចូលឧស្សាហកម្មផ្សេងៗគ្នានៅក្នុង ប្រព័ន្ធអេកូឡូស៊ីថ្មី” លោក Wang Chuanbao អនុប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន China Unicom ប្រចាំទីក្រុងប៉េកាំង បានគូសបញ្ជាក់បន្ថែមទៀតថា “យើងនឹងបន្តផ្តោតលើកម្មវិធី បច្ចេកវិទ្យានិង បណ្តាញ ខណៈពេលដែលចូលរួម ជាមួយភាគី ដៃគូឧស្សាហកម្ម ដើម្បីការដំណើរការ សេវាកម្មឆ្លាតវៃចម្រុះ។”

ការច្នៃប្រឌិត រួមគ្នានៃ 5G Capital ឆ្នាំ ២០២០ គឺជាឆ្នាំដំបូងនៃប្រតិបត្តិការ 5G ដែលមានគុណភាព ជាការចង្អុលបង្ហាញ យ៉ាងសំខាន់។ ការធ្វើឱ្យ5G អាចចូលទៅបម្រើក្នុងគ្រួសារ និងឧស្សាហកម្មរាប់ពាន់ នៅទីក្រុងប៉េកាំង បានក្លាយជាបញ្ហា ប្រឈមដ៏សំខាន់មួយ។ ក្នុងរយៈពេល៦ខែ កន្លងមកនេះក្រុមហ៊ុន China Unicom ប្រចាំទីក្រុងប៉េកាំង និង ក្រុមហ៊ុន Huawei បានបង្កើតបណ្តាញ5G ដែលមានភាពខ្លាំងក្លាមួយ ដោយអនុវត្តគម្រោង ច្នៃប្រឌិតរួមគ្នារបស់ 5G Capital (ដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត ចំនួន ៦ + ការរកឃើញតម្លៃ នៃសេវាកម្មឆ្លាតចំនួន ៤ + ការបង្ហាញគម្រោងចំនួន ២)។ ភាគីទាំងពីរ ក៏បានអញ្ជើញដៃគូជាច្រើន មកចូលរួមអនុវត្ត និង អភិវឌ្ឍន៍ ករណីប្រើប្រាស់ ដោយចាក់គ្រឹះយ៉ាងរឹងមាំ សម្រាប់ឧស្សាហកម្ម5G នៅទីក្រុងប៉េកាំង។ 

សកម្មភាពទាំងនេះ បានជួយធ្វើឱ្យប្រសើរឡើង នូវគំរូ 5G E2E ពីកម្មវិធីទៅកាន់ ស្ថានីយ បណ្តាញ និង អាជីវកម្ម ដោយប្រែក្លាយទីក្រុងប៉េកាំង ទៅជាស្តង់ដាគំរូ5G សកល។

បើនិយាយពី បទពិសោធន៍ អ្នកប្រើប្រាស់ ភាគីទាំងសងខាង បានប្តេជ្ញាចិត្ត ក្នុងការបង្កើត បទពិសោធន៏ ដែលមានគុណភាពខ្ពស់នៅទីតាំង សំខាន់ៗដូចជា ផ្លូវហិរញ្ញវត្ថុប៉េកាំង(Beijing Financial Street) អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំង និងអាកាសយានដ្ឋាន អន្តរជាតិក្រុងប៉េកាំង Daxing។ លើសពីនេះទៀត ពួកគេបានធ្វើការជាមួយដៃគូ ឧស្សាហកម្ម ដើម្បីផ្តល់អំណាច ដល់កម្មវិធីឧស្សាហកម្ម ដូចជា ទីសាលារៀនឆ្លាតវៃ ការដ្ឋានសំណង់ឆ្លាតវៃ ការថែរក្សា សុខភាពឆ្លាតវៃ កន្លែងឆ្លាតវៃ និង ការអប់រំឆ្លាតវៃ។ទាក់ទងនឹង ដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត ពួកគេបានផ្តល់ នូវបទពិសោធន៏ Gigabit ទាំងនៅខាងក្រៅនិងក្នុងអគារនិង ជួយលើកកម្ពស់ កម្មវិធីឧស្សាហកម្ម ដោយប្រើប្រព័ន្ធ United Cloud Platform និង E2E Slices នៅឆ្នាំនេះ។ Downlink Carrier Aggregation, Super Uplink, និង Indoor Distributed Massive MIMO ត្រូវបានធ្វើការផ្ទៀងផ្ទាត់ នៅលើបណ្តាញផ្សាយផ្ទាល់ និងទទួលបាន អត្ថប្រយោជន៍ជាច្រើន។ បច្ចេកវិទ្យាទំនើបៗ ទាំងនេះកំពុងជួយដល់ក្រុមហ៊ុន China Unicom ទីក្រុងប៉េកាំង ស្វែងរកព្រំដែនអាជីវកម្ម។

លោក Ritchie Peng ប្រធាន5G Product Line របស់ក្រុមហ៊ុន Huawei បានបញ្ជាក់ថា “យើងនឹងបន្តសហការជាមួយក្រុមហ៊ុនChina Unicom ទីក្រុងប៉េកាំងដើម្បីបង្កើនប្រសិទ្ធភាព ប្រតិបត្តិការទីក្រុងប៉េកាំង ដំណើរការឌីជីថលទីក្រុង ទាំងមូលជាមួយនឹងការច្នៃប្រឌិតថ្មី នៃប្រព័ន្ធ5G ។ យើងរីករាយ ក្នុងការធ្វើការជាមួយ ក្រុមហ៊ុនChina Unicom ទីក្រុងប៉េកាំង ហើយនិង ដៃគូឧស្សាហកម្មដើម្បីបន្តស្វែងរកបច្ចេកវិទ្យា ស្តង់ដារ ប្រព័ន្ធអេកូឡូស៊ី និង គំរូអាជីវកម្មថ្មីៗ ជាបន្តបន្ទាប់ ដោយបញ្ចោញ នូវសក្តានុពលនៃ5G Capital និងបង្កើតប្រព័ន្ធ អេកូឡូស៊ី5G ប្រកបដោយ ភាពល្អប្រសើរ ដើម្បីសម្រេចបាន នូវការតភ្ជាប់អ្វីៗគ្រប់យ៉ាង។”

ត្រូវបានផ្សព្វផ្សាយ ទាំងតាមប្រព័ន្ធអិនធឺណេត និងតាមទីកន្លែង ជាមួយដៃគូ ឧស្សាហកម្ម របស់យើងគឺ GSMA និង GTI នៅលើវេទិកា Global Mobile Broadband Forum លើកទី11 នឹងនាំមកនូវប្រព័ន្ធ ដឹកជញ្ជូនសកលរួមគ្នា ដៃគូសង្វាក់ឧស្សាហកម្មអ្នកដឹកនាំឧស្សាហកម្ម ក៏ដូចជា តំណាង និង អ្នកដឹកនាំសាជីវកម្ម ដែលមានស្តង់ដារ ឧស្សាហកម្ម បទប្បញ្ញត្តិ និង អង្គភាពស្រាវជ្រាវរួមទាំងអស់នេះនៅក្នុង វិស័យប្រព័ន្ធផ្សព្វផ្សាយ និង អ្នកវិភាគ។ យើងរួមគ្នារិះរក វិធីដើម្បីទ្រទ្រង់ កំណើននៃឧស្សាហកម្ម 5G និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី ដ៏រឹងមាំនិងមានប្រយោជន៍ តាមរយៈការច្នៃប្រឌិតរួមគ្នា នៃឧស្សាហកម្ម។

សំរាប់ព័ត៌មានលម្អិតសូមចុច៖ https://www.huawei.com/minisite/mbbf2020/en/

To Top