អត្ថបទ

ណាហ្គា វើ លដ៍ បេះដូង សប្បុរស បន្ត ជួយ ពលរដ្ឋ នៅតាម សហគមន៍ តាមរយៈ ការឧបត្ថម្ភ អង្ករ ដល់ សាលា រាជធានី ភ្នំពេញ

ភ្នំពេញ ៖ ណាហ្គា វើ លដ៍ បេះដូង សប្បុរស ដែលជា ផ្នែក ការងារ សង្គម របស់ ក្រុមហ៊ុន ណាហ្គា វើ លដ៍ បាន បន្ត កិច្ចខិតខំ ប្រឹងប្រែង រប ស់ ខ្លួន ជួយ ដល់ ជនរងគ្រោះ ដែល ទទួលរង ផលប៉ះពាល់ ពី ជំងឺ រាតត្បាត កូ វីដ -១៩ ក្នុងប្រទេស កម្ពុជា តាម រយៈ ការឧបត្ថម្ភ នូវ ទឹកប្រាក់ ៥៥.០០០ ដុល្លារ អាមេរិក ដល់ សាលា រាជធានី ភ្នំពេញ នាពេល ថ្មីៗ នេះ ។ ទឹកប្រាក់ នេះ នឹងត្រូវ ប្រើប្រាស់ ដើម្បី ទិញ អង្ករ ប្រមាណ ១០០ តោន ដើម្បី ចែកជូន ដល់ ពលរដ្ឋ ក្រីក្រ ដែល រង ផលប៉ះពាល់ ពី ជំងឺ កូ វីដ -១៩ ។

This image has an empty alt attribute; its file name is photo_2020-11-18_09-28-50.jpg

ការគំរាមកំហែង នៃ ជំងឺ កូ វីដ -១៩ បាន បន្ត បង្ក ផលប៉ះពាល់ ធ្ងន់ធ្ងរ ទៅដល់ សហគមន៍ ។ក្នុងពេល ថ្មីៗ នេះរដ្ឋាភិបាល បានប្រកាស អំពី ការបិទ សាលារៀននិង កន្លែង កម្សាន្ត ក្នុង រាជធានី ភ្នំពេញនិង ទី រួម ខេត្តកណ្តាល បណ្តោះអាសន្នរ យៈ ពេល២សប្តាហ៍ ។ គិត ត្រឹម ថ្ងៃ អង្គារ ប្រទេស កម្ពុ ជាមាន អ្នក ឆ្លង ជំងឺ កូ វីដ -១៩ ចំនួន ៣០៣ នាក់ ដែល ក្នុង នោះ មាន អ្នកជា សះស្បើយ ២៩១ នាក់ និង កំពុង សម្រាក ព្យាបាល ១២ ករណី ។

លោក ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ នាយក គ្រប់គ្រង ណាហ្គា វើ លដ៍ លោក Pern Chen ,នាយក គ្រប់គ្រង ហិរញ្ញវត្ថុនិង ប្រតិបត្តិការលោកCherchi Chen នាយក ប្រតិបត្តិ ហិរញ្ញវត្ថុលោក Sean Tanនិង នាយក ប្រតិបត្តិ ធនធានមនុ ស្សលោកHein Dames បាន អញ្ជើញ ចូលរួម ក្នុង ពិធី ប្រគល់និង ទទួល អំណោយ នេះ ។

លោក ឃួ ង ស្រេង បាន មានប្រសាសន៍ថា“ តាងនាម ឲ្យ ពលរដ្ឋ នៅក្នុង សហគម ន៍ យើង សូម ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ បំផុត ចំពោះ ការឧបត្ថម្ភ រប ស់ ណាហ្គា វើ លដ៍ បេះដូង សប្បុរស ។ ទឹកជំនន់ ក្នុងឆ្នាំនេះមាន ទំហំ ធំ ដែល បង្ក ផល ប៉ះពាល់ ដល់ ប្រជាជន ជាច្រើន នៅតាម សហគមន៍ ខណៈ ជំងឺ រាតត្បាត កូ វីដ -១៩ ក៏បាន បង្កបញ្ហា ដល់ គ្រប់គ្នា ផងដែរ ជាពិសេស អ្នក ដែល បាន បាត់បង់ ឱកាស ការងារ ។ តាមរយៈ ការ បរិច្ចាគ អង្ករ ដ៏ មាន សារសំខាន់ នេះ យើង អាចជួយ សម្រួល ការលំបាក បាន ខ្លះ ដែល អ្នក ដែល កំពុង ត្រូវការ ជំនួយ បំផុត ” ។

This image has an empty alt attribute; its file name is photo_2020-11-18_09-28-55-1.jpg

ចំណែក លោក Pern Chen បាន ឲ្យ ដឹងផង ដែរ ថា “ ពាក្យស្លោក របស់ ណាហ្គា វើ ល ដ៍ បេះដូង សប្បុរស គឺ ‘ យើង បម្រើ កម្ពុជា ’” ។ “ គំនិត ផ្តួចផ្តើម ការងារ សង្គម ដែល បាន និង កំពុង បន្ត របស់ យើង គឺ ឧបត្ថម្ភ គាំទ្រ ដល់ សហគមន៍ ដែល ត្រូវការ ជំនួយ បំផុត ជាពិសេស នៅក្នុងពេល វិបត្តិ ជំងឺ រាតត្បាត នេះ ។ យើង សង្ឃឹមថា អំណោយ ជា អង្ករ របស់ យើង នឹង ជួយ សម្រាល ការលំបាក ខ្លះ ដល់ ពលរដ្ឋ ដែលមាន ជីវភាព ខ្វះខាត ដែល រង ផលប៉ះពាល់ ពី ការផ្ទុះ នៃ ជំងឺ ដ៏ កាច សាហាវ នេះ ។ យើង ក៏ សូម កោតសរសើរ ដល់ មន្ត្រីរ បស់ សាលា រាជធានី ភ្នំពេញ ផងដែរ ដែល បានធ្វើការ ឥតមាន នឿយហត់ ជួយ ដល់ សហគមន៍ និង សម្របសម្រួល ការដឹកជញ្ជូន អង្ករ ” ។

លោក Pern Chen បានធ្វើការ កត់សម្គាល់ ថា ណាហ្គា វើ លដ៍ បេះដូង សប្បុរស បាន បរិច្ចាគ ទឹកប្រាក់ ៥៥.០០០ដុល្លារ អាមេរិក ដល់ អ គ្គ ស្នងការដ្ឋាន នគរ បាល ជាតិ កាល ពី ថ្ងៃទី ១៩ ខែតុលា ដើម្បី ទិញ អង្ករ ចែកជូន ដល់ ជនរងគ្រោះ ដោយសារ ទឹកជំនន់ ។ ណា ហ្គា វើ លដ៍ បេះដូង សប្បុរស ក៏បាន ឧបត្ថម្ភ បរិក្ខារ មួយចំនួន ដល់ សាលា រាជធានី ភ្នំពេញ ផងដែរ កាលពី ខែឧសភា ដើម្បី ជួយ ទប់ស្កាត់ ការរីក រាលដាល នៃ ជំងឺ កូ វីដ -១៩ ដែល ការឧបត្ថម្ភ នេះគឺជា ផ្នែក មួយ នៃ ការឧបត្ថម្ភ បរិក្ខារ ពេទ្យនិង ឧបករណ៍ វេជ្ជ សា ស្ត្រ ដល់ ស្ថាប័នរដ្ឋ ក្នុងអំឡុងពេល ៥ ខែ កន្លងមក ដើម្បី ឆ្លើយតប ទៅនឹង ការផ្ទុះ នៃ ជំងឺ រាតត្បាត ដែលមាន ទឹកប្រាក់ សរុប ជាង ១១៨.០០០ ដុល្លារ អាមេរិក ។

គួរ ដឹងផង ដែរ ថា ណាហ្គា វើ លដ៍ បេះដូង សប្បុរស បាន ឧបត្ថម្ភ ដល់ ក្រសួងសុខា ភិ បាល នូវ ផ្ទាំង ក្តារ ព័ត៌មាន ស្តីពី វិធានការ បង្ការ ការចម្លង ជំងឺ កូ វីដ -១៩ ទែ រ ម៉ូ ម៉ែត្រ ស្វ័យ ប្រវត្តិ និង ឧបករណ៍ ដាក់ អាល់កុល លាងដៃ ស្វ័យប្រវត្តិ ១០០ ឈុត ដើម្បី រក្សា សុវត្ថិ ភាព ដល់ សិស្សានុសិស្ស នៅតាម សាលារៀន ដែល បើក ដំណើរការ ឡើងវិញ ម៉ាស៊ីន ធ្វើតេស្ត រក មេរោគ ១ គ្រឿង ឧបករណ៍ ធ្វើតេស្ត រក មេរោគ ៦.៤០០ ឈុត ឧបករណ៍ ប្រមូល សំណាក ៣.០០០ ឈុត កុំព្យូទ័រ យួរដៃ ៥ គ្រឿង និង ជែ ល លាងដៃ ៥០០ ដប ។ លើសពីនេះ ម៉ាស់ មុខ សរុប ៤០.០០០ បន្ទះ ជែ ល លាងដៃ ៤.០០០ ដប និង ទឹក អាល់កុល ៧២០ លីត្រត្រូវបាន ឧបត្ថម្ភ ដល់ ក្រសួង អប់រំយុវជននិង កីឡា ក្រសួង រៀបចំ ដែនដី នគរូបនីយកម្មនិង សំណង់ អគ្គស្នងការដ្ឋាន នគ របាល ជាតិនិង សាលា រាជធានី ភ្នំពេញ ផងដែរ ៕

This image has an empty alt attribute; its file name is photo_2020-11-18_09-28-57.jpg
To Top