អត្ថបទ

រីករាយចូលឆ្នាំខ្មែរ​ ជាមួយការលេងល្បែង ប្រជាប្រិយខ្មែរ «វាយក្អម by Smart» លើ SmartNas App និងឈ្នះរង្វាន់ គ្រប់ការវាយក្អម

ភ្នំពេញ-ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១៖​ អតិថិជនរបស់ក្រុមហ៊ុន ស្មាត អាស្យាតា រាប់លាននាក់ បាននិងកំពុងរីករាយកំសាន្ដ លេងល្បែងប្រជាប្រិយខ្មែរ ដែលមានឈ្មោះថា «វាយក្អម by Smart» ដើម្បីអបអរសាទរ និងស្វាគមន៍ ការមកដល់នៃពិធីបុណ្យ ចូលឆ្នាំខ្មែរប្រពៃណីជាតិ ខាងមុខនេះ។

ដោយសារការរីករាលដាល នៃវីរុសកូវីដ ក្នុងប្រទេសកម្ពុជា កំពុងកើនឡើង ក្រុមហ៊ុន ស្មាត បានបង្កើតល្បែងប្រជាប្រិយខ្មែរ «វាយក្អម by Smart» តាមអនឡាញ ដើម្បីជម្រុញឲ្យអតិថិជនរបស់ខ្លួន ចូលលេងកំសាន្ត តាមអ៊ីនធឺណិត ហើយស្នាក់នៅផ្ទះ អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ ព្រមទាំងមានឱកាស ឈ្នះរង្វាន់ច្រើនសន្ធឹកសន្ធាប់ គ្រប់ការវាយក្អមរបស់ពួកគេ ដែលរង្វាន់រួមមាន Apple Watch Smart TV ម៉ាស៊ីនបោកខោអាវ ទូរស័ព្ទ ក៏ដូចជារង្វាន់ជាច្រើនផ្សេងទៀត។

អតិថិជនស្មាត ដែលប្រើសេវាបង់ប្រាក់មុន (Pre-paid) អាចចូលលេង «វាយក្អម by Smart» ដោយទទួលបានការវាយក្អមចំនួន ១ ដងដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃ បានតាមរយៈ កម្មវិធីទូរស័ព្ទ SmartNas ដែលអាចទាញយក ដោយឥតគិតថ្លៃ បានពី App Store និង Google Play។ រាល់ការបញ្ចូលទឹកប្រាក់ ចាប់ពី ៥០០០៛ រៀលឡើងទៅ អតិថិជន Smart នឹងទទួលបានការវាយក្អម ១ ដង ដោយឥតគិតថ្លៃផងដែរ។ ប្រសិនបើអតិថិជន ចង់ធ្វើការវាយច្រើនដង ពួកគេក៏អាចទិញ ការវាយក្អមចំនួន ៣ដង ដែលមានតម្លៃ ១០សេន និង ៥ដងបន្ថែម មានតម្លៃ ១៥ សេន។

លោកស្រី ស្ដើង សុផល ដែលជាពលរដ្ឋរស់នៅ សង្កាត់ទឹកថ្លា រាជធានីភ្នំពេញ បានឈ្នះរង្វាន់ Smart TV ដោយសារកូនប្រុស របស់គាត់បានលេងហ្គេម «វាយក្អម» នេះ។

លោកស្រី ស្ដើង សុផល ដែលជាពលរដ្ឋរស់នៅ សង្កាត់ទឹកថ្លា រាជធានីភ្នំពេញ បានឈ្នះរង្វាន់ Smart TV ដោយសារកូនប្រុស របស់គាត់បានលេងហ្គេម «វាយក្អម» នេះ។

លោកស្រី សុផល បានឲ្យដឹងថា «ដំបូងខ្ញុំអត់ជឿងថា អាចឈ្នះទូរទស្សន៍ ពិតប្រាកដទេ ដល់ពេលទៅបើករង្វាន់នៅ Smart គេក៏អោយទូរទស្សន៍ ពេលនឹងក៏ចាប់ផ្ដើមសប្បាយចិត្ត។ កូនប្រុសខ្ញុំជាអ្នកលេងហ្គេម «វាយក្អម by Smart» លេងថ្ងៃទី ១ អត់ឈ្នះរង្វាន់ធំទេ ទាល់តែលេងថ្ងៃទី ២ ទើបឈ្នះបានទូរទស្សន៍។»

ពលរដ្ឋដែលរស់នៅកោះឧកញ្ញ៉ាតី លោក ផាត មុន្នី បានចូលលេងហ្គេម «វាយក្អម by Smart» តាមកម្មវិធីទូរស័ព្ទដៃ SmartNas បានឈ្នះរង្វាន់ Apple Watch។ លោកបានប្រាប់ឲ្យដឹងថា៖ «ពេលខ្ញុំកំពុងលេងក៏ឈ្នះ ពេលនឹងខ្ញុំមានអារម្មណ៍ភ័យអរៗ បន្ទាប់មក ខ្ញុំក៏ទៅបើក រង្វាន់នៅ Smart។ ខ្ញុំលេងច្រើនដង ហើយខ្ញុំលេងតាំងពីចេញដំបូងមកម្ល៉េះ។»

សម្រាប់អតិថិជន ដែលមិនទាន់មានឱកាស ក្នុងការលេងហ្គេម អ្នកអាចទាញយក កម្មវិធី SmartNas ដោយឥតគិតថ្លៃ ដើម្បីលេងហ្គេមកំសាន្ដនេះ។ កម្មវិធី SmartNas អនុញ្ញាតឲ្យអ្នកត្រួតពិនិត្យ លើគម្រោងដែលអ្នកកំពុងប្រើប្រាស់ ពិនិត្យគណនី និងបញ្ចូលទឹកប្រាក់ ភ្ជាប់សេវាកម្មនានា ព័ត៌មានពីការប្រូម៉ូសិនមុនគេ និងអត្ថប្រយោជន៍ ជាច្រើនផ្សែងទៀត។

អតិថិជនក៏អាចបញ្ចូលលុយ ទៅលេខទូរស័ព្ទដែលបានភ្ជាប់ ជាមួយនឹងគណនី Smart@ Home ហើយទទួលបានការវាយក្អមចំនួន ១ ដង រៀងរាល់ ការបញ្ចូលលុយម្តង ៥ ដុល្លារ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ស្មាតតែងតែខិតខំ បង្កើតកម្មវិធីកំសាន្ដជាច្រើន រួមមានការបង្កើមល្បែង ប្រជាប្រិយបែបឌីជីថលដំបូងគេ ក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយ នៃការអភិវឌ្ឍនៃកម្មវិធីហ្គេម ក្នុងស្រុក ដូចជា ហ្គេម អុំទូក by Smart និង វាយក្អម by Smart ជាដើម។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន ស្មាត តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

To Top