អត្ថបទ

រសនិយមថ្មី… ប្លែកលើសពីការគិតជាមួយ ស្មាតហ្វូនស៊េរី A ជំនាន់ថ្មី Samsung Galaxy A72 និង Galaxy A52…!

(ភ្នំពេញ) ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១៖ សម័យឥឡូវនេះកាន់ទូរស័ព្ទស្មាតហ្វូនដែលមានរាងស្អាតទាក់ទាញមិនទាន់គ្រប់គ្រាន់នៅឡើយទេ…! សំខាន់ត្រង់ថាទូរស័ព្ទនោះថតរូប, វីដេអូច្បាស់, មានប្រព័ន្ធការពារជម្រាបទឹក, ប្រព័ន្ធដោះសោដោយស្កេនខ្ចៅដៃលើអេក្រង់, មានថាមពលថ្មធំ, មានអេក្រង់ធំច្បាស់, មានតម្លៃសមរម្យ និងមានគ្រឿងបន្លាស់គ្រប់គ្រាន់ជាមួយនឹងការធានាត្រឹមត្រូវពីក្រុមហ៊ុន…!

ទៅរកទិញនៅឯណាបាន? ហាងណាមានលក់? បើគិតចំណុចរៀបរាប់ខាងលើនេះដឹងតែមិនមែនជាទូរស័ព្ទធម្មតាទេមើលទៅនោះ? ប៉ុន្តែក្រុមហ៊ុន សាមសុង អាចធ្វើបាន! ក្រុមហ៊ុន សាមសុង នឹងផ្តល់ជូនគ្រប់ជម្រើសទៅតាមតម្រូវការរបស់អតិថិជនទាំងអស់…! ជាមួយនឹង Samsung Galaxy A72 និង Galaxy A52 ស្រឡាយត្រកូល A ដែលទើបតែចេញលក់កាលពីពេលថ្មីៗនេះគឺពិតជាមានរាល់ចំណុចទាំងអស់ខាងលើនេះ និងមានការពេញនិយមភ្លូកទឹកភ្លូកដីខ្លាំងណាស់!

បញ្ជាក់ផងដែរថា Samsung Galaxy A72 និង Galaxy A52 ពិតជាល្អស័ក្តិសមសម្រាប់អតិថិជនទាំងអស់ជាពិសេសសម្រាប់អ្នកដែលចូលចិត្តថតរូប ឬវីដេអូស្អាតៗ, សម្រាប់អ្នកដែលប្រើប្រាស់ស្មាតហ្វូនច្រើនម៉ោង, និងសម្រាប់អតិថិជនដែលចូលចិត្តអេក្រង់ធំដែលភ្លឺច្បាស់…!

និយាយទៅ Samsung Galaxy A72 និង Galaxy A52 ជាស្មាតហ្វូនត្រកូល A ដែលបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ និងមានតម្លៃសមរម្យជាទីបំផុតដែលមិនអាចរកបានបើធៀបនឹងផលិតផលស្មាតហ្វូនដែលមានតម្លៃប្រហាក់ប្រហែលនៅលើទីផ្សារ…! គិតតែម្តងបាន…!

ខាងក្រោមនេះជាលក្ខណៈពិសេសខ្លាំងរបស់ Samsung Galaxy A72 និង Galaxy A52 ដែលអាចឱ្យអ្នកទទួលយករសជាតិថ្មីប្លែកបានដូចជា៖

  • Samsung Galaxy A72
  • អេក្រង់៖ 6.7” / FHD+ / Super AMOLED-Infinity-O / 90 Hz Refresh rate
  • មេម៉ូរី៖ 8 GB RAM / 256 GB ROM (បន្ថែមក្រៅបាន 1TB)
  • ល្បឿនដំណើរការ៖ Snapdragon 720G
  • កាមេរ៉ាក្រោយ 4 គ្រាប់៖ 64 MP (Main) / 12 MP (Ultra-Wide) / 8 MP (Tele) / 5 MP (Macro)
  • កាមេរ៉ាមុខ 1 គ្រាប់៖ 32 MP
  • ថាមពលថ្ម៖ 5000 mAh (សាកថ្មល្បឿនលឿន 25W)
  • អាវក្រោះការពារទឹក៖ IP67
  • សុវត្ថិភាពដោះសោ៖ ស្កេនខ្ចៅដៃលើអេក្រង់
  • ពណ៌ 4 ជម្រើស៖ ស / ខ្មៅ / ខៀវ / ស្វាយ
  • តម្លៃ៖ $ 469
  • Samsung Galaxy A52
  • អេក្រង់៖ 6.5” / FHD+ / Super AMOLED-Infinity-O / 90 Hz Refresh rate
  • មេម៉ូរី៖ 8 GB RAM / 128 GB ROM (បន្ថែមក្រៅបាន 1TB)
  • ល្បឿនដំណើរការ៖ Snapdragon 720G
  • កាមេរ៉ាក្រោយ 4 គ្រាប់៖ 64 MP (Main) / 12 MP (Ultra-Wide) / 5 MP (Depth) / 5 MP (Macro)
  • កាមេរ៉ាមុខ 1 គ្រាប់៖ 32 MP
  • ថាមពលថ្ម៖ 4500 mAh (សាកថ្មល្បឿនលឿន 25W)
  • អាវក្រោះការពារទឹក៖ IP67
  • សុវត្ថិភាពដោះសោ៖ ស្កេនខ្ចៅដៃលើអេក្រង់
  • ពណ៌ 4 ជម្រើស៖ ស / ខ្មៅ / ខៀវ / ស្វាយ
  • តម្លៃ៖ $ 359

ប៉ុណ្ណឹងចង់បានអីទៀត…! តោះឆ្លៀតទិញ 1…ទិញ 2 គ្រឿងឱ្យខ្លួនឯងផង និងអ្នកផ្ទះផងទៅ…!
សាមសុង…ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោកពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) ! សាមសុង…ជាទីទុកចិត្តបំផុត…!!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

To Top