អត្ថបទ

«មូលនិធិស្បៀងអាហារ» នៃក្រុមហ៊ុន Smart Axiata រៀបចំឡើង សម្រាប់អតិថិជន​ បរិច្ចាគថវិកា ជួយពលរដ្ឋ​​​ ក្នុងតំបន់ក្រហម

ភ្នំពេញ-ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១៖ ដើម្បីចូលរួមជួយពលរដ្ឋកម្ពុជា ដែលកំពុងប្រឈមនឹ​ងការលំបាក ក្នុងការស្វែងរកស្បៀងអាហារ អំឡុងពេលនៃវិធានកា​រ​ បិទខ្ទប់ក្នុងតំបន់ក្រហម ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករ ទូរគមនាគមន៍ចល័ត ឈានមុខគេនៅកម្ពុជា ប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុនបានរៀបចំ មូលនិធិស្បៀងអាហារ នៃក្រុមហ៊ុន Smart Axiata (Smart Axiata Food Support Program) សម្រាប់អតិថិជន របស់ខ្លួន ក្នុងការចូលរួមបរិច្ចាគថវិកា ដោយមានភាពងាយស្រួល។

ចាប់ពីថ្ងៃនេះទៅ អតិថិជនក្រុមហ៊ុន Smart អាចបរិច្ចាគទៅកាន់ មូលនិធិស្បៀងអាហារ ដោយគ្រាន់តែចុច 2020 ហើយបញ្ចូលចំនួនទឹកប្រាក់ ដែលអ្នកចង់បរិច្ចាគ ក្រោយមកចុចសញ្ញាទ្រុងជ្រូក #។ ពួកគេអាចបរិច្ចាគ ទឹកប្រាក់ចំនួនប៉ុន្មាន ក៏បានចន្លោះពីចាប់ពី ១ ដុល្លារ រហូតដល់ ១០ ដុល្លារ។ ឧទាហរណ៍៖ ប្រសិនបើអតិថិជន ចង់បរិច្ចាគ២ដុល្លា ពួកគេគ្រាន់តែចុច 20202#។ ជំនួយបរិច្ចាគនេះ ធ្វើការទទួលយក រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

ចំពោះជំនួយបរិច្ចាគប៉ុន្មាន ដែលនឹងទទួលបានពីអតិថិជន ក្រុមហ៊ុន Smart ក៏នឹងចូលរួមបរិច្ចាគថវិកា ស្មើចំនួនប៉ុណ្ណោះផងដែររហូតដល់ ចំនួនទឹកប្រាក់ 10ម៉ឺន ដុល្លារ។ ថវិកាជំនួយទាំងអស់ នឹងយកមកប្រើប្រាស់ សម្រាប់ទិញស្បៀងអាហារ ជំនួយសង្គ្រោះបន្ទាន់ ដែលនឹងចែកចាយ តាមរយៈអាជ្ញាធរ ក្នុងតំបន់ទៅដល់ពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម ដែលកំពុងជួបប្រទះបញ្ហា ក្នុងការស្វែងរកស្បៀង។

កិច្ចខិតខំប្រឹងប្រែងធ្វើឡើង ដោយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋបានធ្វើឲ្យតំបន់ខ្លះ នៅក្នុងរាជធានីត្រូវបានបន្ធូរបន្ថយ នូវវិធានការរឹតត្បឹតមួយចំនួន យ៉ាងណាមិញ ក៏នៅមានប្រជាពលរដ្ឋកម្ពុជា មួយចំនួនតូច នៅតែបន្តទទួលរងឥទ្ធិពល យ៉ាងខ្លាំងពីការបិទខ្ទប់។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ « ក្រុមហ៊ុន Smart Axiata គឺនឹងគាំទ្រ ប្រទេសកម្ពុជា គ្រប់កាលៈទេសៈ ហើយយើងយកចិត្តទុកដាក់ លើសុវត្ថិភាព សុខភាព និងសុខុមភាពរបស់ ពលរដ្ឋកម្ពុជា គ្រប់រូបអំឡុងពេលនៃវិបត្តិនេះ ដូចេ្នះហើយ យើងចូលរួមធ្វើអ្វីៗគ្រប់យ៉ាង តាមសមត្ថភាពរបស់យើង ដែលយើងអាចធ្វើបាន ដើម្បីគាំទ្រពលរដ្ឋរស់នៅ ក្នុងតំបន់ក្រហម ដែលត្រូវការជំនួយបំផុត ក្នុងគ្រាលំបាកនេះ។

យើងតែងឃើញមានការគាំទ្រ ជាច្រើនពីអតិថិជន របស់យើងកន្លងមក។ ពួកគេតែងតែមានទឹកចិត្តអាណិត ចង់ចូលរួមជួយដល់ ជនរួមជាតិកម្ពុជា ដូចច្នេះហើយ យើងនឹងផ្ដល់ឱកាសនេះ ដល់អតិថិជនរបស់យើង ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងគ្រាដ៏លំបាកនេះ ដើម្បីយើងអាចឆ្ពោះទៅមុខ រួមគ្នាក្នុងនាមជាប្រជាជាតិមួយ។»

លោក Thomas បានបន្ថែមទៀតថា ៖ «យើងសង្ឃឹមថា អតិថិជនរបស់យើង នឹងចូលរួមបង្ហាញម្ដងទៀត នូវស្មាតីសហគមន៍ និងចិត្តសប្បុរសធម៌ ដើម្បីគាំទ្រ អ្នកដែលកំពុងត្រូវការជំនួយ។ នេះគឺជាពេលវេលា ដ៏សាកសមសម្រាប់ពលរដ្ឋ ដើម្បីបង្ហាញក្ដីស្រលាញ់ ការយកចិត្តទុកដាក់ និងអំពើល្អដល់គ្នាទៅវិញទៅមក ដូចដែលយើងបានធ្លាប់ធ្វើកាលពីមុនមក។»

ជាផ្នែកមួយនៃកម្មវិធីគាំទ្រ រាជរដ្ឋាភិបាល និងពលរដ្ឋកម្ពុជា ក្រុមហ៊ុន Smart បានផ្ដើមសកម្មភាពជាច្រើន ដើម្បីគាំទ្រអ្នកប្រើប្រាស់ នៅទូទាំងប្រទេសកម្ពុជា និងជាពិសេស អ្នកដែលស្ថិតនៅក្នុង តំបន់ក្រហមជាមួយ និងការផ្ដល់ជូនដូចជា៖

-អតិថិជនក្រុមហ៊ុន Smart ទាំងអស់ទទួលសេវាហៅ ក្នុងប្រព័ន្ធឥតគិតថ្លៃរយៈពេល ៦០ នាទី រហូត ដល់ ថ្ងៃទី១៥ ខែ ខែឧសភា ដោយគ្រាន់តែ ចុច*2021# ម្តងគត់

-អតិថិជនប្រើប្រាស់ គម្រោងបង់ថ្លៃមុន ដែលកំពុងរស់នៅ ក្នុងតំបន់ក្រហម ឫក្បែរតំបន់ក្រហម ទទួល បាន ការពន្យាសុពលភាព លេខទូរស័ព្ទ និងទទួលបានទិន្នន័យ អ៉ិនធឺណិត 60MB ឥត គិត រៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី ១៥ ខែឧសភា ដោយចុច *2021*1# ម្តងគត់

-រាល់អតិថិជនប្រើប្រាស់ គម្រោងបង់ថ្លៃមុន ដែលបញ្ចូលទឹកប្រាក់ចាប់ពី ១ ដុល្លារឡើងទៅ នៅពេលចាប់ ផ្ដើមប្រើស៊ីមទូរស័ព្ទ ឥលូវនេះអាចខ្ចីទឹកប្រាក់ ដោយមិនគិតអំពីរយៈពេល នៃការប្រើប្រាស់ ប្រព័ន្ធ ក្រុមហ៊ុន Smart។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

To Top