អត្ថបទ

ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភបន្ថែម ទឹកបរិសុទ្ធ កម្ពុជា ៣០០០កេស ដល់ សមាគមគ្រូពេទ្យស្ម័គ្រ ចិត្ត យុវជនសម្ដេចតេជោ (TYDA)

ភ្នំពេញ៖ បន្ទាប់ពីប្រគល់ ទឹកបរិសុទ្ធកម្ពុជា និងភេសជ្ជៈសរុប ៤១០០កេស កាលពីថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភបន្ថែមទឹក បរិសុទ្ធ កម្ពុជា ៣០០០ កេសទៀត ដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) តាមរយៈ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» នៅថ្ងៃទី ៧ ឧសភា ២០២១។

លោក បណ្ឌិត អ៉ឹម សុធារិទ្ធ នាយកទំនាក់ទំនង សាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ខ្មែរ ប៊ែវើរីជីស តែងឈរជាកម្លាំងចិត្ត និងនៅក្បែរកងទ័ពអាវស ជានិច្ច តាមរយៈការបរិច្ចាគជាហូរហែ ពីព្រោះថា ក្រុមហ៊ុន ពិត ជារំភើប ចំពោះ ការស្ម័គ្រចិត្តដ៏ប្រពៃ របស់ក្រុមគ្រូពេទ្យរ ទាំងអស់»។

ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ យុទ្ធនាការ «ទឹក ចិត្ត កម្ពុជា» បានឧបត្ថម្ភ ដល់ស្ថាប័ន និងកងកម្លាំង សំខាន់ៗរួមមានមន្ទីរពេទ្យ ផ្ដល់សេវាចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ នៅទូទាំង រាជធានីភ្នំពេញ អធិការដ្ឋាន នគរបាល ខណ្ឌ ទាំង ១៤ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេច តេជោ (TYDA) នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួង សុខាភិបាល កងកម្លាំងចម្រុះការពារទីតាំងបិទខ្ទប់ជាង ១៥០ ទីតាំង និងរដ្ឋបាលខេត្ត និងស្រុកមួយចំនួន នៅតំបន់ដែលកំពុងរងផលប៉ះពាល់ខ្លាំង ពីកូវីដ-១៩៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top