អត្ថបទ

កំពូលតារាល្បីៗកម្ពុជា សម្ដែងជាតួអង្គ Mobile Legends ក្នុងវីដេអូតន្រ្តី (MV) ក្នុងយុទ្ធនាការ MLBB 515 eParty ដំបូងគេបង្អស់

ភ្នំពេញ-ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១៖ ប្រសិនបើអ្នកមិនទាន់ដឹង​ អំពីដំណឹងនេះ ប្រហែលលោកអ្នក ស្ថិតក្នុងការយល់សុបិន្ត ឫស្ថិតក្នុងតំបន់បិទខ្ទប់!!! កំពូលតារាល្បីៗ កំពុងពេញនិយម ៣ នាក់របស់កម្ពុជា G-Devith Oun និង Henaa បានសហការបង្កើតក្រុម S.T.U.N.ក្នុងយុទ្ធនាការ MLBB 515 សម្រាប់កម្ពុជា និងនាំយកបទចម្រៀង ដ៏កក្រើកមួយឈ្មោះថា «រួមគ្នា» ឫ (Together) និងមាន វីដេអូតន្រ្តី(MV) ជាភាសាខ្មែរ ដែលនឹងចេញផ្សាយ នៅថ្ងៃទី ១៦ ខែឧសភា។

វីដេអូតន្រ្តី(MV) ត្រូវបានចេញជា លក្ខណៈអន្តរជាតិរួចរាល់ ហើយប្រទេសផ្សេងៗគ្នា ក្នុងតំបន់ក៏កំពុងចេញ MV លក្ខណៈផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។

ក្រុម S.T.U.N. ដែលជាក្រុមនិម្មិតឆ្នើម រួមជាមួយនិងតួអង្គ សម្ដែងសំខាន់ៗ ទាំងអស់នេះ គឺគ្រាន់តែជាកម្មវិធី ពិសេសមួយចំនួន ប៉ុណ្ណោះ សម្រាប់យុទ្ធនាការ MLBB 515 eParty ក្នុងឆ្នាំនេះ ហើយកំពូលតារាល្បីៗ ខ្មែរទាំង បី នាក់ សាកសមនឹងសម្ដែង ក្នុងតួអង្គទាំងអស់នោះណាស់។

តួអង្គ Chou នៃក្រុម S.T.U.N. ដែលមានជាតារារ៉េប អ្នកជិះបន្ទះក្តាររអិល អ្នករាំ និងជាអ្នកចូលចិត្តលេងវីដេអូហ្គេម និងសម្តែងដោយ G-Devith ខ្លួនឯងផ្ទាល់។
G-Devith បានឲ្យដឹងថា ៖ «ភាពដូចគ្នារវាងតួអង្គ Chou និង ខ្ញុំ គឺថាយើងសង្ហារនិងទាក់ទាញ (និយាយរួមជាមួយ និងសំណើចដោយ G-Devith អំឡុងពេលសម្ភាសន៍ ខណៈពេលកំពុងផលិត MV) ប៉ុន្ដែខ្ញុំអត់ចេះវាយទេ ខ្ញុំចេះតែថ្នម។ ខ្ញុំគិតថាអ្នករាល់គ្នា បានស្គាល់ខ្ញុំ តាមរយៈ ជាអ្នកlivestream ហ្គេម និងខ្ញុំតែងតែ livestream Mobile Legends។»

ដៃគូរបស់តួអង្គ Chou គឺ Brody សម្ដែងដោយ Oun ហើយក៏ជាតួអង្គសំណព្វរបស់ Oun ក្នុងហ្គេម Mobile Legends ដែរ។
Oun បានឲ្យដឹងថា៖ «តួអង្គ Brody មើលទៅដូច ‘serious’ និង ‘strong’ ជាងខ្ញុំ ប៉ុន្តែ ពួកយើងមានសម្បុរ និងរាងកាយប្រហាក់ប្រហែលគ្នា។ ណាមួយ Hero (Brody) និងខ្ញុំធ្លាប់លេងក្នុង Mobile Legends: Bang Bang ចៃដន្យល្អអី Mobile Legends ជ្រើសរើសយកខ្ញុំដើរតួ Brody ក្នុងយុទ្ធនាការរបស់ពួកគេម្ដងទៅ។»

តួអង្គទី ៣ Selena សម្ដែងក្នុង MV ដោយ Henaa ដែលជាតារាល្បីកំពុងរះ​ក្នុងវិស័យតន្ត្រី និងហ្គេម ដែលនាងបាននិយាយថា ខ្លួនក៏សកម្មដូចតួអង្គ Selena ដែរ។
ជាមួយនិងការ និយាយលេងសើច Henaa បានឲ្យដឹងថា«ខ្ញុំរំភើប និងសប្បាយចិត្តខ្លាំង ដែលបានដើរតួជា Selena ហើយនេះគឺជាលើកដំបូង ដែលខ្ញុំបានចូលរួម។ ហើយ Mobile Legends ក៏ជាហ្គេម ដែលខ្ញុំស្រលាញ់។ ខ្ញុំចង់មានឱកាសបែបនេះយូរហើយ ឥលូវបានក្លាយជាការពិតហើយ។ តួអង្គ Selena មើលទៅដូចកាចបន្តិច ខ្ញុំក៏អញ្ចឹងដែរ គាត់ស្អាត ហើយខ្ញុំចូលចិត្ត។»

ការប្រកាសអំពីក្រុម S.T.U.N. រួមជាមួយនិងតួអង្គថ្មី សំខាន់ៗទាំងអស់នេះ គឺជាផ្នែកមួយនៃខួបលើកទីបី នៃយុទ្ធនាការ MLBB 515 eParty ដែលនឹងជំរុញ អ្នកលេងហ្គេមទាំងអស់ នៅទូទាំងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីឲ្យចូលរួមក្នុងព្រឹត្តិការណ៍ អនឡាញដ៏អស្ចារ្យនេះ។

ក្រោមស្លាក «Together We Achieve More» ព្រឹត្តិការណ៍ MLBB 515 eParty នឹងជំរុញទឹកចិត្ត អ្នកលេងហ្គេម (Gamers) ទាំងអស់ក្នុងតំបន់ឲ្យរក្សាភាពវិជ្ជមាន និងបន្តកិច្ចសហការ ថ្វីបើមានបញ្ហាប្រឈម បង្កឡើងដោយការរាតត្បាត ជាសកលនៃជំងឺកូវីដ ១៩ ដែលនាំឲ្យមាន វិធានការណ៍បិទខ្ទប់ និងបម្រាមគោចរទូទាំង ប្រទេសកម្ពុជាក៏ដោយ។

សម្រាប់ព័ត៌មានចុងក្រោយបំផុត សូមបន្តធ្វើបច្ចុប្បន្ន ភាពតាមរយៈទំព័រហ្វេសប៊ុក និងគេហទំព័រផ្លូវការរបស់ MLBB និង Pleng ដើម្បីស្ដាប់បទចម្រៀងលក្ខណៈ «រួមគ្នា» ឫ “Together”។ សូមកុំភ្លេចរង់ចាំទស្សនាព្រឹតិ្តការណ៍ “Funmatch” ដ៏សំខាន់មួយនេះ នៅថ្ងៃទី២២ ខែឧសភា ដែលមានការចូលរួមពី G-Devith Henaa និង Brody និង KOLs ល្បីៗនៅកម្ពុជា។

ជាមួយ និងអ្នកលេងសកម្មរាល់ខែ ២លាន ៥សែននាក់ នៅកម្ពុជា Mobile Legends: Bang Bang គឺជាកម្មវិធីហ្គេម លើទូរស័ព្ទចល័ត ដ៏ពេញនិយមបំផុតមួយ នៅកម្ពុជា ដូច្នេះហើយព្រឹត្តិការណ៍ 515 eParty ពិតជានឹងនាំមកនូវភាពរំភើប សប្បាយរីករាយ ជាច្រើនអំឡុងពេល នៃគ្រាលំបាកនេះ។

អ្នកគាំទ្រទាំងអស់គួរស្វែងរក ការផ្តល់ជូនដ៏គួរឱ្យរំភើប ដូចខាងក្រោម ដែលអាចរកបានក្នុងកំឡុង ព្រឹត្តិការណ៍ 515 eParty របស់ហ្គេម Mobile Legends ក្នុងឆ្នាំនេះ។
●ពីថ្ងៃទី ៨ រហូតដល់ថ្ងៃទី ១៦ ខែ ឧសភា – ពីធីចាប់រង្វាន់ 515
●ថ្ងៃទី១៥ ខែឧសភា – វីរបុរសទាំងអស់អាចចូលរួមសប្បាយរីករាយ។ ប្រសិនបើ អ្នកចូលរួមនាពេលនេះ អ្នកលេងនឹងសម្រេច បានសមិទ្ធិផល 515 ពិសេស
●ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី ១៦ ខែ ឧសភា – អ្នកលេងទាំងអស់ នឹងទទួលបានចំណាត់ថ្នាក់ នឹងមិនធ្លាក់ចេញពីការប្រកួត សម្រាប់ ៣ ប្រកួត
●ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ១៧ ខែ ឧសភា – Login ដើម្បីជ្រើសរើសខោអាវ (Elite skin)

To Top