អត្ថបទ

បុគ្គលិកស្រាបៀរ កម្ពុជា នាំគ្នាបង្ហោះរូប ពេញហ្វ៊េសប៊ុក ជាមួយដបថ្មីមួយ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ អ្នកលេងបណ្តាញសង្គម ស្រាប់តែឃើញបុគ្គលិកស្រាបៀរ កម្ពុជា នាំគ្នាបង្ហោះរូបភាព ដៃកាន់ដបស្រាបៀរ កម្ពុជានៅលើគណនី ហ្វ៊េសប៊ុកផ្ទាល់ខ្លួន និងសម្ដែងអារម្មណ៍ ត្រេកអរជាខ្លាំង។

បើមើលតាមរូបភាពទាំងនេះ គឺគួរឲ្យចម្លែកត្រង់ថា ដបស្រាបៀរ កម្ពុជា ដែលបុគ្គលិកនាំគ្នាកាន់នោះ មើលទៅដូចជារចនាថ្មី គួរឲ្យទាក់ទាញ ប្រណិត និងទាន់សម័យ។

តើដបនេះសម្រាប់តែបុគ្គលិក ឬយ៉ាងណា?

រឿងនេះគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ក៏ប៉ុន្តែបើមើលតាមទិដ្ឋភាពក្នុងរូបភាព និងសំណេររៀបរាប់របស់បុគ្គលិក គឺហាក់ដូចជាក្រុមហ៊ុន បានប្តូររូបរាងដបថ្មីអញ្ចឹង។
យ៉ាងណាក៏ដោយ នេះគ្រាន់តែជាការវិភាគ ដោយផ្នែកលើរូបភាព ដែលបង្ហោះប៉ុណ្ណោះ។ ការពិតយ៉ាងណា ខាងក្រុមហ៊ុន នៅមិនទាន់មានការបញ្ជាក់ នៅឡើយទេ។ ដើម្បីដឹងថា ដបថ្មីនេះសម្រាប់បុគ្គលិក ឬយ៉ាងណា មានតែតាមដានផេកហ្វ៊េសប៊ុក របស់ស្រាបៀរ កម្ពុជា នោះទេទើបដឹងការពិត។ ពិសាដោយការទទួលខុសត្រូវ។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top