អត្ថបទ

ក្រុមហ៊ុន Smart ផ្ដើមយុទ្ធនាការ «Pleng សង្ខេបៗ​ត្រឹមពាក់កណ្តាល ឆ្នាំ2021» ដោយបង្ហាញ ទេពកោសល្យដ៏អស្ចារ្យ របស់សិល្បករខ្មែរ

កម្មវិធីតន្ត្រីលើទូរស័ព្ទ Pleng by Smart នឹងផ្ដើមយុទ្ធនាការ លើបណ្ដាញផ្សព្វផ្សាយសង្គម ក្នុងខែនេះ ដើម្បីបង្ហាញពីទេពកោសល្យដ៏អស្ចារ្យ របស់សិល្បករខ្មែរ និងបង្ហាញស្នាដៃរបស់ពួកគេ ដោយបង្ហាញឈ្មោះ បទចម្រៀង និងសិល្បករ ដែលទទួលបាន ការស្ដាប់ច្រើនជាងគេបំផុត នៅលើកម្មវិធីទូរស័ព្ទនេះ។

យុទ្ធនាការនេះនឹងធ្វើឲ្យ អ្នកចូលចិត្តស្ដាប់តន្រ្តី មានភាពងាយស្រួល ស្វែងរកចម្រៀង និង សិល្បករដែលកំពុងពេញនិយម លើកម្មវិធី Pleng by Smart។

ជាមួយអ្នកគាំទ្រកម្មវិធីរបស់ខ្លួន ជាង ៦សែន ២ម៉ឺន នាក់លើ Facebook យុទ្ធនាការ Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021 គឺប្រាកដថា​ នឹងធ្វើឲ្យអ្នកគាំទ្រ រំភើបចិត្តជាមិនខាន។

ដើម្បីអបអរ ដល់ទេពកោសល្យដ៏អស្ចារ្យ របស់សិល្បករខ្មែរ និងស្នាដៃរបស់ពួកគេ។ អតិថិជនក្រុមហ៊ុន Smart អាចទាញយកកម្មវិធី Pleng by Smart ឫអាចរីករាយជាមួយ នឹងបណ្ណាល័យតន្ត្រី និងបញ្ចីបទចម្រៀង របស់កម្មវិធី Pleng by Smart ឥតគិតថ្លៃឬ ពួកគេអាចក្លាយជា​ អតិថិជន Pleng Pro ដោយចំណាយគ្រាន់តែ ចំណាយ ៩៩ សេនក្នុងមួយខែ។

អតិថិជន ដែលប្រើប្រាស់កម្មវិធី Premium អាចរីករាយការស្ដាប់តន្រ្តី ដោយគ្មានការផ្សាយពាណិជ្ជកម្ម ជាមួយនិងគុណភាពសម្លេងដ៏ល្អ។ អតិថិជន Pleng Pro ក៏អាចទាញយកបទចម្រៀង ដោយគ្មានកំណត់ សម្រាប់ស្ដាប់ដោយមិនចាំបាច់ ភ្ជាប់ជាមួយប្រព័ន្ធអ៊ីនធឺណិត ដូច្នេះពួកគេអាចបន្តស្តាប់តន្ត្រី ដែលពួកគេចូលចិត្ត ទោះបីជាមិនមានអ៊ីនធឺណិតក៏ដោយ។

កម្មវិធី Pleng by Smart បានបង្ហាញបទចម្រៀង និងសិល្បករជាតិ និងអន្តរជាតិ ដែលមានអ្នកស្ដាប់ច្រើនបំផុតលើ Pleng by Smart នឹងត្រូវបានចាត់ថ្នាក់ ដូចខាងក្រោម៖

To Top