អត្ថបទ

បុគ្គល ដែលមានឈ្មោះ បោះសំឡេងនៅកម្ពុជា ប្រើផតខាសត៍សំឡេង ដើម្បីបង្កើនអ្នកគាំទ្រ

បុគ្គលដែលមានឈ្មោះ បោះសំឡេងខ្លាំងបំផុត មួយចំនួននៅកម្ពុជា កំពុងបន្ថែមផតខាសត៍សំឡេង ទៅក្នុងឧបករណ៍ធ្វើទីផ្សារ របស់ពួកគេ ដើម្បីបង្កើននិងរក្សា អ្នកគាំទ្ររបស់ខ្លួន។

យោងតាមក្រុមហ៊ុន Httpool ដែលទទួលបានសិទ្ធិ ជាដៃគូលក់ពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុន Spotify ក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា បុគ្គលដែលមានឈ្មោះ បោះសំឡេងកម្ពុជា កំពុងប្រើប្រាស់ផ្លែតហ្វម និងផតខាសត៍សំឡេង ដើម្បីចាប់យកអ្នកគាំទ្រ ក្នុងស្រុកឱ្យបានកាន់តែច្រើនឡើង។

សិល្បករ និងសិល្បការនីទាំងនោះ ដែលបច្ចុប្បន្នលេចធ្លោរ ក្នុងការផ្តល់ជូនផតខាសត៍ របស់ពួកគេ នៅលើផ្លែតហ្វម Spotify រួមមាន អ្នកប្រយុទ្ធវ័យក្មេង (https://www.facebook.com/youngbruisers), ឡាយ ប៊ុនឡេង (https://www.facebook.com/BunlengLayOfficial) និង Mi Leb Do couple (https://www.facebook.com/miLEBdoCouplePodcast)។

លោក Shuhel Pistawala នាយកដៃគូប្រចាំតំបន់ឥណ្ឌូចិន របស់ក្រុមហ៊ុន Httpool បានថ្លែងថា៖ “យុវជនកម្ពុជា ដែលយល់ដឹងបច្ចេកវិទ្យា ឥឡូវចាប់ផ្តើមមើលឃើញ និងប្រើប្រាស់សក្ដានុពល ផតខាសត៍សំឡេង ដែលផ្តល់ជូនដោយផ្លែតហ្វមតន្ត្រី របស់ក្រុមហ៊ុន Spotify។ បច្ចុប្បន្ន នៅពេលតាមដានបុគ្គល ដែលមានឈ្មោះបោះសំឡេង និងជនល្បីឈ្មោះ អ្នកគាំទ្ររំពឹងថា នឹងអាចភ្ជាប់ខ្លួន ទៅនឹងមធ្យោបាយទាំងអស់ រួមទាំងសំឡេង វីដេអូ និងបណ្តាញ ទំនាក់ទំនងសង្គមផងដែរ”។

ការពិតគឺថា បុគ្គលដែលមានឈ្មោះ បោះសំឡេង បច្ចុប្បន្នកំពុងងាក ទៅរកសំឡេង និងផតខាសត៍ ដើម្បីផ្តល់ជូនការកម្សាន្ត ដល់អ្នកគាំទ្ររបស់ខ្លួន ដែលសព្វថ្ងៃនិន្នាការ ដែលជំរុញដោយសំឡេង គឺជាឱកាសមួយ សម្រាប់ក្រុមហ៊ុននានា ចាប់យកផងដែរ។ និន្នាការចុងក្រោយបំផុតនេះ ទំនងជាត្រូវបានជំរុញ ដោយការពិតដែលថា ទស្សនិកជនឥឡូវនេះ ចង់កម្សាន្តអារម្មណ៍ តាមរយៈមធ្យោបាយ ជាច្រើននៅលើ ឧបករណ៍ផ្សេងៗ។

ក្រុមហ៊ុន Spotify គឺជាទីកន្លែងដ៏អស្ចារ្យ ដែលនាំមុខគេ ក្នុងការធ្វើបច្ចុប្បន្នភាព និងពង្រឹងការផ្សាយពាណិជ្ជកម្ម តាមផតខាសត៍ ឱ្យទទួលបានលទ្ធផលល្អ។

យោងតាមក្រុមហ៊ុន Httpool ក្រុមហ៊ុន Spotify មានទិន្នន័យជាច្រើន អំពីអ្នកស្តាប់ ដោយសារនីតិវិធីចុះឈ្មោះរបស់ខ្លួន និងអ្វីដែលក្រុមហ៊ុន ដឹងអំពីចំណូលចិត្តតន្ត្រី របស់អ្នកប្រើប្រាស់។ ដោយសារក្រុមហ៊ុន Spotify គឺជាផ្លែតហ្វម ចាក់ផ្សាយបន្តផ្ទាល់តន្រ្តី ក្រុមហ៊ុនអាចចាក់ ការផ្សាយពាណិជ្ជកម្ម និងឃ្លាំមើលថា តើអ្នកប្រើប្រាស់ មានទំនាក់ទំនងយ៉ាងដូចម្តេច ជាមួយនឹងការផ្សាយ ពាណិជ្ជកម្មទាំងនោះ។

លោក Shuhel Pistawala បានបន្ថែមថា៖ “ទោះជាការផ្សាយពាណិជ្ជកម្ម តាមផតខាសត៍ ស្ថិតក្នុងដំណាក់កាលក្មេងខ្ចី នៅឡើយក្តី បើធៀបនឹងប្រព័ន្ធ អេកូឡេស៊ីឌីជីថលផ្សេងទៀត ក៏ការផ្សាយពាណិជ្ជកម្ម តាមផតខាសត៍ របស់ក្រុមហ៊ុន Spotify រួមផ្សំភាពស្និទ្ធស្នាល និងគុណភាពនៃការផ្សាយពាណិជ្ជកម្ម តាមផតខាសត៍បែបប្រពៃណី ជាមួយភាពជាក់លាក់ និងតម្លាភាព នៃការធ្វើទីផ្សារឌីជីថល បែបសម័យទំនើប”។

ក្រុមហ៊ុន Spotify បានរួមបញ្ចូលការផ្សាយ ពាណិជ្ជកម្មរួចហើយ ទៅក្នុងការចាក់ផ្សាយបន្តផ្ទាល់ តន្រ្តីរបស់ខ្លួន ដោយផ្សាយពាណិជ្ជកម្មខុសគ្នា ទៅកាន់អ្នកប្រើប្រាស់ខុសគ្នា ដោយផ្អែកលើទិន្នន័យអាយុ ឧបករណ៍ និងចំណូលចិត្តរបស់ពួកគេ។

បច្ចេកវិទ្យានេះកំពុងត្រូវបាន ធ្វើឱ្យប្រសើរឡើង និងអនុវត្តចំពោះផតខាសត៍ ដែលមានន័យថា មនុស្សពីរនាក់អាចស្តាប់ វគ្គផតខាសត៍ដូចគ្នា ហើយទទួលការផ្សាយពាណិជ្ជកម្ម ខុសគ្នាជាលើកដំបូង។

វាមានសារៈសំខាន់ខ្លាំង សម្រាប់ម៉ាកយីហោនានា ដែលមានវត្តមាននៅទីកន្លែង ដែលអតិថិជនរបស់ពួកគេស្ថិតនៅ និងដើម្បីស្វែងរក វិធីប្រកបដោយប្រសិទ្ធភាព ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ជាមួយអតិថិជន។

សព្វថ្ងៃនេះ សំឡេង គឺជាមធ្យោបាយឌីជីថលមួយ ដែលអ្នកស្តាប់អាចចូលរួម ដោយមិនចាំបាច់ចុច ឬអូសម្រាមដៃលើអេក្រង់ ប្រសិនបើពួកគេចង់។ ភាពជោគជ័យ នឹងត្រូវបានកំណត់ ដោយការកំណត់ទិសដៅ អ្នកស្តាប់ត្រឹមត្រូវជាមួយ សារត្រឹមត្រូវ និងប្រភេទផ្សាយពាណិជ្ជកម្មណាមួយ។

ក្រុមហ៊ុនដែល នឹងទទួលបានអត្ថប្រយោជន៍ ពីនិន្នាការចុងក្រោយបំផុតនេះ គឺជាសេវាតន្រ្តីឌីជីថល លំដាប់ពិភពលោករបស់ក្រុមហ៊ុន Spotify ដែលផ្តល់ជូនជម្រើសផ្សាយ ពាណិជ្ជកម្មជាច្រើន។ ក្រុមហ៊ុន Httpool គឺជាដៃគូលក់ ការផ្សាយពាណិជ្ជកម្ម ដែលទទួលបានសិទ្ធិ សម្រាប់ក្រុមហ៊ុន Spotify ក្នុងប្រទេសកម្ពុជា៕

To Top
×