អត្ថបទ

ឱកាសឈ្នះរង្វាន់ ទូរទស្សន៍ ទូរស័ព្ទ និងរង្វាន់ធំៗ ជាច្រើនផ្សេងទៀត ពីកម្មវិធីកំសាន្ត «SmartNas បោះបាយបិណ្ឌ» របស់ក្រុមហ៊ុន Smart

ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ – ដើម្បីចូលរួមលើកកម្ពស់ ទំនៀមទំលាប់ ប្រពៃណី និង អនុស្សាវរីយ៏ នៃការបោះបាយបិណ្ឌ ដែលតែងតែធ្វើឡើង ក្នុងអំឡុងពេលនៃការប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ ក្រុមហ៊ុន Smart Axiata បាននាំយក កម្មវិធីកំសាន្តលើទូរស័ព្ទដៃ «SmartNas បោះបាយបិណ្ឌ» សម្រាប់ពលរដ្ឋខ្មែរ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ។

កម្មវិធីកំសាន្តនេះ ក៏មានផ្ដល់រង្វាន់ដ៏ច្រើន សន្ធឹកសន្ធាប់ដូចជា ទូរស័ព្ទ ម៉ាស៊ីនបោកខោអាវ នាឡិកាឆ្លាតវៃ ទូរទស្សន៍ ទិន្នន័យអ៊ិនធីណិត និងទឹកប្រាក់ ក្នុងគណនីចម្បងផងដែរ។ ហើយរាល់ការចូលរួមលេងកម្មវិធី SmartNas បោះបាយបិណ្ឌ នឹងធានាថាឈ្នះរង្វាន់​ ចំនួនមួយជានិច្ច ១០០ ភាគរយតែម្ដង!

ជារៀងរាល់ថ្ងៃ អតិថិជនប្រើប្រាស់ សេវាបង់ប្រាក់មុន (Prepaid) ដែលលេខទូរស័ព្ទដៃរបស់ខ្លួន កំពុងដំណើរការ នឹងទទួលបានបាយបិណ្ឌ សម្រាប់បោះមួយដង ក្នុងមួយថ្ងៃ។ ហើយកាន់តែពិសេសជាងនេះ អតិថិជនអាចទទួលបាន បាយបិណ្ឌបន្ថែម១ដង ដោយគ្រាន់តែ៖
-បញ្ចូលលុយ 5,000 រៀលម្តង តាមរយៈកាតកោស ឬ e-top up
-អតិថិជន Smart @Home បញ្ចូលលុយ 5 ដុល្លារម្តង ។

កម្មវិធីនេះនឹងធ្វើឡើង ពីថ្ងៃទី០៩ ខែកញ្ញា រហូតដល់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។ ដើម្បីចូលរួមលេង គឺលោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី SmartNas ជាការស្រេច។ លោកអ្នកអាច ដោនឡូតកម្មវិធី SmartNas ជំនាន់ថ្មីតាមរយៈលីញនេះ http://smarturl.it/SmartNas?IQid=facebook ឬចូលទៅកាន់កម្មវីធី App Store របស់ iOS ឬ Play Store របស់ Android ។

លើសពីនេះទៀត អតិថិជនក៏មានជម្រើស ក្នុងការទិញបាយបិណ្ឌ ដើម្បីបន្តការផ្សងសំណាង ឈ្នះរង្វាន់ធំដ៏ទៃទៀតផង ដែរ៖

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Smart ឈានមុខគេក្នុងការខិតខំ ស្វែងរកនៅកម្មវិធីថ្មីៗជាច្រើន ដើម្បីជម្រុញដល់ការរស់នៅបែបឌីជីថល ជាមួយសេវាកម្មបន្ថែមជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនង ភាពជិតស្និត បង្កើនភាពសប្បាយរីករាយ ជូនចំពោះអតិថិជនរបស់ខ្លួន។ កន្លងមកនេះ ក្រុមហ៊ុនក៏បានពាំនាំ នូវកម្មវិធីកីឡាអេឡិចត្រូនិចផ្សេងទៀត ដើម្បីផ្ដល់ជូនដល់អតិថិជនផងដែរ ហើយនឹងសហការ ជាមួយដៃគូផ្សេងៗ ដើម្បីអភិវឌ្ឍវិស័យ កីឡាអេឡិចត្រូនិច នៅប្រទេសកម្ពុជា ស្របតាមចក្ខុវិស័យរបស់ខ្លួន ដែលចង់ខ្លាយជាក្រុមហ៊ុន បច្ចេកវិទ្យាទំនាក់ទំនងលេខ១ ជាមួយកី្ដស្រលាញ់ ក្នុងប្រទេសកម្ពុជា។

ដើម្បីបន្ថែមភាពរីករាយក្នុងកម្មវិធី SmartNas បោះបាយបិណ្ឌ ក្រុមហ៊ុន ក៏នឹងមានការចាប់រង្វាន់ដោយចៃដន្យ ដើម្បីផ្តល់រង្វាន់ពិសេស ជូនទៅអតិថិជនដែលបាន ចូលលេងបោះបាយបិណ្ឌ ជារៀងរាល់ថ្ងៃ និង ចុងបញ្ចប់នៃកម្មវិធី ដែលរង្វាន់ពិសេសមានដូចជា ទូរស័ព្ទ iPhone SE ទូរស័ព្ទ OPPO A31, នាឡិកាឆ្លាតវៃ OPPO Watch និងកាមេរ៉ាសុវត្ថិភាព​ បំពាក់ជាមួយអ៊ិនធីណិត Smart IoT WIFI HD 360 Camera។

សម្រាប់ព័ត៌មានបន្ថែម អំពីសេវាកម្មឌីជីថលថ្មីៗពីក្រុមហ៊ុន Smart សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

To Top