អត្ថបទ

​HttPool បើកវគ្គ​បណ្ដុះ​បណ្ដាល​ ស្ដីពី​យុទ្ធសាស្ដ្រ​ទីផ្សារ​ លើអនឡាញ​ GoGlobal សម្រាប់​អ្នក​ធ្វើការ ​ក្នុង​វិស័យ​ផ្សព្វផ្សាយ​ពាណិជ្ជគម្ម

អ្នកជំនាញ​ផ្នែក​ទីផ្សារ​កំពូល​ៗនឹងចែករំលែក ​ចំណេះដឹង​ដ៏មានសារៈសំខាន់ ​​សម្រាប់​កំណើន​ពាណិជ្ជកម្ម​​ជាសកល​ នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល​ GoGlobal របស់ក្រុមហ៊ុន Aleph 

GoGlobal ​ជាកម្មវិធី​បណ្ដុះបណ្ដាល​​ ស្ដីពី​​យុទ្ធសាស្ដ្រ​ទីផ្សារកំពុង​វិវត្ដន៍​​ថ្មីៗ នៅលើ​វីដេអូអនឡាញ​រយៈ​ពេល​មួយថ្ងៃ នឹង​រៀបចំ​ឡើង​ជាលើកដំបូង​នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០២១​ ដោយ​ចាប់​ផ្ដើម​ពី ​ម៉ោង ៥ល្ងាច ម៉ោង​នៅ​​​កម្ពុជា​។ ​រៀបចំ​ឡើង​ដោយ ​ Aleph Holding វគ្គបណ្ដុះបណ្ដាល​​​នេះ​នឹង​មានវត្ដមានអ្នកជំនាញ​ផ្នែក​ទីផ្សារ និង​វាលឃ្មិន​ល្បីៗ​ជុំវិញពិភពលោក​ ដែល​មក​ពី​ក្រុមហ៊ុន​ដៃគូ​របស់ Aleph រួមទាំង Facebook, Snapchat និង TikTok ជាដើម ដោយ​មាន​ការ​ចូលរួម​ពីសំណាក់​តំណាង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​មាន​បទពិសោធ​​​​រៀបចំ​ វេទិការ​ទាំងនេះប្រកប​ដោយ​ជោគជ័យ​រួចទៅហើយ​​។

អ្នក​ទីផ្សារ និង​អ្នក​បម្រើ​ការ​ក្នុង​វិស័យ​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅ​​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​​លើកទឹកចិត្ដ​​ឱ្យ​ចូលរួម​ក្នុង​​វគ្គ​បណ្ដុះបណ្ដាល​​នេះ​ ​ក៏ដូចជា​​ស្ដាប់​វាគ្មិន​ជំនាញជា​ច្រើន​រូប​​ ដែល​នឹង​ចូល​ខ្លួន​មក​ចែករំលែក​ចំណេះដឹង​កាន់តែ​ស៊ីជម្រៅ​ ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ប្រចាំ​តំបន់​ក្នុង​ការ​ពន្លឿន​កំណើន​​ពាណិជ្ជកម្ម​​របស់​ខ្លួន​ តាមរយៈ​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញសង្គម។

លោក Erikas Plotkinas នាយក​ផ្នែក​ទីផ្សារនៃក្រុមហ៊ុន Kilo Health លោក Andrej Kugonić ប្រធាន​ទីផ្សារ និង​ប្រធាន​ផ្នែក​ទំនាក់ទំនង​ទីផ្សារ និង​អភិវឌ្ឍ​ផលិតផល នៅក្រុមហ៊ុន Nordeus លោក Frederik Lucander ជា​អគ្គនាយករង​ទទួល​បន្ទុក​ផ្នែក​ទីផ្សារ នៅក្រុមហ៊ុន Wolt អ្នកស្រី Katarzyna Paliwoda ជា​ប្រធាន​ផ្នែក​អភិវឌ្ឍ​ទីផ្សារ នៅក្រុមហ៊ុន​ Facebook ប្រចាំ​តំបន់​​អឺរ៉ុប​កណ្ដាល និង​ខាង​កើត លោក Imran Khan ជា CEO​​ និង​​សហស្ថាបនិក​ក្រុមហ៊ុន​​ Verishop លោក Danny Wright ជានាយកទទួល​បន្ទុក​ផ្នែក​យីហោ​ផលិតផល​នៃក្រុមហ៊ុន​​ Adweek និង​លោក Maris Naglis ជា​អគ្គនាយករង​ទទួល​បន្ទុកផ្នែក Customer Success នៅ​ក្រុមហ៊ុន​​ Httpool ​ស្ថិត​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​ និង​អ្នក​ជំនាញ​ក្នុងឧស្សាហកម្ម​ទីផ្សារ​មួយ​ចំនួន ដែល​នឹង​មក​ចែក​រំលែក​បទពិសោធ និង​ចំណេះដឹង​ក្នុង​វគ្គ​បណ្ដុះបណ្ដាល GoGlobal នេះ។

ក្នុង​​វគ្គបណ្ដុះបណ្ដាល​​ចែករំលែក​ចំណេះដឹង ​រយៈ​ពេល​មួយ​ថ្ងៃនេះ អ្នក​ចូលរួម​នឹងសិក្សា​​ស្វែង​យល់​ពី​គន្លឹះ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

  • ពន្លឿន​កំណើន​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​​ យីហោ ​ផលិតផល​របស់​ខ្លួន ​តាម​រយៈ​យុទ្ធសាស្ដ្រ​ផ្សព្វផ្សាយ​ដ៏ប៉ិន​ប្រសព្វ
  • រៀបចំមូលដ្ឋាន​គ្រឹះ​ដ៏មាន​សារៈសំខាន់ និង​ចាប់ផ្ដើម​ត្រួតពិនិត្យ​លើ​ការវាយ​តម្លៃ ​ពីចំណូល​គោល​ដែល​អតិថិជន​នឹង​ទទួល​បាន ពី​ការ​កិច្ច​សហការ​នេះ​
  • ​ប្រើ​ប្រាស់​​ឥទ្ធិពល​នៃការ​ផ្សព្វផ្សាយ​យីហោ ​​​ដើម្បី​ជំរុញ​កំណើនពាណិជ្ជកម្ម  
  • និង​យុទ្ធសាស្ដ្រ​ផ្សេងៗ​ទៀត 

​កម្មវិធីបណ្ដុះបណ្ដាល​​នេះ​​ បើកទូលាយចំពោះអ្នកចូលរួម​​ដោយ​ឥតគិតថ្លៃ​ ហើយ​ការ​ចុះ​ឈ្មោះ​ចាប់​ផ្ដើម​ពីពេល​នេះ​តទៅ​សម្រាប់ ​អ្នក​មាន​ចំណាប់​អារម្មណ៍​​​ទាំងអស់​ មិន​ថា ពួកគេ​មក​ពី​ប្រភព​​ណា​ឡើយ​។ សុំចូរទៅកាន់​វេបសាយ https://goglobal.events/ សម្រាប់​ការ​ចុះឈ្មោះ និង​ព័ត៌មាន​លម្អិត​។ 

លោក Maris Naglis អគ្គនាយក​រង​ផ្នែក Customer Success នៅ Httpool ជា​ក្រុមហ៊ុនមួយ​របស់ Aleph Holding បាន​ថ្លែង​ថា​៖ «GoGlobal គឺជា​កម្មវិធី​ចែករំលែក ​ចំណេះដឹង​ដំបូង​មួយ​របស់ Aleph ក្នុង​ការ​ជួយ​ក្រុមហ៊ុន​នានា ​បង្កើត​សក្ដានុពល​ទីផ្សារ​ដ៏​ល្អ​បំផុត​ តាម​រយៈ​ការ​ធ្វើ​ឌីជីថលភាវូប្បណិជ្ជកម្ម និង​បណ្ដាញសង្គម​។ កម្មវិធីនេះ​នឹង​អនុញ្ញាត​ឱ្យអ្នកបម្រើ​ការ ក្នុង​វិស័យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើអនឡាញ​ បាន​សិក្សា​​​ពី​មិត្ដ​រួមអាជីព​ឆ្នើមៗ​ និងតំណាង​​យីហោ​ធំៗ​ក្នុង​វិស័យ​ទីផ្សារ ក៏ដូចជាស្ដាប់​និន្នាការ​អភិវឌ្ឍ​ចុងក្រោយបំផុត ​​ចំពោះការ​បញ្ជ្រៀប​ផលិតផលរបស់​ខ្លួន​ ទៅ​​ដល់​មនុស្ស​ ៤​ពាន់​លាន​នាក់​កំពុង​តែ​ប្រើ​ប្រាស់​ បណ្ដាញ​​ឌីជីថល​រៀង​រាល់​ថ្ងៃ​»។ 

លោក Sunny Nagpal ជាសហស្ថាបនិក និង​នាយកគ្រប់គ្រង​ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Httpool បាន​បន្ថែមថា​៖ «យើងពិតជាមាន​មោទនភាព​ ដែល​បាន​ធ្វើ​ជា​ដៃគូពាណិជ្ជកម្ម​ដ៏​​ធំបំផុត​ជាមួយ​​បណ្ដាញ​ផ្សព្វផ្សាយ ជាច្រើន​​​លំដាប់​ពិភពលោក​​ និង​មាន​ក្ដីសោមនស្សរីករាយ​ក្នុងការ​ចូលរួម​ចំណែក​ជំរុញ​​​កំណើន​ទីផ្សារ ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ យើង​បាន​ប្ដេជ្ញា​ចិត្ដ​បន្ដ​បេសកកម្ម​របស់​យើង​ ដើម្បី​គាំទ្រ​កិច្ចខិតខំ​ប្រឹង​ប្រែង ជាលក្ខណៈអន្ដរជាតិរបស់​ក្រុមហ៊ុន​ដែល​មាន​មហិច្ឆតា​មោះមុត​ ​នៅក្នុងកម្រិត​​តំបន់​អាស៊ី​ប៉ាស៊ីហ្វិករបស់​យើង​ ក៏ដូចជា​ផ្ដល់​ថាមពល​ដល់​ពួកគេ​ ក្នុងការ​​សម្រេច​​ក្ដីសុបិន​ពាណិជ្ជកម្ម​ ប្រកបដោយ​ភាព​ជោគជ័យ​​»។

Aleph ជា​ដៃគូ​ផ្សព្វផ្សាយ​ លើប្រព័ន្ធ​ឌីជីថល​ដ៏​ធំបំផុត​ ក្នុង​ពិភពលោក ដែល​មាន​ប្រតិបត្ដិ​ការ​ក្នុង​ទីផ្សារ​ចំនួន ៨៥ មាន​ភារកិច្ច​ផ្សារ​ភ្ជាប់​ក្រុមហ៊ុន​ធំៗ​បំផុត​ ក្នុង​វិស័យ​ផ្សព្វផ្យាយ​ផ្នែកឌីជីថល​ ជាមួយ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ដែល​ពឹង​អាស្រ័យ​លើ​ពួកគេ។ ដៃគូ​ធំៗដ៏​សំខាន់​​នៅ​​តាម​​​បណ្ដា​ប្រទេស​ផ្សេងៗ​ រួមមានបណ្ដាញផ្សព្វផ្សាយ​ Twitter, Spotify, Snapchat, LinkedIn, TikTok, Facebook, Twitch, Tripadvisor និង EA ផងដែរ។ Httpool គឺជា​ក្រុមហ៊ុន​មួយ​របស់ Aleph Holding ដែល​តំណាង​ឱ្យបណ្ដាញ​ ផ្សព្វផ្សាយ​ឌីជីថល​ឈាន​មុខ​ លើ​ទីផ្សារជាង ៦០ ក្នុង​តំបន់​អឺរ៉ុប និង​អាស៊ី​។ 

ការប្របាច់បញ្ចូលគ្នា​រវាង​ការ​ប្រើប្រាស់​ បណ្ដាញផ្សព្វផ្សាយ​ឌីជីថល​ធំៗបំផុត​ ប្រព័ន្ធប្រតិបត្ដិការដ៏​វិសេស​របស់​ក្រុមហ៊ុន​ ចំណេះដឹង​ប្រកបដោយ​​ជំនាញ អនុញ្ញាត​ឱ្យ Httpool និង​ IMS Internet Media Services គាំទ្រ​ដល់​មុខជំនួញ និង​យីហោ​ផលិតផល​នានា ​ក្នុង​ការ​ពង្រីក​លទ្ធភាព​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ពួកគេ​ និង​ជំរុញ​មុខ​ជំនួញ​ឈាន​ឆ្ពោះ​ភាព​ជោគជ័យ​។ 

សម្រាប់​ព័ត៌មាន​លម្អិត សុំទាក់ទង​ 

Špela Majcen Marušič ប្រធានផ្នែកទំនាក់ទំនងសកល​

អ៊ីមែលៈ marusic@httpool.com

​ Rucha Bhalekar នាយក​​ទំនាក់ទំនង​ប្រចាំតំបន់អាស៊ី​ប៉ាស៊ីហ្វិក Httpool APAC 

អ៊ីមែលៈ rucha@httpool.asia

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top