អត្ថបទ

CamID App កម្មវិធីកម្សាន្តដ៏សម្បូរបែប ដែលកំពុងពេញនិយម នាពេលបច្ចុប្បន្ននេះ

ភ្នំពេញ៖ CamID គឺជា App ដែលមានមុខងារពិសេសៗ ដ៏ពេញនិយមបំផុត ដែលអភិវឌ្ឍដោយ មិត្តហ្វូន ដែលប្រៀបដូចជា លិខិតឆ្លងដែនឌីជីថល សម្រាប់ចូលទៅកាន់វេទិកាឌីជីថល ដែលផ្ដល់ការកម្សាន្តដ៏សម្បូរបែប និងសេវាកម្មអនឡាញសំខាន់ៗ ដល់អ្នកប្រើប្រាស់ទូរសព្ទដៃគ្រប់រូប ។

CamID App ជាមជ្ឈមណ្ឌលឌីជីថលមួយ សម្រាប់អ្នកប្រើប្រាស់គ្រប់រូប ក្នុងនោះរាប់ទាំងអ្នក ប្រើប្រាស់ក្រៅប្រព័ន្ធ ដែលដាក់បញ្ចូលគ្នានូវ គ្រប់មុខងារពិសេសៗពីកម្មវិធី MyMetfone, Mocha App និង Cinema Service នៅក្នុង App នេះតែមួយ ។

CamID App មានមុខងារពេញនិយមបំផុតចំនួន ៣ ដែលផ្ដល់ការកម្សាន្តដល់អ្នកប្រើប្រាស់ ជាមួយនឹងភាពយន្ត ហ្គេម និងកម្មវិធីកម្សាន្តដ៏សម្បូរបែប ជាច្រើនផ្សេងទៀត និងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចគ្រប់គ្រង ការប្រើប្រាស់ទិន្នន័យ របស់ខ្លួនប្រចាំថ្ងៃបាន ផងដែរ ។

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា CamID App បើកទូលាយដល់អ្នកប្រើប្រាស់ ទូរសព្ទដៃគ្រប់ប្រព័ន្ធ រួមទាំងប្រព័ន្ធក្រៅពីមិត្តហ្វូន ផងដែរ ។

លោក ញ៉ុង ឌិនថន មានប្រសាសន៍ដូច្នេះថា «អ្នកប្រើប្រាស់ទូរសព្ទដៃគ្រប់ ប្រព័ន្ធអាចចុះឈ្មោះប្រើប្រាស់ App នេះបាន ប៉ុន្តែ សម្រាប់អតិថិជនរបស់មិត្តហ្វូន នឹងទទួលបានអត្ថប្រយោជន៍ កាន់តែច្រើនថែមទៀត ។ អតិថិជនមិត្តហ្វូនអាចប្រើប្រាស់ CamID App ជាមួយនឹងទិន្នន័យឥតគិតថ្លៃ រីឯអតិថិជនថ្មីរបស់មិត្តហ្វូន ដែលទើបតែដោនឡូត CamID App ក៏នឹងទទួលបានទិន្នន័យ 1GB ដោយឥតគិតថ្លៃ។»

ផ្ទាំងពាណិជ្ជកម្ម

CamID App គឺជាកម្មវិធីដំបូងគេបង្អស់នៅកម្ពុជា ដែលផ្ដល់ដល់អ្នកប្រើប្រាស់ នូវមាតិកាឌីជីថលដ៏ពេញនិយមបំផុត ដោយគ្មានការរំខានពី ការផ្សាយពាណិជ្ជកម្ម ព្រមទាំងផលប្រយោជន៍ ជាច្រើនផ្សេងទៀត ។ មុខងារពិសេស និងពេញនិយមបំផុតមួយចំនួន រួមមាន Cinema, eSport និង Metfone+ និងមុខងារជាច្រើនទៀត ។

Cinema គឺជាមុខងារមើលភាពយន្ត ដែលងាយស្រួលប្រើបំផុត ដែលអ្នកប្រើប្រាស់អាចមើល ភាពយន្តដ៏ច្រើនសម្បូរបែបនិងពេញនិយម ដែលមានទាំងការបញ្ចូលសំឡេង ឬមានអក្សរបកប្រែជាភាសាខ្មែរ ។ កម្មវិធី eSport មិនត្រឹមតែផ្ដល់នូវមាតិកាកីឡាអេឡិកត្រូនិក ដ៏សម្បូរបែបប៉ុណ្ណោះនោះទេ ប៉ុន្តែ វាក៏ជាសហគមន៍នៃ អ្នកចូលចិត្តនិងស្រឡាញ់ កីឡាអេឡិចត្រូនិក ផងដែរ ។

មុខងារពិសេសមួយទៀតរបស់ CamID គឺ Metfone+ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ គ្រប់គ្រងព័ត៌មានស៊ីមកាត សមតុល្យទឹកប្រាក់ និងប្រវត្តិនៃការកាត់ទឹកប្រាក់ នៅក្នុងគណនីរបស់ខ្លួន និងប្រើប្រាស់សេវាឌីជីថល ជាច្រើនផ្សេងទៀត ដោយសប្បាយរីករាយ ។

មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដោយរួមមានស្ថានីយផ្សាយសេវាជាង ១ម៉ឺន១ពាន់ស្ថានីយ មានបណ្ដាញខ្សែកាបអុបទិកជាង ២ម៉ឺន៣ពាន់គីឡូម៉ែត្រ ដែលគ្របដណ្ដប់លើ គ្រប់តំបន់ទីប្រជុំជន និងផ្ដល់សេវាកម្មដល់ប្រជាជនកម្ពុជា ជាង ៩លាននាក់ ។

ស្របពេលជាមួយគ្នានេះដែរ គោលដៅរបស់មិត្តហ្វូន នៅក្នុងបណ្ដាឆ្នាំខាងមុខ គឺក្លាយខ្លួនជាក្រុមហ៊ុន បច្ចេកវិទ្យាឌីជីថលលេខ១ នៅក្នុងប្រទេសកម្ពុជា ផងដែរ ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងផ្ដោតសំខាន់ លើការផ្ដល់កម្មវិធីឌីជីថល កាន់តែច្រើនសម្បូរបែបថែមទៀត ដូចជា eMoney សម្រាប់សេវាទូទាត់ប្រាក់តាមឌីជីថល, CamID សម្រាប់ការកម្សាន្តដ៏ពេញនិយម, SelfCare, ប្រព័ន្ធ SIS សម្រាប់ការគ្រប់គ្រងសាលារៀន និងកម្មវិធីជាច្រើនថែមទៀត ៕

To Top
×