អត្ថបទ

យុវវ័យ កាន់តែច្រើនឡើង​ នៅទូទាំងប្រទេស គាំទ្រ WURKZ ICY COOL បន្ទាប់ពីបិទបញ្ចប់ យុទ្ធនាការ លក់ចល័ត ទូទាំងប្រទេស

យុវវ័យជាច្រើនកុះករ នៅទូទាំង ២៥ ខេត្តក្រុង បានស្គាល់ និងគាំទ្រភេសជ្ជៈប៉ូវកម្លាំង វើក រសជាតិម៉ុងតុលថ្មី ហៅថា WURKZ ICY COOL ក្រោយយុទ្ធនាការលក់ចល័ត ទូទាំងប្រទេស រយៈពេល ២១ថ្ងៃនេះ បានបិទបញ្ចប់កាលពីថ្មីៗនេះ។

បើតាមការឲ្យដឹងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស យុវវ័យជាច្រើនបានទិញ WURKZ ICY COOL ក៏ដូចជាចូលរួមបង្វិលកងយករង្វាន់ និងលាន់មាត់ សរសើររសជាតិម៉ុងតុល របស់ WURKZ ICY COOL ថាឆ្ងាញ់ពិសាហើយ ធ្វើឲ្យត្រជាក់បំពង់ក អារម្មណ៍ស្រស់ស្រាយ។

ក្រុមហ៊ុនបន្ថែមថា ការលក់ពីមួយថ្ងៃទៅមួយថ្ងៃ អំឡុងយុទ្ធនាការនេះ មានសន្ទុះកើនឡើងយ៉ាងខ្លាំង លើសពីការរំពឹងទុក ដែលនេះបង្ហាញយ៉ាងច្បាស់ អំពីការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនរបស់ខ្លួន ទៅលើរសជាតិឆ្ងាញ់ និងគុណភាពខ្ពស់។ ការគាំទ្រនេះ គឺរួមបញ្ចូលទាំងអតិថិជនថ្មី និងអតិថិជនចាស់។

ផ្ទាំងពាណិជ្ជកម្ម

ក្រុមហ៊ុនក៏នឹងបន្តរកកម្មវិធីថ្មីៗ នាពេលខាងមុខ ដើម្បីផ្តល់ជូនបទពិសោធថ្មី សម្រាប់អតិថិជន។

គួរបញ្ជាក់ថា WURKZ ICY COOL ជាភេសជ្ជៈប៉ូវកម្លាំងរសជាតិម៉ុងតុលថ្មី របស់ផលិតផល វើក WURKZ មានរសជាតិឆ្ងាញ់ពិសា ហើយធ្វើឲ្យត្រជាក់បំពង់ក អារម្មណ៍ស្រស់ស្រាយ រាងកាយស្វាហាប់ និងថែមទាំងមានរង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ចាប់ពីភេសជ្ជៈមួយកំប៉ុង រហូតដល់ទឹកប្រាក់ចំនួន ៥០លានរៀល៕

To Top