អត្ថបទ

ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ដ៏ធំអស្ចារ្យ WURKZ MOUNTAIN BIKE SERIES ចាប់ផ្តើមជុំទី១ហើយ

ក្រោយទង្ទឹងរង់ចាំអស់ជាច្រើនថ្ងៃខែមក ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំដ៏ធំអស្ចារ្យ ប្រចាំឆ្នាំឈ្មោះថា «WURKZ MOUNTAIN BIKE SERIES» បានចាប់ផ្តើមការប្រកួតជុំទី១ហើយ នៅថ្ងៃទី២៨ ខែវិច្ឆិកា ក្នុងភូមិសាស្ត្រទីលានភ្នំជាល ខេត្តកំពង់ស្ពឺ ទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ។

ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំនេះ បែងចែកការប្រកួតជា ១៣ ប្រភេទផ្សេងគ្នាទៅតាមកម្រិត សម្រាប់អ្នកជិះកង់ជំនាញ និងអ្នកដែលមានបទពិសោធន៍តិចតួច ធ្វើការប្រណាំងជាមួយគូប្រជែង ក្នុងកម្រិតដូចគ្នា។

ក្រោមការឩបត្ថម្ភផ្តាច់មុខ ដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងសហការរៀបចំឡើងដោយ Flying Bike 2 និងសហព័ន្ធ ខ្មែរ កីឡាទោចក្រយាន ព្រឹត្តិការណ៍មានអ្នកចូលរួមជិត ៥០០ នាក់ រួមមានកីឡាករ អ្នកជិះកង់ជំនាញ អ្នកជិះកង់ទូទៅទាំងក្មេងចាស់ប្រុសស្រី។  

អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានអញ្ជើញចូលរួម ប្រណាំងកង់ភ្នំមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជារំភើបណាស់ ដែលភេសជ្ជៈប៉ូវកម្លាំង វើក WURKZ បានចូលរួមលើកស្ទួយកីឡាជិះកង់ ដែលកំពុងមានការពេញនិយមខ្លាំង។​ ហើយព្រឹត្តិការណ៍ប្រណាំងកង់ភ្នំនេះទៀតសោតគឺជាវេទិកា ដ៏មានសារៈសំខាន់មួយ ក្នុងការផ្តល់ឱកាសដល់កីឡាករ និងអ្នកជិះកង់ទាំងឡាយបញ្ចេញសមត្ថភាពរបស់ខ្លួន។ យើងពិតជាមានមោទកភាពណាស់ ដែលបានឩបត្ថម្ភព្រឹត្តិការណ៍ WURKZ MOUNTAIN BIKE SERIES នាពេលនេះ»។ 

ទន្ទឹមនឹងនេះ លោក Pierre Yves Catry ស្ថាបនិកព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ក៏បង្ហាញក្តីរំភើបយ៉ាងដូច្នេះដែរថា៖ «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ចំពោះការប្រណាំងកង់ភ្នំឆ្នាំនេះ ដោយសារយើងទទួលបានអ្នកចូលរួមប្រកួតចំនួនច្រើន លើសពីការរំពឹងទុករបស់យើង»។

ក្នុងនោះ ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ជាច្រើន អ្នករបស់ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស ក៏បានចូលរួមការប្រណាំងកង់នេះផងដែរ។ 

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES នឹងធ្វើឡើងចំនួន ៣ ជុំផ្សេងគ្នា ដោយជុំទី១នៅទីលានភ្នំជាល ជុំទី២នៅព្រែកលាប និងជុំទី៣នៅកំពូលភ្នំគីរីរម្យ៕

To Top