អត្ថបទ

ស្តុកថ្មី! ម៉ូតូ Royal Enfield Meteor 350cc

Royal Enfield Meteor 350 ម៉ូតូដែលលក់ដាច់បំផុតនឹងមកដល់ជាមួយស្តុកថ្មីសម្រាប់តម្រូវការរបស់អតិថិជននៅឆ្នាំ 2022។

ការមកដល់របស់ Royal Enfield Classic 350cc REBORN ត្រៀមបង្ហាញខ្លួននៅលើដងផ្លូវប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។

ដោយបានដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជិតកន្លះឆ្នាំមកហើយ Royal Enfield Meteor 350 នៅតែជាចំណាប់អារម្មណ៍ដ៏សំខាន់សម្រាប់អ្នកចូលចិត្តប្រភេទ Cruiser ។ ប្រសិនបើអ្នកក្រលេកមើលចំនួន Meteor នៅលើដងផ្លូវអ្នកនឹងឃើញពីរការដែលម៉ូដែលនេះឈានមុខគេសម្រាប់ប្រភេទកំលាំងម៉ាស៊ីន 350cc ។

Meteor ជាម៉ូតូដែលចាប់យកខ្លឹមសារបែប Pure motorcycling ជាមួយនឹងភាពទាក់ទាញមិនចេះរីងស្ងួត ខណៈពេលដែលផ្តល់នូវថាមពលដែលអាចទទួលយកបានជាសកល។ ជាមួយនឹងស្តុកកាន់តែច្រើនដែលនឹងមកដល់ក្នុងខែធ្នូ ឆ្នាំ 2021 Royal Enfield Meteor 350 នឹងជំរុញឱ្យក្រុមអ្នកស្រលាញ់ម៉ូតូធំមានទំនោរមកចាប់អារម្មណ៍នឹងរចនាបទម៉ូដរបស់វា។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Royal Enfield Cambodia ក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកប្រភេទកំលាំងម៉ាស៊ីន 350cc ម៉ូដែល Classic មួយទៀត ដែលនឹងឆក់យកបេះដូងអ្នកស្រលាញ់រូបរាងម៉ូតូបែបប្រភេទអមតះជាមួយនឹងពណ៌ជាច្រើនសម្រាប់ជ្រើសរើស ផ្នែកពិសេសនៃម៉ូតូ Royal Enfield Meteor នោះគឺបច្ចេកវិទ្យា TBT (Turn-By-Turn) ដែលត្រូវបានគេស្គាល់ថាជា Royal Enfield Tripper ឧបករណ៍បង្ហាញការរុករកសម្រាប់ទិសដៅពេលវេលាពិតៗ ដែលបង្កើតឡើងនៅក្នុង Google Maps Platform ។ Tripper នឹងបង្ហាញផ្លូវល្អបំផុតអោយអ្នកទៅដល់គោលដៅដោយប្រើការរុករករបស់ Google Maps ។ ត្រូវបានភ្ជាប់តាមរយៈកម្មវិធី Royal Enfield App ទៅនឹង smart phone របស់អ្នកជាម្ចាស់ម៉ូតូ Tripper គឺមានភាពសាមញ្ញដោយខ្លួនវាផ្ទាល់ ច្បាស់ និងមានប្រសិទ្ធិភាពផ្តល់នូវទិសដៅ ព័ត៌មានទោះបីមិនមានសេវាអ៊ីនធើណេតក៏ដោយ។

អរគុណដល់តុល្យភាពនៃភាពសប្បាយរីករាយ និងរចនាបទដ៏ល្អឥតខ្ចោះរបស់វាសម្រាប់ក្រុមអ្នកជាម្ចាស់ម៉ូតូទាំងអស់គ្នា ដែលធ្វើអោយពួកគេអាចជ្រើសរើស Meteor 350 នៅក្នុងម៉ូដែលបីគឺ Fireball, Stellar និង Supernova ដែលប្រភេទនីមួយៗមានបុគ្គលិកលក្ខណៈ និងរចនាបទផ្ទាល់ខ្លួន។ Fireball បំពាក់មកជាមួយនឹង blacked-out trim និង pinstripe wheels ខណះពេលដែល Meteor 350 Stellar នឹងបំពាក់មកជាមួយ backrest ដែលសម្រួលដល់អ្នកអង្គុយខាងក្រោយហើយ Supernova នឹងផ្តល់ទាំង windscreen និង a passenger backrest. លោកអ្នកអាចធ្វើការកក់រឺសាកសួរពត៌មានជាមុនចំពោះម៉ូតូ Royal Enfield Meteor 350cc នេះបានជាមួយតំលៃសមរម្យដែលចាប់ផ្តើមពី 4000 ដុល្លារ និងការផ្តល់ជូនប្រូម៉ូសិនសម្រាប់ឪកាសបុណ្យណូអែល។ ចូលរួមបណ្តាញ telegram របស់ក្រុមហ៊ុនតាមរយៈ៖ https://t.me/royalenfieldcambodia

To Top