អត្ថបទ

នែ៎កៗ…អ៊ែមរបស់គេមែនណា៎…! Galaxy Tab A8 ស៊េរីឆ្នាំ 2022 នេះមានគុណតម្លៃល្អ ពិសេសលើសពីការគិតឆ្ងាយណាស់…!

(ភ្នំពេញ) ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២៖ ស្វាគមន៍បវេសនកាលថ្មី…ឆ្នាំសិក្សាថ្មី…អបអរសិស្សានុសិស្សដែលទើបប្រឡងជាប់ថ្មីៗ…និងស្វាគមន៍ Galaxy Tab A8 ស៊េរីថ្មីឆ្នាំ 2022 ផងដែរ…! ដើម្បីឱ្យការសិក្សារបស់កូនៗកាន់តែមានភាពងាយស្រួល…និងដើម្បីឱ្យការកម្សាន្តកាន់តែរីករាយអស្ចារ្យ…Galaxy Tab A8 ជាជម្រើសថេប្លេតដ៏ល្អឥតខ្ចោះដែលមិនអាចមើលរំលងបាន…!

បើនិយាយពីការសិក្សាវិញ Galaxy Tab A8 ស៊េរីឆ្នាំ 2022 នេះអាចជួយបានច្រើនជាមួយនឹងអេក្រង់ធំ ភ្លឺច្បាស់ត្រជាក់ភ្នែក មើលយូរមិនធ្វើឱ្យឈឺភ្នែក ថ្មកាន់បានយូរ ដើរលឿន មិនទាក់រអាក់រអួល សំឡេងច្បាស់ ប្រើធន់ ហើយមានតម្លៃសមរម្យបំផុតទៀត…!!

អត់ជឿមែនទេ…? អ៊ីចឹងកុំទាន់ជឿ…យើងមកមើលលក្ខណៈពិសេស និងអស្ចារ្យដែលធ្វើឱ្យលោកអ្នកមិនអស់ចិត្តថាក្រុមហ៊ុន សាមសុង ហ៊ានផលិតចេញមកលក់ឱ្យអតិថិជនប្រើប្រាស់បែបនេះ…! និយាយឱ្យស្មោះទៅ…ជាមួយនឹង Specs បែបនេះផលិតផលក្រុមហ៊ុនផ្សេងប្រាកដជាមិនអាចទៅរួចនោះទេ…បើអាចក៏គុណភាពខុសគ្នាដែរ…! ចំពោះ Galaxy Tab A8 ស៊េរីថ្មី ឆ្នាំ 2022 នេះ គឺត្រូវបានដុសខាត់ រចនាឡើង និងបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើនដូចជា៖ 

* អេក្រង់ដ៏ធំទំហំ 10.5 អ៊ីញ មើលមេរៀន និងមើលវីដេអូកម្សាន្តបានយ៉ាងច្បាស់ ត្រជាក់ភ្នែកតែម្តង…!

* ឧបករណ៍បំពងសំឡេង 4គ្រាប់ (Quad Speaker Dolby Atmos) ដែលបញ្ចេញសំឡេងដ៏ច្បាស់ពិរោះរន្តំ 

* ទំហំថ្មធំ 7,040mAh ប្រើបានពេញមួយថ្ងៃមិនខ្ចីខ្វល់ពីឆ្នាំងសាក (Adaptor) ឡើយ…! 

* ទំហំផ្ទុក RAM 4GB / ROM 64GB និងអាចបន្ថែមមេម៉ូរីកាតបានរហូតដល់ 1TB…!

ហើយបើលក្ខណៈពិសេសល្អម្ល៉ឹងៗ…តម្លៃប្រាកដជាមិនធម្មតាទេមើលទៅនោះ…! ប្រាប់ហើយតើថាក្រុមហ៊ុន សាមសុង ផ្តល់ជូននូវភាពអស្ចារ្យដែលមិនធ្លាប់មានជូនអតិថិជនទាំងអស់…! សម្រាប់តម្លៃវិញគឺ Galaxy Tab A8 RAM 3GB / ROM 32GB តម្លៃ $299 ខណៈដែល Galaxy Tab A8 RAM 4GB / ROM 64GB តម្លៃ $329 តែប៉ុណ្ណោះ…!

យ៉ាងណាដែរប៉ុណ្ណឹង…! ប្រញាប់ទិញជូនកូនៗ…ទិញជូនមនុស្សជាទីស្រឡាញ់…ទិញជូនអ្នកមានគុណ…ឬទិញសម្រាប់ខ្លួនឯងក៏រឹតតែប្រសើរ…! គិតមើល…យកមកសម្រាប់សិក្សាក៏បាន…ធ្វើការផងក៏បាន…និងការកម្សាន្តផងក៏បាន…និយាយទៅជីវិតប្រាកដជាមានន័យណាស់ជាតិនេះ…!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

To Top