ភ្នំពេញ – ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២២ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ សែលកាត ចាប់ផ្តើមបើកការប្រកួតSankranta Cup tournament ដែលជាការប្រកួតក្នុងប្រធានបទ បុណ្យចូលឆ្នាំខ្មែរ ក្រោមភាពជាដៃគូសហការជាមួយ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។
វិញ្ញាសារការប្រកួតក្នុងឆ្នាំនេះ គឺជាហ្គេមដែលមាននៅក្នុងការបន្ថែមថ្មីបំផុត របស់គម្រោង Playgame Unlimited មានដូចជា Free Fire និង Bullet Angel ជាមួយនឹងប្រាក់រង្វាន់សរុបរហូតដល់ទៅ 14 លានរៀល។ ការចុះឈ្មោះគឺមានការបើកឱ្យអ្នកចូលរួមលេង ចុះឈ្មោះដោយឥតគិតថ្លៃ។ ចុះឈ្មោះប្រកួតចាប់ពីថ្ងៃទី 08-17 ខែមេសា ចាប់ផ្តើមប្រកួតវគ្គជម្រុះពីថ្ងៃទី 19-24 ខែមេសា និងការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី 29-30 ខែមេសា និងថ្ងៃទី 01 ខែឧសភា ផ្សាយផ្ទាល់ការប្រកួតនឹងនៅលើទំព័រហ្វេសប៊ុក PlayGame និង EFC។
លោក Simon Perkins នាយកប្រតិបត្តក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា៖ “ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តដែលគ្រប់គ្រងដោយជនជាតិខ្មែរ និងជាបុត្រសម្ព័ន្ធក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សែលកាត បានប្តេជ្ញាចិត្តក្នុងការអភិរក្សវប្បធម៌ខ្មែរ តាមរយៈការបង្កើតកម្មវិធីនិងការប្រកួតប្រកបដោយភាពច្នៃប្រឌិតជាច្រើន ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង។
លោក Simon បានបន្ថែមថា “ខែមេសា ជាខែបុណ្យ ដែលមានការប្រារព្ធពិធីអបអរសាទរទូទាំងប្រទេស ព្រោះពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាថ្ងៃឈប់សម្រាក ដែលប្រជាជនកម្ពុជា ទន្ទឹងរង់ចាំបំផុតដើម្បីជួបជុំក្រុមគ្រួសារ។ យើងសង្ឃឹមថា ពិធីបុណ្យដែលនឹងប្រារព្ធនៅក្នុងឆ្នាំនេះនឹងកាន់តែ មានភាពសប្បាយរីករាយ ដោយសាររយៈពេលពីរឆ្នាំកន្លងមកនេះ ការប្រារព្ធពិធីអបអរសាទរត្រូវបានកាត់បន្ថយដោយសារជំងឺរាតត្បាត កូវីដ-19”។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា មានប្រសាសន៍ថា នេះជាប្រភពនៃការកម្សាន្តដ៏អស្ចារ្យមួយ ដែលផ្តល់ជូនសហគមន៍ អ្នកលេងកីឡាអេឡិចត្រូនិចទូទាំងប្រទេស នូវកន្លែងប្រមូលផ្តុំជួបជុំគ្នា ក្នុងកំឡុងពេលពិធីបុណ្យនេះផងដែរ។ កម្មវិធីនេះក៏ចាត់ទុកជាការអបអរ ដល់សហគមន៍កីឡាអេឡិចត្រូនិចនៅកម្ពុជា ក្នុងអំឡុងពិធីបុណ្យនេះ និងជាឱកាសល្អសម្រាប់ក្រុមកីឡាករស្ម័គ្រចិត្ត និងក្រុមកីឡាករពាក់កណ្ដាលអាជីព ដែលមកពីគ្រប់ទិសទី នៃប្រទេសកម្ពុជា អាចចូលរួមប្រកួតគ្នាបាន។
ភ្ជាប់គម្រោង Playgame Unlimited ប្រចាំសប្តាហ៍ ឬប្រចាំខែ ក្នុងអំឡុងពេលនៃការប្រកួត នឹងទទួលបានឱកាសឈ្នះរង្វាន់ដូចជា ទូរស័ទ្ទ Realme 8, Realme Watch 2 និង items នៅក្នុងហ្គេមជាច្រើនរង្វាន់ទៀត។
សម្រាប់ព័ត៌មានបន្ថែម ពីការផ្តល់ជូនពិសេសៗ និងសកម្មភាពផ្សេងៗរបស់ សែលកាត ក្នុងកំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ សូមចូលទៅកាន់ហ្វេសប៊ុក Cellcard និង Play Game ឬចូលទៅកាន់គេហទំព័រ https://www.cellcard.com.kh/kh/