អត្ថបទ

ក្រុមហ៊ុន Huawei (កម្ពុជា) ចូលរួមឧបត្ថម្ភការប្រកួតកីឡា វាយកូនគោលមិត្តភាព រវាងកងយោធពលខេមរភូមិន្ទ និងស្ថានទូតចិនប្រចាំកម្ពុជា

កណ្តាល៖ កងយោធពលខេមរភូមិន្ទ និងស្ថានទូតចិនប្រចាំកម្ពុជានាថ្ងៃទី២ តុលា ឆ្នាំ២០២២ បានរៀបចំព្រឹត្តិការណ៍ការ ប្រកួតកីឡាវាយកូនគោលមិត្តភាព រវាងកងយោធពលខេមរភូមិន្ទ និងស្ថានទូតចិនប្រចាំកម្ពុជា ក្នុងគោលបំណង់ចូលរួមអបអរសាទរ ទិវាបុណ្យជាតិសាធារណរដ្ឋប្រជាមានិតចិន លើកទី៧៣ និងជាការបង្ហាញពីសមិទ្ធផល ផ្លែផ្កាកិច្ចសហប្រតិបត្តិការ នៃវឌ្ឍនភាព វិបុលភាព និងសុភមង្គលកម្ពុជា-ចិន ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន Huawei (កម្ពុជា)។

ការប្រកួតកីឡាវាយកូនគោល មិត្តភាពរវាងកងយោធពលខេមរភូមិន្ទ និងស្ថានទូតចិនប្រចាំកម្ពុជានេះ ដោយមានការអញ្ជើញជាអធិបតីភាព ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅទីលានវាយកូនគោលវឌ្ឍនៈ។

សម្តេចពិជ័យសេនា ទៀ បាញ់បានមានប្រសាសន៍ថា លោកសូមវាយតម្លៃខ្ពស់ ចំពោះក្រុមការងារមិត្តចិនដែលបាន ខិតខំប្រឹងប្រែងការប្រកួតននេះ ឡើងដើម្បីចំណងមិត្តភាព ជាប្រពៃណីរវាងប្រទេសទាំង២ ចូលរួមជាកម្លាំងក្នុងការកសាង សហគមន៍វាសនារួមរវាងប្រទេសទាំង២។ ចិន និងកម្ពុជាគឺជាមិត្តដែកថែប និងជាសហគមន៍វាសនារួមគ្នា ។

ឯកឧត្តម Wang Wentian ក៏បានមានប្រសាសន៍ថា សូមអរគុណសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជាបានចូលរួមការប្រកួត និងបានអនុញ្ញាតយើងខ្ញុំរៀបចំ ការប្រកួតកីឡាវាយកូនគោល មិត្តភាពរវាងកងយោធពលខេមរភូមិន្ទ និងស្ថានទូតចិនប្រចាំកម្ពុជា ក្នុងគោលបំណង់ចូលរួមអបអរសាទរ ទិវាបុណ្យជាតិសាធារណរដ្ឋប្រជាមានិតចិន លើកទី៧៣ផងដែរ ៕

To Top