អត្ថបទ

កីឡាករជាតិ អន្តរជាតិ និងអ្នកទស្សនា ៤០០នាក់ ត្រៀមចូលរួម WURKZ MTB Series 2022 នៅជើងភ្នំគូលែន

កីឡាករអាជីពជាតិ អន្តរជាតិ អ្នកចូលចិត្តជិះកង់ភ្នំ និងអ្នកទស្សនាប្រមាណជាង ៤០០នាក់ត្រៀមខ្លួន ចូលរួមព្រឹត្តិការណ៍ប្រណាំងកង់ភ្នំដ៏អស្ចារ្យ WURKZ MOUNTAIN BIKE SERIES 2022 ជុំទី ៣ ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃទី ១៦ខែតុលា ឆ្នាំ២០២២ នៅជើងភ្នំគូលែនក្នុងទឹកដីនៃខេត្តសៀមរាប។

អ្នករៀបចំកម្មវិធី លោក Pierre Yves CATRY ឲ្យដឹងថា កម្មវិធី WURKZ MOUNTAIN BIKE SERIES 2022 នឹងមានការចូលរួមពីកីឡាករអាជីពជាតិ អន្តរជាតិ អ្នកចូលចិត្តជិះកង់ភ្នំ និងអ្នកគាំទ្រ​កីឡាករ សមាជិក​គ្រួសារ និងមិត្តភក្ដិជាច្រើននាក់ប្រមាណជាង ៤០០ នាក់ ដែលនឹងជួយទាក់ទាញភ្ញៀវទេសចរ មកកាន់តំបន់ភ្នំគូលែន ព្រមទាំងផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់ប្រជាជនរស់នៅក្នុងតំបន់។​

នេះគឺជាលើកដំបូងដែលព្រឹត្តិការណ៍ប្រណាំងកង់ WURKZ MOUNTAIN BIKE SERIES 2022 ត្រូវបានធ្វើឡើងនៅទឹកដីខេត្តសៀមរាប។ 

ក្នុងនោះ​ កីឡាករជម្រើសជាតិ លោក ហួត លយរស្មី ដែលតែងតែចូលរួមកម្មវិធី WURKZ MOUNTAIN BIKE SERIES បានបង្ហាញក្តីរីករាយដែលជុំទី៣នៃព្រឹត្តិការណ៍ដ៍អស្ចារ្យនេះ ត្រូវធ្វើឡើងក្នុងទឹកដីនៃខេត្តសៀមរាប នៅលើទីលានដែលរូបលោកបានហ្វឹកហាត់ជាប្រចាំ និងរំពឹងថាទទួលបានលទ្ធផលល្អ។

មិនត្រឹមតែប៉ុណ្ណោះ អភិបាលស្រុកបន្ទាយស្រី និងប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់បានសម្តែងការស្វាគមន៍ ចំពោះការមកដល់នៃព្រឹត្តិការណ៍នេះ និងបង្ហាញពីការត្រៀមលក្ខណៈ ចូលរួមទស្សនានេះផងដែរ។

ទស្សនាវីដេអូសម្ភាសន៍ទាំងស្រុង អំពីចំណាប់អារម្មណ៍របស់កីឡាករ អ្នករៀបចំកម្មវិធី អាជ្ញាធរ និងប្រពលរដ្ឋរស់នៅក្នុងតំបន់តាមរយៈតំណភ្ជាប់ខាងក្រោម។ 

គួរបញ្ជាក់ថា កម្មវិធី WURKZ MOUNTAIN BIKE SERIES 2022 បានរៀបចំចំនួន២ជុំរួចមកហើយ នៅខេត្តកំពង់ស្ពឺ និងខេត្តកំពត ដែលមានវិញ្ញាសារប្រកួតចំនួន១៤វិញ្ញាសារផ្សេងគ្នាទៅតាមកម្រិត និងជំនាញនៃអ្នកចូលរួមប្រណាំងនីមួយៗ។ 

ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ បង្កើនថាមពលឥតឈប់ឈរ។ 

WURKZ MOUNTAIN BIKE SERIES ប្រណាំងពោរពេញដោយថាមពល។ 

To Top