អត្ថបទ

WURKZ ប្រដាល់គុនខ្មែរ​ប្រចាំប្រទេស ដណ្តើមខ្សែក្រវាត់ពិភពលោក រដូវកាលទី២ នឹងមកដល់ឆាប់ៗ

មហាព្រឹត្តិការណ៍ដ៏អស្ចារ្យ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ដណ្តើមខ្សែក្រវាត់ពិភពលោក IPCC KUN KHMER រដូវកាលទី២នឹងមកដល់ ក្នុងពេលឆាប់ៗខាងមុខ នេះបើតាមវីដេអូ Teaser ចេញផ្សាយលើទំព័រហ្វ៊េសប៊ុក ភេសជ្ជៈប៉ូវកម្លាំង WURKZ កាលពីថ្ងៃ១៨ ខែតុលា។

WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ជាព្រឹត្តិការណ៍ប្រដាល់ដ៏ធំអស្ចារ្យដំបូងគេ នៅកម្ពុជាដែលផ្តល់ឱកាសដល់កីឡាករគុនខ្មែរ ប្រកួតវិលជុំចេញពីខេត្តមួយចូលខេត្តមួយ ដើម្បីដណ្តើមខ្សែក្រវាត់ដែលទទួលស្គាល់ ដោយស្ថាប័នអន្តរជាតិ IPCC ពិសេសទទួលបានរង្វាន់សាច់ប្រាក់ ដ៏ច្រើនមហាសាលពីភេសជ្ជៈប៉ូវកម្លាំង WURKZ។

កម្មវិធីនេះរៀបចំដោយ ស្ថានីយទូរទស្សន៍ថោន គាំទ្រដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងឧបត្ថម្ភផ្តាច់មុខ ដោយភេសជ្ជៈប៉ូវកម្លាំង WURKZ។

កាលពីរដូវកាលទី១ ព្រឹត្តិការណ៍នេះបានទាក់ទាញ អ្នកទស្សនារាប់លាននាក់ ជុំវិញប្រទេសកម្ពុជា និងបានរកឃើញជើងខ្លាំងគុនខ្មែរដំបូង ដែលគ្រងខ្សែក្រវាត់កម្រិតពិភពលោក ធ្វើឲ្យវិស័យគុនខ្មែរកាន់តែល្បីលើឆាកអន្តរជាតិ។
តើរដូវកាលទី២នេះនឹងធ្វើឡើង នៅពេលណាហើយមានកីឡាករណាខ្លះ ចូលរួមប្រកួត? តើព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅខេត្តណាខ្លះ? តើកីឡាករចូលរួមនឹងទទួលបានសាច់ប្រាក់ ប៉ុន្មានពីព្រឹត្តិការណ៍នេះដ៏ធំអស្ចារ្យនេះ?

សូមកុំភ្លេចតាមដានទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង WURKZ ដើម្បីទទួលបានព័ត៌មានពីកម្មវិធី WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស រដូវកាលទី២។
ទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង WURKZ https://www.facebook.com/WurkzCambodia
ភេសជ្ជៈប៉ូវកម្លាំង WURKZ បង្កើនថាមពលឥតឈប់ឈរ!

To Top