អត្ថបទ

មកមើលប្រដាល់គុនខ្មែរ និងការប្រគំតន្ត្រីលេងៗសោះ ឈ្នះម៉ូតូ៣គ្រឿងទៅផ្ទះវិញ នៅឯខេត្តពោធិ៍សាត់

បុរស៣នាក់ នៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៤ និង២៥ ខែធ្នូ កន្លងមកនេះ បានទស្សនាមហាព្រឹត្តិការណ៍ ដ៏ធំអស្ចារ្យគឺ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស រដូវកាលទី២ និង Cambodia Brew the Beat Tour Concert ក៏ស្រាប់តែសំណាងនឹកស្មានមិនដល់ គាស់កំប៉ុងភេសជ្ជៈប៉ូវកម្លាំង WURKZ និងកំប៉ុង Cambodia Beer ត្រូវរង្វាន់ម៉ូតូដ៏ថ្មីស្រឡាងម្នាក់មួយគ្រឿង ជិះត្រឡប់ទៅផ្ទះយ៉ាងឡូយតែម្តង។

បុរស៣នាក់នោះរួមមាន៖ ១) លោក ភិន វុទ្ធី រស់នៅខេត្តពោធិ៍សាត់ បានទិញ Cambodia Beer ចំនួន ១២កំប៉ុងពិសាជាមួយមិត្តភក្តិ ពេលមកទស្សនាប្រដាល់ក៏ស្រាប់តែជួបលាភធំ គាស់ចំកំប៉ុងមានរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ២) លោក ម៉ាត់ ក្រីយ៉ា រស់នៅខេត្តពោធិ៍សាត់ បានទិញ Cambodia Beer ចំនួន ១កេសពិសាជាមួយមិត្តភក្តិ ពេលមកទស្សនាប្រដាល់ ក៏ស្រាប់តែជួបលាភធំគាស់ចំកំប៉ុង មានរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី និង៣) លោក យ៉ែម បញ្ញា រស់នៅខេត្តពោធិ៍សាត់ បានទិញភេសជ្ជៈប៉ូវកម្លាំង WURKZ ចំនួន ១២កំប៉ុងពិសាជាមួយមិត្តភក្តិ ពេលមកទស្សនាប្រដាល់ ក៏ស្រាប់តែជួបលាភធំគាស់ចំកំប៉ុង មានរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី។

បុរសកំពូលសំណាងទាំង៣នាក់នេះ បានបង្ហាញអារម្មណ៍រំភើបខ្លាំង ដែលបានចូលរួមមហាព្រឹត្តិការណ៍ ដ៏ធំអស្ចារ្យទាំង២ខាងលើ ដែលបានផ្តល់នូវភាព សប្បាយរីករាយខ្លាំង ពិសេសនាំលាភនាំសំណាងខ្លាំង គាស់ត្រូវរង្វាន់ម៉ូតូដ៏ស្រស់ស្អាត។ គាស់ត្រូវរង្វាន់ភ្លាម បុរសទាំង៣នាក់នោះ ក៏បានឡើងទទួលរង្វាន់ នៅលើឆាកភ្លាមៗតែម្តងបង្កជាការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់អ្នកទស្សនា។

គួរបញ្ជាក់ថា មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស រដូវកាលទី២ និង Cambodia Brew the Beat Tour Concert បានបញ្ចប់ដោយជោគជ័យ នៅខេត្តពោធិ៍សាត់ ដោយមានអ្នកចូលទស្សនា យ៉ាងច្រើនកុះករ ក្នុងរយៈពេល ២ថ្ងៃនេះ។

មហាព្រឹត្តិការណ៍នេះ នឹងធ្វើដំណើរទៅតាមបណ្តាខេត្តជាច្រើន ក្នុងប្រទេសកម្ពុជា ដើម្បីនាំយកភាពសប្បាយរីករាយ ជូនបងប្អូនរស់នៅតាមបណ្តាខេត្តនីមួយៗ។

WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ ជាព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវាត់ពិភពលោក IPCC Kun Khmer ដ៏ធំជាងគេនៅប្រទេសកម្ពុជា និងព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំ Cambodia Brew the Beat Tour Concert នឹងធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង នៅថ្ងៃទី៣០ និង៣១ខែធ្នូ ខាងមុខនេះ ដូច្នេះបងប្អូនអ្នករស់នៅខេត្តបាត់ដំបង សូមកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ។

មកមើលប្រដាល់គុនខ្មែរ ដែលមិនធ្លាប់មាន និងទស្សនាការប្រគំតន្ត្រីយ៉ាងអស្ចារ្យ ជាមួយវត្តមានតារាល្បីៗ ដើម្បីទទួលបានទាំងភាពសប្បាយរីករាយ និងឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីក្រោមក្រវិលកំប៉ុងភេសជ្ជៈ ប៉ូវកម្លាំង WURKZ និង Cambodia Beer។

ដើម្បីមើលការចាក់ផ្សាយ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ និង Cambodia Brew the Beat Tour Concert សូមចូលទៅកាន់ Link ខាងក្រោម:
*WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេសរដូវកាលទី២: https://fb.watch/hFdN9U016z/ ឬ https://fb.watch/hFdbxt4maZ/
*Cambodia Brew the Beat Tour Concert: https://fb.watch/hFdq7nL3jA/

t

To Top