អត្ថបទ

បុរសម្នាក់ជួបរឿងធំ លុយ២ម៉ឺនដុល្លារ ពេលក្មួយមកលេងផ្ទះ នៅខេត្តកណ្តាល

ភ្នំពេញ៖ បុរសម្នាក់ជួបរឿងធំនឹងស្មានមិនដល់រឿងត្រូវរង្វាន់២ធំម៉ឺនដុល្លារពី Cambodia Beer ក្រោយពីក្មួយប្រុសរបស់គាត់មកលេងផ្ទះ នៅខេត្តកណ្តាលកាលពីពេលថ្មីៗ។

បងប្រុសនេះមានឈ្មោះ សែម ស៊ីន រស់នៅភូមិអន្លង់ស្លែង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានទិញ Cambodia Beer ចំនួន ២កេស ដើម្បីជួបជុំជាមួយក្មួយប្រុស ដែលមកលេងពីឆ្ងាយ ក៏ស្រាប់គាស់ត្រូវរង្វាន់ធំ២ម៉ឺនដុល្លារពី Cambodia Beer នៅកំប៉ុងទី២៣តែម្តង។ គាត់ជាបុគ្គលសំណាងទី១៣ហើយ ដែលត្រូវរង្វាន់២ធំម៉ឺនដុល្លារពី Cambodia Beer។

ពេលត្រូវរង្វាន់ភ្លាម បុរសម្នាក់នេះ និងភរិយាញញឹមបិទមាត់ មិនជិតនោះឡើយព្រោះលាភធំ លុយច្រើនសន្ធឹកសន្ធាប់បែបនេះ នឹងជួយសម្រេចក្តីស្រមៃដែលពួកគាត់ ចង់ជួយជីវភាពកូនៗឲ្យរីកចម្រើន។

បងប្រុស សែម ស៊ីន ដែលសព្វថ្ងៃប្រកបរបរធ្វើស្រែចំការ បានសម្តែងការត្រេកអរជាខ្លាំង ដែលបានឈ្នះរង្វាន់ ២ម៉ឺនដុល្លារ ពី Cambodia Beer នឹងបាននិយាយយ៉ាងដូច្នេះថា៖ «បាន២ម៉ឺនដុល្លារពីស្រាបៀរ កម្ពុជាមក ខ្ញុំចង់យកលុយនេះទៅសងធនាគារខ្លះ ហើយសល់ប៉ុន្មានចង់បើករបរលក់ ដូរឲ្យកូនស្រី ព្រោះខ្ញុំចង់ឲ្យកូនមានរបរមួយផ្ទាល់ខ្លួន»។

តើនរណានឹងមានសំណាងបន្ទាប់ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារពី Cambodia Beer ?

To Top