អត្ថបទ

ហាង ស៊ាវឡុងប៉ាវ ដំបូងគេ ក្នុងប្រទេសកម្ពុជា! ការបើកសម្ពោធជាផ្លូវការ របស់ភោជនីយដ្ឋាន Paradise Dynasty នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល

ភ្នំពេញ៖ ភោជនីយដ្ឋាន Paradise Dynasty ដែលជាហាងអាហារមានដើមកំណើត មកពីប្រទេសសិង្ហបុរី មានឈ្មោះល្បីរន្ទឺ នៅទ្វីបអាស៊ីនឹងធ្វើការបើកសម្ពោធជាផ្លូវការ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៣ នេះនៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ជាន់ផ្ទាល់ដីហើយ។ គួរបញ្ជាក់ផងដែរថា នេះជាហាងដំបូងគេបង្អស់ សម្រាប់ភោជនីយដ្ឋាន Paradise Dynasty ដែលមានវត្តមាន នៅក្នុងប្រទេសកម្ពុជារបស់យើង។

ភោជនីយដ្ឋាន Paradise Dynasty ដែលស្ថិតក្នុងអរិយធម៌របស់អធិរាជ នៃរសជាតិដ៏ប្រណិត ពីភាគខាងជើង និងខាងត្បូងប្រទេសចិន។ ការចាប់យកកំពូលរសជាតិ នៃយុគសម័យមុន ក្នុងរចនាបទថ្មីសម័យថ្មី អាចឲ្យយើងស្វែងយល់ពីដំណាលរឿង ក្នុងការទទួលទាន ស៊ាវឡុងប៉ាវ ចំនួនប្រាំបីរសជាតិ។ ស៊ាវឡុងប៉ាវ ទទួលបានការកោតសរសើរជាដំបូងគេ ក្នុងពិភពលោក នូវរសជាតិល្អប្លែកគេ ដូចជា៖ រសជាតិពងក្តាម រសជាតិឈីស រសជាតិខ្ទឹមស រសជាតិផ្លែននោងចិន រសជាតិស៊ីឈ័ន និង រសជាតិពិសេសជាងគេនោះគឺ រសជាតិថ្លើមក្ងាន និង រសជាតិផ្សិតត្រាហ្វ័ល។ ភាពស្រស់ស្រាយ និង បទពិសោធន៍ដ៏អស្ចារ្យ ក្នុងការទទួលយកនូវរសជាតិឆ្ងាញ់ ដែលជាវត្តមានដ៏ល្អឥតខ្ចោះនៃនិមិត្តរូបនាគរាជ មាននៅក្នុងភោជនីយដ្ឋាន Paradise Dynasty។

ហើយនៅក្នុងឱកាសរីករាយ នៃការបើកសម្ពោធជាផ្លូវការនេះ ភោជនីយដ្ឋាន Paradise Dynasty ក៏បានផ្ដល់ជូនការបញ្ចុះតម្លៃ ៣០% សម្រាប់អតិថិជនទាំងអស់ លើស៊ាវឡុងប៉ាវគ្រប់ប្រភេទ ចាប់ពីថ្ងៃទី ១៣ – ៣១ ឧសភា ២០២៣។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលជាផ្សារទំនើបខ្នាតធំ ពោរពេញទៅដោយសេវាកម្ម និងផលិតផលមានគុណភាព និងប្រេនល្បីៗ នៅទូទាំងពិភពលោក ជាមួយនឹងទីធ្លាកំសាន្ដ ប្រកបដោយបរិយាកាសល្អ, មានផាសុខភាព ព្រមទាំងមានចំណតរថយន្ដ និងម៉ូតូយ៉ាងធំទូលាយផ្ដល់ភាពងាយស្រួល សម្រាប់អតិថិជន។ ចាំអីទៀត រួសរាន់ឡើង! មកចូលរួមទិញទំនិញម៉ាកល្បីៗ ពីក្រៅប្រទេស និងលេងកំសាន្ដជាមួយ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉លទាំងអស់គ្នាណា ។

សម្រាប់ពត៍មានបន្ថែមពីការបើកសម្ពោធ របស់ភោជនីយដ្ឋាន Paradise Dynasty ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមតាមដានលើទំព័រហ្វេសប៊ុក៖

  • https://facebook.com/chipmong271megamall/ ឬ
  • https://www.facebook.com/paradisedynastycambodia
    ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល៖
  • លេខទូរស័ព្ទ៖ 066 401 222
  • តេលេក្រាម៖ 066 401 222 (@AmKeolong)
  • អ៊ីមែល៖ keolong.am@chipmong.com
To Top