អត្ថបទ

ព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ Cambodia Mega Concert Show នឹងទៅជួបបងប្អូនខេត្តកំពង់ចាម នៅថ្ងៃទី១៣ និង១៤

(ភ្នំពេញ)៖ ការប្រគំតន្រ្តីទេសចរណ៍ Cambodia Mega Concert សហការរវាង CAMBODIA BEER និងផលិតកម្ម Galaxy នឹងរំកិលឆាកទៅដល់ទីតាំង ភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅចុងសប្តាហ៍នេះហើយ នៅថ្ងៃទី១៣ និង១៤ ចាប់ពីម៉ោង៦ល្ងាចតទៅ និងមានការ Live ផ្ទាល់ពីហ៊្វេសប៊ុកផេក CAMBODIA BEER។

កាលពីសប្តាហ៍មុន ការប្រគំតន្រ្តី Cambodia Mega Concert នៅខេត្តក្រចេះបានរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ២នាក់ពីការចាប់សន្លឹកឆ្នោតផ្សងសំណាងដោយអ្នកទាំងពីរមានឈ្មោះ ព្រំ ដាវុធ រស់នៅខេត្តក្រចេះ និង ដឿន វ៉ាន់ដារ រស់នៅខេត្តក្រចេះ។

ដើម្បីមានឱកាសឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន ២គ្រឿង បងប្អូនគ្រាន់តែជាវផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី បងប្អូននឹងទទួលបានសន្លឹកឆ្នោតក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗក្នុងល័កខណ្ឌបងប្អូនត្រូវតែនៅពេលដែលពិធីករហៅឈ្មោះនិងលេខសន្លឹកឆ្នោត។
ក្នុងការប្រគំតន្រ្តីនោះផងដែរក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ក៏បានប្រគល់រង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ដល់អតិថិជនសំណាង CAMBODIA BEER ១២នាក់, រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ដល់អតិថិជនភេសជ្ជៈប៉ូវកម្លាំងវើក ២នាក់ និង រង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ដល់អតិថិជនភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ៣នាក់។

រហូតមកដល់ឥលូវ CAMBODIA BEER បានចែករង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ចំនួន ៤១៤នាក់, ភេសជ្ជៈប៉ូវកម្លាំងវើកចែករង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន ១៩៣នាក់ និងភេសជ្ជៈ ICY COOL រសជាតិម៉ុងតុលចែករង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ចំនួន ១៩នាក់។

បងប្អូនខេត្តកំពង់ចាម ចុងសប្តាហ៍មកមើល Cambodia Mega Concert ទាំងអស់គ្នា៕
ហ៊្វេសប៊ុកផេកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer

To Top