អត្ថបទ

ថ្នាក់ដឹកនាំកំពូល ខ្មែរ ប៊ែវើរីជីស នាំក្រុមជម្រើសជាតិបាល់ទះ ជិះឧទ្ធម្ភាគចក្រ ពិសាអាហារ និងស្នាក់នៅសណ្ឋាគារផ្កាយ៥ បន្ថែមលើប្រាក់ឧបត្ថម្ភ២ម៉ឺនដុល្លារ

ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលតែងតែយកបេះដូងមកគាំទ្រ ការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងកីឡាករជម្រើសជាតិកម្ពុជាពិតៗ បានធ្វើរឿង៤ធំៗ សម្រាប់ក្រុមជម្រើសជាតិ កីឡាបាល់ទះវិញ្ញាសាបុរស ដែលគ្មានក្រុមហ៊ុនណា អាចធ្វើបានដូចតាមរយៈ៖

១)តម្លើងប្រាក់ឧបត្ថម្ភ ដល់ក្រុមជម្រើសជាតិកីឡាបាល់ទះរហូតដល់ ២ម៉ឺនដុល្លារ អាមេរិក។

២) នាំកីឡាករទាំងអស់ ជិះឧទ្ធម្ភាគចក្រដ៏ប្រណិតតម្លៃវាល់លានដុល្លារដំបូងបង្អស់នៅកម្ពុជា ទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញ។

៣)រៀបចំពិធីជួបសំណេះសំណាល រវាងអ្នកគាំទ្រ និងក្រុមជម្រើសជាតិកីឡាករបាល់ទះ ដ៏រីករាយនិងកុះករនៅក្នុងផ្សារទំនើបយក្សជីប ម៉ុង ២៧១ មេហ្គាម៉ល ដ៏ទំនើបបំផុត។

៤)និង ជិះរថយន្តទំនើប Rolls-Royces និង Bentley, ទៅពិសាអាហារ និងស្នាក់នៅសណ្ឋាគារ ផ្កាយប្រាំលំដាប់ពិភពលោក ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាសំណង់មានតម្លៃជិតពីររយលានដុល្លារអាមេរិក របស់ ក្រុមហ៊ុន ជីប ម៉ុង។ 

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាពាណិជ្ជកម្មមួយក្នុងចំណោមពាណិជ្ជកម្មជាច្រើន របស់ក្រុមហ៊ុនយក្ស ជីប ម៉ុង ដែលក្រុមហ៊ុន ខ្មែរប៊ែវើរីជីស មានផលិតផលដូចជា៖ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំងវើក, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ទឹកក្រូចអាយស៍ IZE, ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា៕

To Top