អត្ថបទ

កាប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert របស់ CAMBODIA BEER ចែកម៉ូតូច្រើនជាងគេបង្អស់

ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ២០២៣ ការប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert របស់ CAMBODIA BEER បានធ្វើដំណើរវិលជុំវិញជាច្រើនខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់បងប្អូនទស្សនិកជន តាមបណ្តាខេត្តក្រុងនីមួយៗ។

ក្នុងឆាកប្រគំតន្ត្រីចុងក្រោយផងដែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរកឃើញអតិថិជន សំណាង៤រូប ឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ៤គ្រឿង ពីការចាប់សន្លឹកឆ្នោតផ្សងសំណាង មកពីខេត្តបាត់ដំបង និងខេត្តកំពង់ធំរួមមាន៖
១) ញ៉ឹប តុង រស់នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
២) ហន ស៊ីណាត រស់នៅស្រុកកំរៀង ខេត្តបាត់ដំបង
៣) អេង ក្រេង រស់នៅស្រុកស្ទោង ខេត្តកំពង់ធំ
៤) ស៊ី វ៉ាន់ណេត រស់នៅស្រុកស្ទោង ខេត្តកំពង់ធំ។

ការប្រគំតន្ត្រីទេសចរណ៍របស់ CAMBODIA BEER បានចែករង្វាន់ម៉ូតូសរុប ៥២គ្រឿង តាមរយៈការចាប់សន្លឹកឆ្នោត លើឆាកប្រគំតន្រ្តីផ្ទាល់។

សូមរង់ចាំការត្រលប់មកវិញ របស់ការប្រគំតន្រ្តីទេសចរណ៍ពីក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស និងរង្វាន់ដ៏សន្ធឹកសន្ទាប់បន្តបន្ទាប់ទៀត ដល់អតិថិជន៕
CAMBODIA BEER រូបរាងប្រណិត រសជាតិឆ្ញាញ់អស្ចារ្យ!

To Top