អត្ថបទ

នាយពាក់មី ដឹកអ្នកឈ្នះរង្វាន់ម៉ូតូ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដល់ផ្ទះជាមួយម៉ូតូដ៏ថ្មីសន្លាង

ភ្នំពេញ៖ សំណាងធំហៀរចូលបងប្អូនខេត្តកំពង់ធំ រហូតដល់ទៅ ៤នាក់ ដែលក្នុងម្នាក់ឈ្នះរង្វាន់ម៉ូតូ ១គ្រឿង ពីផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានដូចជា៖ ភេសជ្ជប៉ូវកម្លាំងវើក និងភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី។ មិនត្រឹមតែមានលាភប៉ុណ្ណោះទេ ថែមទាំងបាននាយពាក់មីយកម៉ូតូទំនើបស៊េរីថ្មី នោះឌុបពួកគាត់ឲ្យដល់ផ្ទះទៀតផង។

អតិថិជនទាំង ៤រូប មកពីខេត្តកំពង់ធំមាន៖

១) លី រំពីអះ ឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ពីភេសជ្ជប៉ូវកម្លាំងវើក

២) ហ៊ាង អាន ឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ពីភេសជ្ជប៉ូវកម្លាំងវើក

៣) សុក ចាន់ធី ឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ពីភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី

៤) សៀក សុធីរៈ ឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ពី CAMBODIA BEER ។ 

រង្វាន់ច្រើនពិត ឈ្នះពិត និង ចែកពិត ពីផលិតផល ខ្មែរ ប៊ែវើរីជីស។ គិតមកដល់ឥលូវនេះ CAMBODIA BEER មានអ្នកឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ចំនួន ៥០២នាក់,​ ភេសជ្ជប៉ូវកម្លាំងវើក មានអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន ២៧០នាក់ និងភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី មានអ្នកឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ចំនួន ២៧នាក់។

ទស្សនាវីឌីអូខាងក្រោមសម្រាប់សំណោចខ្អះខ្អាយពីនាយពាក់មីពេលចុះចែករង្វាន់ដល់អតិថិជន ខ្មែរ ប៊ែវើរីជីស៖ https://fb.watch/lt_1SD-_MF/

រូបភាព៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស
To Top