អត្ថបទ

ខ្មែរជួយខ្មែរ ៨៨៨៨ដុល្លារ ពីភេសជ្ជៈប៉ូវកម្លាំង វើក ជួយដល់អតីត កីឡាករបាល់ទាត់ជម្រើសជាតិ

រូបភាព៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ៖ ការបរិច្ចាគទឹកប្រាក់ ៨៨៨៨ដុល្លារ ពីភេសជ្ជៈប៉ូវកម្លាំង វើក នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានដាក់ទម្ងន់លើពាក្យ «ខ្មែរជួយខ្មែរ» ឱ្យកាន់តែមានន័យជ្រាលជ្រៅបំផុត ព្រោះជំនួយនេះ ជួយជ្រោមជ្រែង ការចំណាយសំខាន់ៗ ក្នុងមន្ទីរពេទ្យ និងជាការផ្តល់កម្លាំងចិត្ត ដល់អតីតកីឡាករបាល់ទាត់ជម្រើសជាតិ លោក ហួត សុគន្ធា ឱ្យកាន់ជំហររឹងមាំ ក្នុងការប្រយុទ្ធជាមួយជំងឺ។

នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ភេសជ្ជៈប៉ូវកម្លាំង វើក នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាម្ចាស់ឧបត្ថម្ភធំ បានចូលរួមក្នុងសន្និសីទព័ត៌មានស្តីពី «ការប្រកួតកីឡាបាល់ទាត់ មិត្តភាពសប្បុរសធម៌» ដើម្បីប្រមូលថវិកា ជូនអតីតកីឡាករបាល់ទាត់ ហួត សុគន្ធា ដែលកំពុងតស៊ូប្រយុទ្ធជាមួយនឹងជំងឺ។

ដើម្បីគាំទ្រជំនួយសប្បុរសធម៌ និងផ្នត់គំនិត ខ្មែរជួយខ្មែរ ចូលរួមទស្សនាការប្រកួត កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ រវាងអតីតក្រុមបាល់ទាត់ជម្រើសជាតិ និងក្រុមបាល់ទាត់នាយពាក់មី «ផ្ការីកគ្រប់រដូវ» ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកញ្ញា ចាប់ពីម៉ោង ៦ល្ងាចតទៅ នៅកីឡដ្ឋានស្តាតចាស់។

To Top