អត្ថបទ

​ធ្វើដំណើរ​ទៅកាន់​ ប្រទេស​ឥណ្ឌា ​ជាមួយ​ការបញ្ចុះ​តម្លៃសំបុត្រ​យន្ដហោះ ៥០% ​ពី​ Vietjet

ភ្នំពេញ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet ផ្តល់ជូន​អ្នកដំណើរ​នូវ​ប្រូ​ម៉ូ​សិន​ដ៏​ទាក់ទាញ​ជាមួយនឹង​ការបញ្ចុះ​តម្លៃសំបុត្រ​​រហូតដល់ ៥០ភាគរយ (*) ​​ទៅមក​ដោយផ្ទាល់​រវាង​ប្រទេស​វៀតណាម និង​​ឥណ្ឌា​។​

​ឥឡូវនេះ អ្នកធ្វើដំណើរ​ពី​ខេត្ដ​សៀមរាប​របស់​កម្ពុជា​ទៅកាន់ទីក្រុង​​ហាណូយ ​ ​អាច​ទាញយក​អត្ថប្រយោជន៍​ពី​ការផ្តល់ជូន​ពិសេស​ដ៏​ពិសេស​នេះ​ សម្រាប់​ការធ្វើដំណើរ​បន្ត​តាម​ជើងហោះហើរ​ទៅកាន់​ប្រទេស​ឥណ្ឌា​។​

​អាស្រ័យហេតុនេះ ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បាន​និង​កំពុងផ្តល់ការបញ្ចុះ​តម្លៃ​រហូតដល់ ៥០ភាគរយ (*) រាប់​ពាន់​​​​សំបុត្រ ចំពោះ​ប្រភេទ​ Business, SkyBoss, Deluxe និង Eco​ សម្រាប់​ការហោះហើរ​ត្រង់​រវាង​ទីក្រុង​ហាណូយ ក្រុង​ហូជីមិញ និង​ទីក្រុង​ញូវដែលី ទីក្រុង​បុ​ម​បៃ ទីក្រុង​កូ​ជី​ ទីក្រុង​អាមេដាបាដ ជាមួយនឹង​ពេលវេលា​ហោះហើរ​ដែល​អាច​បត់បែន​បាន​ចាប់ពីពេលនេះ​រហូតដល់​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ នៅលើ​គេហទំព័រ www.vietjetair.com និង​កម្មវិធី​ទូរស័ព្ទ Vietjet Air App។​

​ក្នុង​រដូវក្តៅ​​នេះ ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ២៥ ឧសភា ឆ្នាំ ២០២៤ អ្នកដំណើរ​មានឱកាស​ទិញ​ផលិត​ផលមិន​ជាប់​​ពន្ធ​ពី​ម៉ាកយីហោ​​ល្បីៗ​លំដាប់​អន្តរជាតិ ​ដូចជា ទឹកអប់ ភេសជ្ជៈ​ពិសេស គ្រឿងអលង្ការ និង​គ្រឿងសម្អាង ជាមួយនឹង​ការបញ្ចុះ​តម្លៃ​រហូតដល់ ៥០ភាគរយ (*) នៅលើ​ហាងលក់​ផលិតផល​មិន​ជាប់​កាតព្វកិច្ច​ពន្ធ​អាករ អន​ឡាញរ​បស់ Vietjet​ ​តាម​រយៈ​វេបសាយ​ https://www.dutyfree.vietjet.com/ ហើយ​ទទួលបាន​ទំនិញ​ភ្លាមៗ​នៅលើ​ជើងហោះហើរ​រវាង​ឥណ្ឌា និង​វៀតណាម​។​

Vietjet ស្វាគមន៍លោក​​អ្នក​ក្នុង​ការបន្តទទួលបាន​បទពិសោធន៍ដំណើរកម្សាន្តថ្មីនា​រដូវក្តៅនេះ​ តាម​រយៈ​ដំណើរ​​ស្វែងយល់​ពី​អាថ៌កំបាំង និង​អរិយធម៌ភាព​នៃ​ទន្លេ​​គង្គា​ដ៏ពិសិដ្ឋរបស់​​ប្រទេស​ឥណ្ឌា​​​។ ចាប់ផ្តើម​ការធ្វើដំណើរ​របស់លោក​​អ្នក​នៅលើ​ជើងហោះ​ហើរ ​ដែល​ពោរពេញ​ដោយ​ភាព​រីករាយ​ជាមួយ​​យន្តហោះ​ទំនើប ​​មិន​ប៉ះពាល់​ដល់​បរិស្ថាន ក្រោម​ការ​ផ្ដល់​សេវាកម្ម​ពី​សំណាក់​​​បុគ្គលិក​កាប៊ីន​ជំនាញ ប្រកប​ដោយ​​វិជ្ជាជីវៈ និង​មានការ​យកចិត្តទុកដាក់ខ្ពស់​​ សេវាកម្ម​ដ៏​ស្មោះស្ម័គ្រ​របស់ Vietjet បន្ថែម​ភាព​វិសេស​​នៃ​ម្ហូប​អាហារ​ចម្រុះ​ក្ដៅៗ​របស់​វៀតណាម និង​ឥណ្ឌា ​ដូចជា ហ្វើ បាញ់មី​ បាយការី​​បួស Basmati ការីសាច់​មាន់​ ការី​សាច់​ត្រី Patties & Paratha ដំឡូង​បារាំង​បួស និង​ការសម្តែង​វប្បធម៌ និង​សិល្បៈ​ពិសេសៗ​ជាច្រើន​នៅលើរយៈ​កម្ពស់​១ម៉ឺន​ម៉ែត្រ​នៃ​​យន្ដហោះ​​ Vietjet​។​

ស្វែង​រក​គោលដៅ​បទពិសោធ​ថ្មី ធ្វើ​ឱ្យ​​គុណភាព​ជីវិតប្រសើរឡើង​ តស់​ធ្វើ​ដំណើរ​ជាមួយ Vietjet!

(*) មិន​រាប់បញ្ចូល​ពន្ធ និង​ថ្លៃ​សេវា​ ក៏ដូចជា​លក្ខខណ្ឌ​ផ្សេងៗ​។​

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ media@qed.agency

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ kieuduong@vietjetair.com

ទូរសព្ទលេខ៖ +84 932 775 066

To Top