កាន់តែធំទៀតហើយ សង្ក្រាន្តឆ្នាំនេះ! ខ្មែរ ប៊ែវើរីជីស រៀបចំឆាកប្រគំតន្រ្តី ៣ ទីតាំងក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត និង ៣ ផ្សេងទៀតនៅតាមខេត្ត
កាន់តែធំទៀតហើយ សង្ក្រាន្តឆ្នាំនេះ! ខ្មែរ ប៊ែវើរីជីស រៀបចំឆាកប្រគំតន្រ្តី ៣ ទីតាំងក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត និង ៣ ផ្សេងទៀតនៅតាមខេត្ត
ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភគាំទ្ររៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលមានរយៈពេល ៦ ថ្ងៃ រាប់ចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦។ ជាពិសេស គឺការរៀបចំឆាកតន្រ្តីធំៗ ៣ នៅ Walkstreet ផ្ទាល់រួមមាន៖ សង្ក្រាន្តកម្ពុជា, សង្ក្រាន្ត Gen Z របស់ទឹកក្រូច CAMBODIA COLA និងភេសជ្ជៈ EXPREZ, ព្រមទាំង សង្ក្រាន្តទឹកពិសាកម្ពុជា និង CAMBODIA SPORT+ ដែលញ៉ាំងបរិយាកាសឱ្យកាន់តែសប្បាយបានគ្រប់ជ្រុង មានគ្រប់ទម្រង់ ទាំងការរាំលេងកំសាន្ត លេងល្បែងប្រជាប្រិយ ក៏ដូចជាសកម្មភាពកំសាន្តផ្សេងៗទៀត នៅឆាកសង្ក្រាន្តទាំង ៣ របស់ ខ្មែរ ប៊ែវើរីជីស។
មិនរំលងសូម្បីតាមខេត្ត ឆាកដ៏ធំរបស់ព្រឹត្តិការណ៍ ១ ពាន់លានរៀល ដើម្បីសប្បុរសធម៍ ក៏នឹងចូលរួមអបអរសង្ក្រាន្តឆ្នាំថ្មីជាមួយបងប្អូននៅខេត្តចំនួន ៣ ខុសៗគ្នា រួមមាន៖ សង្ក្រាន្ត ដាហ្ស នៅខេត្តកំពត, សង្ក្រាន្ត Exprez នៅខេត្តព្រះសីហនុ, សង្ក្រាន្តទឹកពិសាកម្ពុជា នៅខេត្តព្រៃវែង។
លើសពីនេះ ខ្មែរ ប៊ែវើរីជីស ក៏បានចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តការណ៍សង្ក្រាន្តជាច្រើននៅតាមតំបន់ផ្សេងៗ ចាប់តាំងពីដើមខែមេសាមកម៉្លេះ មានទាំងសង្ក្រាន្តតាមសាលា សង្ក្រាន្តតាមវិទ្យាល័យ ក៏ដូចជាសង្ក្រាន្តតាមសកលវិទ្យាល័យជាដើម ដើម្បីចូលរួមជំរុញ និងបណ្តុះផ្នត់គំនិតកូនខ្មែរ ឱ្យស្រឡាញ់ទំនៀមទម្លាប់ ល្បែងប្រជាប្រិយ តន្រ្តី គុនខ្មែរ ឱ្យកាន់តែទូលំទូលាយ។
ខ្មែរ ប៊ែវើរីជីស នៅតែបន្តចូលរួមចំណែកក្នុងការលើកស្ទួយវិស័យសិល្បៈគ្រប់ទម្រង់នៅកម្ពុជា ដោយឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីអភិរក្សថែរក្សាប្រពៃណីបុរាណខ្មែរ និងជម្រុញលើកស្ទួយស្មារតីសិល្បៈសម័យតាមរយៈព្រឹត្តិការណ៍ប្រគំតន្ត្រីគ្រប់ខេត្ត-ក្រុងរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ។
ខ្មែរ ប៊ែវើរីជីស ជាអ្នកឧបត្ថម្ភលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរនៅកម្ពុជា








