ភ្នំពេញ ៖ នាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការនគរបាលជាតិបានផ្សាយថា អគ្គិភ័យឆាបឆេះឃ្លាំងស្តុកក្រណាត់ មួយកន្លែងដែលស្ថិតនៅភូមិ កប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៩:៤២ រហូតមកដល់ម៉ោងជាង១០យប់នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ មិនទាន់រលត់នោះទេ កងកម្លាំងមានសមត្ថកិច្ចកំពុងចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ៕
ភ្នំពេញ៖ លោក សោម សូរីដា សមាជិក គ.ជ.ប ក្នុងឱកាសចុះពិនិត្យមើល ការប្រឡងើជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់បម្រើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ស្នើឱ្យមន្ត្រីកិច្ចសន្យារយៈពេលខ្លី ដែលបានប្រឡងជាប់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ នីតិវិធី ក្រមសីលធម៌ និងលិខិតបទដ្ឋានគតិយុត្តនានា របស់ គ.ជ.ប ។ ថ្លែងក្នុងឱកាសចុះពិនិត្យមើល...
ភ្នំពេញ៖ សមត្ថកិច្ច បានស្រាវជ្រាវតាមឃាត់ខ្លួនមុខជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូបជនបរទេស ដែលជាទេសចរផងដែរ ។ ជាក់ស្ដែងនៅថ្ងៃនេះ មានករណីចោរចក់ទ្រព្យសម្បត្តិជនបរទេស ដែលគេស្គាល់ថា ជា Vlogger ដ៏ល្បីមួយរូបលើបណ្ដាញសង្គម YouTube, Facebook និង Instagram ដែលលោកបានជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាយ៉ាងច្រើន។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥...
ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា រាជរដ្ឋាភិបាល នឹងរៀបចំ វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ វេទិកានេះមានបំណងរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ...
ភ្នំពេញ៖ លោក ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ ក្រុមហ៊ុន ប្រូហ្វេសិន ហ្គាម៉ិន ហ្វេកធើរី ឯ.ក ស្ថិតនៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍...
ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូកងទ័ពជើងទឹក និងមន្រ្តីអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី...
ភ្នំពេញ៖ ឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានអមដំណើរ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អញ្ជើញចុះពិនិត្យការងារមួយចំនួន នៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ។
ភ្នំពេញ៖ ស្ពានហាលផ្នែកខាងកើត របស់ប្រាសាទបេងមាលា កំពុងប្រែក្លាយពីស្ថានភាព ដួលរលំបាក់បែកទ្រុឌទ្រោម ប្រែជារឹងមាំឡើងវិញ ជាបន្តបន្ទាប់ដោយក្រុម អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ចំណាយពេលជួសជុល ប្រមាណ១០ខែមកហើយ ដែលប្រើប្រាស់ថវិកា នៃមូលនិធិកិច្ចសហប្រតិបត្តិការ ពិសេសមេគង្គ-ឡានឆាង ។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា ។ អ្នកស្រី បឿត សុប៉ាក វិស្វករនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា «រយៈពេល១០ខែមកនេះ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ លោកមេបញ្ជាការរង នាយសេនាធិការរង មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងនាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបទៀត នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ...
ភ្នំពេញ ៖ នារសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលីដឹកនាំដោយលោកស្រី ខារ៉ូលីន ប៊េកស្ទ័រ (Carolyn Bagster) លេខាទី១ និងជាប្រធានការិយាល័យពាណិជ្ជកម្ម និងវិនិយោគ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។ តាមរយៈជំនួបដែលធ្វើឡើង...