កំពង់ស្ពឺ៖ ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកដំបូង ត្រូវបានសាខាមូលនិធិជំនួយសង្គម ម.ជ.ជ សហការជាមួយគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពងស្ពឺ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ។នាំយកមកប្រគល់ជូនដល់គ្រួសារ សពអតីតយុទ្ធជនចំនួន២១គ្រួសារ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥មន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺ ។ លោក លុយ ហាក់ ប្រធានសាខាមូលនិធិជាតិជំនួយសង្គម បានឱ្យដឹងថាក្រុម គ្រួសារសពអតីតយុទ្ធជនចំនួន២១គ្រួសារ...
កំពង់ធំ: នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំពិធី បើកប្រាក់ឧបត្ថម្ភគោល នយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ ជូនយោធិនសោធន និវត្តន៍សម្រាប់ឆ្នាំ២០២៤ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណៈកម្មការ គោលនយោបាយយោធិន ពលីមរណៈបង្ករស្លាប់...
ស្វាយរៀង៖ លោក សុខុម រិទ្ធីវុធ អគ្គលេខាធិការ និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាបានថ្លែងថាវិស្វករ ជាធនធានបញ្ញវន្តវិស្វកម្មជាតិ និងជាកំលាំងចលករមិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព ដែលតម្រូវឱ្យវិស្វករមានការសិក្សាស្វែង យល់ និងតាមឱ្យទាន់នូវការវិវត្តន៍បច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត។ ការថ្លែងលើកឡើងបែបនេះ នៅក្នុងឱកាស លោក សុខុម រិទ្ធីវុធ និង លោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឲ្យមន្ត្រី នៃមន្ទីរកសិកម្មខេត្ត ត្រូវចុះផ្សព្វផ្សាយ និងជូនដំណឹង តាមបណ្តាស្រុកទាំងអស់ លើកទឹកចិត្តកុំឲ្យប្រជាកសិករ ធ្វើស្រែប្រាំងក្នុងរដូវនេះ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំធំ សាលាខេត្តកំពង់ចាម។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា ស្នើដល់វិស័យឯកជន ក៏ដូចជាសមាគមឧកញ៉ាកម្ពុជា រួមគ្នាពង្រីកការកៃឆ្នៃគ្រាប់ស្វាយចន្ទី ឱ្យបានកាន់តែច្រើន ដើម្បីធ្វើការនាំចេញ ខណៈពេលដែលកម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិពភលោក ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយសមាគមឧកញ៉ាកម្ពុជា នារាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានផ្ញើសារផ្តាំទៅកាន់អ្នកក្រុមប្រឆាំជ្រុលនិយម នៅបរទេស ដែលកំពុងទៅស្វែងរកឱកាសធ្វើបាបកម្ពុជា តាមរយៈប្រទេសមហាអំណាច សហរដ្ឋអាមេរិក គៀបសង្កត់កម្ពុជា ត្រូវដឹងរឿងមួយថា នាពេលនេះ កម្ពុជា កំពុងដើរតួនាទីជាអ្នកសម្របសម្រួល រវាងអាស៊ាន និងសហរដ្ឋអាមេរិក ខណៈដែលកម្ពុជា និងអាមេរិក មើលមុខគ្នាមិនត្រង់ តើអ្នកណា...
ភ្នំពេញ៖ ការឆ្លើយតបខ្លាំងៗបែបនេះ ដើម្បីឆ្លើយតបទៅនឹងក្រុមប្រឆាំងក្រៅប្រទេស ដែលតែងតែទាញភ្ជាប់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា ទៅនឹងមេដឹកនាំពិភពលោកនានា រួមទាំងលោក ឌូទែតេ ដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចាប់ខ្លួន នាពេលថ្មីៗនេះ។ ទន្ទឹមនឹងនេះ សម្ដេច ប្រមុខរដ្ឋស្តីទី ក៏បានប្រកាសថា ហ៊ុន សែន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានរំលឹកអំពី ដើមហេតុដែលនាំឱ្យសម្តេចធ្វើការដឹកនាំកម្ពុជា ចូលជាសមាជិកអាស៊ាន ឱ្យខានតែបាន ដោយសារមូលហេតុ៤ធំៗ ជាពិសេសដំណាក់កាលនៃទំនាក់ទំនងការទូករបស់កម្ពុជា នាសម័យនោះ ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយសមាគមឧកញ៉ាកម្ពុជា នារាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាល បាននិងកំពុងគិតគូរៀបចំគោលនយោបាយ លើកទឹកចិត្តពិសេស ទៅដល់វិស័យឯកជន ដែលអាចទាកទាញអ្នកវិនិយោគ មកបង្កើតនូវខ្សែសង្វាក់ផលិតកម្ម ជាផលិតផលសម្រេច តួរយ៉ាងផលិតជាធាតុបង្គំនៅក្នុងស្រុក ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការនាំចូលពីក្រៅ១០០% ។ ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាស អញ្ជើញបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសរំលេចថា សម្តេចកំពុងរៀបចំគិតគូជាជំហ៊ាន លើការប្រមូលយកអ្នកជំនាញពីវិស័យឯកជន ឬជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា មកធ្វើជាទីប្រឹក្សាក្នុងការប្រឹក្សា និងពិគ្រោះយោបល់ លើជំនាញផ្សេង ដើម្បីជាធាតុផ្សំបន្ថែមទៀត បន្ថែមលើក្រសួងស្ថាប័ន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ។ ថ្លែងក្នុងឱកាស អញ្ជើញបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការ...