ភ្នំពេញ ៖ សមត្ថកិច្ចផែនការងារ នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈាន ដល់ការបង្រ្កាបបានជន សង្ស័យជនជាតិចិននិងខ្មែរចំនួន ១៩នាក់ ដែលបានប្រព្រឹត្តនៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ការបង្រ្កាបនោះធ្វើឡើង...
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានលើកឡើងថា ការការពារសិទ្ធិអ្នកប្រើប្រាស់ មិនមែនជាកាតព្វកិច្ច របស់បុគ្គលណាមួយឡើយ តែជាកិច្ចការនិងជាផលប្រយោជន៍រួម ព្រោះការគាំពារអ្នកប្រើប្រាស់ គឺជាការគាំពារដល់ខ្លួនយើងទាំងអស់គ្នា ។ ក្នុងពិធីអបអរសាទរ ទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោក២០២៥ និងសន្និសីទ ស្ដីពីសិទ្ធិអ្នកប្រើប្រាស់ ក្រោមប្រធានបទ...
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានប្រកាសស្វែងរកក្មេងស្រីម្នាក់ឈ្មោះ អ៊ុយ សុផារ៉ានាថ អាយុ១៤ឆ្នាំ មុខរបរសិស្សបានចេញពីផ្ទះនៅចំណុចផ្លូវ ដាលីយ៉ា បុរីអ័រគីដេ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ មិនឃើញត្រឡប់មកវិញនោះទេ។ ការប្រកាសស្វែងរកនេះ បន្ទាប់ពីអាណាព្យាបាលបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ខណ្ឌសែនសុខ...
ភ្នំពេញ៖ ដើម្បីជំរុញឱ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ប្រព្រឹត្តទៅដោយភាពអធិកអធម គណៈកម្មការ អន្តរក្រសួងនឹងរៀបចំកម្មវិធីសំខាន់ៗ ដូចការសម្តែងផ្ទាល់នូវទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី, ការអុជកាំជ្រួច, ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិព័រណ៍ ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុក ព្រមទាំងការបង្ហាញ សមិទ្ធផល និងគម្រោងអភិវឌ្ឍន៍នានា របស់ខេត្តតាកែវ និងសកម្មភាពកីឡាទេសចរណ៍ ជាលក្ខណៈមហាជន រួមជាមួយកម្មវិធីបង្ហោះគោមនៅពេលរាត្រីផងដែរ...
ភ្នំពេញ៖ ក្រុមហ៊ុន ជីធីវីសស៊ី អ៊ឹមផត អេចផត ខូលអិលធីឌី (G.T.V.C Import Export Co.Ltd.) របស់អ្នកឧកញ៉ា ទៀ វិចិត្រ និងសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA CambodiaChapter) របស់លោកបណ្ឌិត ធួន ស៊ីណាន នាថ្ងៃ១៤ ខែមីនា...
កំពង់ធំ : ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង នគរបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ចំនួន០៨នាក់ ចូលរួមសហការជាមួយការិយាល័យ (ក ប ប) ក្រោមការដឹកនាំសម្របសម្រួល និងបញ្ជាផ្ទាល់ពីលោក...
ភ្នំពេញ ៖ ជនជាតិវៀតណាមចំនួន ៣០នាក់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង ពាក់ព័ន្ធករណី បំពានប្រកាស ស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារ ខុសច្បាប់ គ្មានលិខិតឆ្លងដែន។ យោងតាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់...
ភ្នំពេញ ៖ គិតត្រឹមរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មន្រ្តីអត្តសញ្ញាណកម្ម បានបន្តផ្តល់សេវា ជូនប្រជាពលរដ្ឋ ទូទាំងប្រទេសបានជាង ២ម៉ឺនសេវា ។ បើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា សេវាដែលបានផ្តល់ ជូននោះរួមមាន...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសពីការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង២០២៥រយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ។ ការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តនេះ រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង តាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងក្រោមអធិបតី អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចលទ្ធផល ៨៩,៨៤%ហើយ។ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារគម្រោង សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់...