កំពង់ធំ៖ អនុសាខាកាកបាទក្រហមកម្ជុជាស្រុកបារាយណ៍ ដឹកនាំដោយលោកស្រី ហាក់ ពុទ្ធិតុសិតា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក និងសហការី ព្រះមន្ត្រីសង្ឃក្នុងស្រុកដឹកនាំដោយព្រះតេជគុណព្រំ សារូ ព្រះអនុគណស្រុក ក្រុមកាកបាទក្រហមឃុំចើងដើង នាយប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិសំពៅលូន បាននាំយកអំណោយមនុស្សធ៌មរបស់អនុសាខា តាមវត្ត រដ្ឋបាលឃុំ និងប្រជាពលរដ្ឋប្រគល់ជូនដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុង ស្ថិតនៅភូមិសំពៅលូន ឃុំចើងដើងស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១២ ខែមីនា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្តែងការហួសចិត្ត ខណៈពន្ធនាគារខ្លះមានការជួយដូរគ្រឿងញៀន ហើយករណីនេះគឺភាគច្រើនជាជនបរទេស ដូច្នេះក្រសួង នឹងធ្វើពន្ធនាគារដាច់ ដោយឡែកមួយ សម្រាប់ដាក់អ្នកញៀន គ្រឿងញៀនផងដែរ នាពេលខាងមុខនេះ។ ក្នុងពិធីផ្សព្វផ្សាយ «ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០» នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ...
ភ្នំពេញ ៖ នៅមជ្ឈមណ្ឌលកម្ពុជា ដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ការិយាល័យ របស់មូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន បានរួមគ្នារៀបចំបាឋកថា ស្តីពី «កម្ពុជា-ចិន ៖ ការភ្ជាប់បេះដូងតាមបណ្តោយផ្លូវសូត្រ» ឈ្វេងយល់ពីប្រជាធិបតេយ្យ តាមបែបផែនចិន ។អ្នកចូលរួមនៅក្នុងពិធីនេះ គឺអញ្ជើញមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន...
កំពង់ធំ-ព្រះវិហារ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំង សហការីនៅថ្ងៃទី១២ខែមីនានេះ បានអញ្ជើញពិនិត្យមើលតម្លៃលក់ស្វាយចន្ទី និងការប្រមូលផលរបស់កសិករ នៅតាមសមាគម និងចំការនានា ស្ថិតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមួយកន្លែងទៀត ស្ថិតក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន កាយរឹទិ្ធជាតិកម្ពុជា មានសមាជិក សរុប ១៨៥ ៣៥៦នាក់ បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធ និងការអប់រំ បែបកាយរឹទិ្ធកម្ម ដ៏មានប្រសិទ្ធភាព...
ភ្នំពេញ៖ ក្នុងនាមជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងព្រឹទ្ធសភាលោក ជា ធីរិទ្ធ បានឆ្លើយតបទៅនៅសំដីរបស់លោក សម រង្ស៊ី ដែលបានប្រៀបធៀបពីករណីលោករ៉ូទ្រីហ្គោល ឌូតឺតេ អតីតប្រធានាធិបតីហ្វីលីពីន និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាថា នឹងមានវាសនាដូចគ្នានោះ គឺបុគ្គលសម រង្ស៊ីនេះ គ្មានអ្វីធ្វើក្រៅពីតែចាំរិះគន់នឹងប្រៀបធៀប ដែលចាំតែយកផលចំណេញពីព្រឹត្តិការណ៍ប្រទេសនេះប្រទេសនោះ ដើម្បីបំពេញតណ្ហានយោបាយខ្លួន។...
ភ្នំពេញ ៖ ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយវិទ្យាស្ថានជាតិ ពហុបច្ចេកទេស តេជោសែន និង សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជិវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥...
ភ្នំពេញ ៖ លោក WU CHUANBING ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា លទ្ធិប្រជាធិបតេយ្យពេញលេញ របស់ប្រជាជនចិន បានបើកផ្លូវអភិវឌ្ឍនយោបាយ ដែលនេះមានទម្រង់ប្លែកពីទម្រង់ របស់បណ្តាប្រទេសលោកខាងលិច ។ លោកអះអាងថា ពិភពលោកសព្វថ្ងៃនេះ កំពុងប្រឈមមុខនឹង «លទ្ធិប្រជាធិបតេយ្យងប់ងល់» និង«លទ្ធិប្រជាធិបតេយ្យហួសល្បឿនកំណត់» ក៏ដូចជា «ឱនភាពលទ្ធិប្រជាធិបតេយ្យ» និង «លទ្ធិប្រជាធិបតេយ្យធ្លាក់អាប់ពន្លឺរស្មី»។...
ភ្នំពេញ ៖ ក្មេងស្រីវ័យជំទង១៣ឆ្នាំដែលរត់ចេញពីផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលពេញសង្គមនោះ ដោយសារតែខឹងម្តាយស្តីបន្ទោស រឿងដែលមិនចូលរៀន ។ បន្ទាប់ពីមានការប្តឹង ពីសំណាក់ឪពុករបស់ក្មេងស្រី កាលពីម៉ោងជាង១រសៀលថ្ងៃ១១ មីនា នៅរសៀលថ្ងៃ១២ មីនានេះ ត្រូវបានសមត្ថកិច្ចរកឃើញ និងប្រគល់ជូនទៅក្រុមគ្រួសារវិញហើយ។ បើតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ក្មេងស្រីអាយុ១៣ឆ្នាំរត់ចេញពីផ្ទះមានឈ្មោះ រុណ ចន្ទរស្មី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ...
ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារបានយ៉ាងល្អកន្លងមកនេះ បើទោះបីបទល្មើស ព្រហ្មទណ្ឌ មានការកើនឡើង ប៉ុន្តែកងកម្លាំង បង្ក្រាបបានស្ទើតែ១០០ភាគរយ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ ។ ការកោតសរសើររបស់ លោក ម៉ប់ សារិន បែបនេះបានធ្វើឡើង...