ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០២៥។ បើតាមសេចក្ដីបវ្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១១ មីនានេះ បានឲ្យដឹងបន្តថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៉ារីស លោកឧបនាយករដ្ឋមន្ត្រីនឹង ធ្វើទស្សនកិច្ចនៅអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) តបតាមការអញ្ជើញរបស់លោកស្រី Louise...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតនៅវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ នាព្រឹកថ្ងៃ១១ មីនា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កៅអីរាជរដ្ឋាភិបាល ដែលសម្តេចអង្គុយរាល់ថ្ងៃជាកៅអីសម្រាប់ដោះស្រាយ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ។ ការលើកឡើងរបស់សម្តេចធិបតីនេះ បន្ទាប់ពីសម្តេចបានសង្កេតឃើញថា ក្រុមប្រឆាំងនៅក្រៅប្រទេសតែងតែ ភ្ជាប់បញ្ហាផ្សេងមកកាន់សម្តេចផ្ទាល់ អំពីករណីណាមួយដោយស្រែកមកថា “តើនៅដល់ណាទៀត ត្រូវក្រោកឈរឡើង” ។...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួង បានពង្រឹងការបង្រៀនអំណាន នៅកម្រិតថ្នាក់ដំបូង នៅបឋមសិក្សា ដោយសហការជាមួយអង្គការដៃគូ ព្រមទាំងរៀបចំបានជា «កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង»។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញចូលរួមក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១០...
ភ្នំពេញ ៖ ករណីឃាតកម្មលើស្ត្រីម្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជនសង្ស័យត្រូវជាអតីតប្តី បានចងកសម្លាប់ខ្លួនឯងនៅស្រុកកំណើត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ១០ មីនា ។ បើតាមការផ្សព្វផ្សាយរបស់ក្រុមការងារ និងប្រតិកម្មរហ័ស របស់ស្នងការរាជធានីភ្នំពេញ កាលពីម៉ោង៧នាថ្ងៃទី១០ មីនា នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ក្រុមទី៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំអំពីបែបបទ នីតិវិធីនៃការទទួលពាក្យបណ្តឹង និងដោះស្រាយបណ្តឹង សម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស។ តាមរយៈសេចក្ដីណែនាំរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កត្តាសុខសន្តិភាព ការធ្វើសមាហរណកម្មកម្ពុជា ចូលក្នុងតំបន់ និងពិភពលោក ការដាក់ចេញ...
ភ្នំពេញ ៖ ឆ្លើយតបទៅក្រុមប្រឆាំង នៅក្រៅប្រទេស សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងថា ការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ដើម្បីផ្ដល់ផលប្រយោជន៍ ដល់វិស័យទេសចរណ៍កម្ពុជាទាំងមូល មិនមែនសម្រាប់តែក្រុមគ្រួសារ របស់សម្តេចឡើយ ។ ការមានប្រសាសន៍ឆ្លើយតប របស់សម្តេចធិបតីនេះ បន្ទាប់ពីមានក្រុមប្រឆាំងនៅក្រៅប្រទេស បានធ្វើការរិះគន់ចំពោះគម្រោងរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍...
ភ្នំពេញ ៖ គម្រោងវិនិយោគចំនួន៤៤ ដែលមានទុនវិនិយោគសរុប ៣២១លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ព្រមទាំងអាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។ យោងសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន២១គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិត...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានថ្លែងប្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែងថា សន្និបាតប្រចាំឆ្នាំ របស់ក្រសួងខាងមុខនេះ នឹងមានការយកចិត្តទុក ដាក់បន្ថែមលើ របៀបរបបការងារ និងយន្តការ ដើម្បីបង្កើនប្រសិទ្ធភាព អនុវត្តការងារកាន់តែប្រសើរ រវាងក្រសួង និងមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត។ ក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរៀបចំដាក់សៀវភៅ នៅទីតាំងផ្លូវថ្មើរជើង (Walk street) សម្រាប់ឱ្យកុមារ និងប្រជាពលរដ្ឋ ដើម្បីបង្កើនចំណេះដឹង ព្រោះថា ការអានសៀវភៅពិតជាមានសារៈសំខាន់ណាស់។ នាឱកាសអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា មានអ្នកគេថាឲ្យសម្តេចថា ជានាយករដ្ឋមន្រ្តីមានទំនេរ បាននាំគ្នាដើរលេងទៅខ្នងភ្នំផ្សារ ស្ថិតនៅខេត្តកំពង់ស្ពឺ ប៉ុន្តែសម្តេចតបទៅវិញថា ការដើរលើភ្នំផ្សារនេះ ដើម្បីពិនិត្យពីសក្ដានុពលជាក់ស្ដែង នៃវិស័យទេសចរណ៍កម្ពុជាទេ ។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៅសកលវិទ្យាល័យវ៉ាន់ដា នៅព្រឹកថ្ងៃ១១ មីនានេះ សម្ដេចធិបតីបានមានប្រសាសន៍ថា មូលហេតុដែលសម្តេចឡើងទៅភ្នំខ្នងផ្សារ ដើម្បីពិនិត្យពីសក្ដានុពលជាក់ស្ដែង នៃវិស័យទេសចរណ៍កម្ពុជា...