ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលស្រុកស្នួល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បាននិងកំពុងធ្វើការស្រាវជ្រាវ រកជនជាតិចិនចំនួន៤នាក់ ដែលបានចាប់បង្ខាំង បុគ្គលិកខ្មែរ បម្រើការងារនៅកាស៊ីណូ Gold City ជាប់ច្រកទ្វាអន្តរជាតិ ត្របាំងស្រែ ស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃ១០ មីនា ។ យោងតាមសេចក្តីបំភ្លឺរបស់អធិការដ្ឋាននគរបាលស្រុកស្នួល កាលពីថ្ងៃ១២...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានទទួលជួបសម្ដែងការគួរសម លោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៉ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ចប់វិធានការ ហាមឃាត់ការនាំចូល ជាបណ្តោះអាសន្ន គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ក្រោយផ្អាកមួយ រយៈក្នុងការនាំចូល គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក។ អនុលោមតាមខ្លឹមសារលិខិត របស់ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អគរ) មានកិត្តិយសសូមជម្រាប...
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ដើម្បីអភិវឌ្ឍវិស័យអប់រំ និងបញ្ញាសិប្បនិម្មិត (AI) ឱ្យមានប្រសិទ្ធភាព គ្រូបង្រៀនដែលចេញថ្មី ត្រូវតែមានសមត្ថភាព ឌីជីថល ដូចជាការបង្កើតខ្លឹមសារ មេរៀនឱ្យមានភាពទាក់ទាញ និងគុណភាព ក្នុងរយៈពេលខ្លីជាដើម ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានទទួលជួប លោក Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ដើម្បីសម្ដែងការគួរសម។
ភ្នំពេញ៖ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់អគ្គលេខាធិកាវៀតណាម To Lam ទៅកាន់ប្រទេសសិង្ហបុរី ក្រុមហ៊ុន Vietjet បានប្រកាសពីការចាប់ផ្តើមផ្លូវហោះហើរត្រង់ថ្មីមួយតភ្ជាប់កោះភូកុក ជាមួយប្រទេសសិង្ហបុរី រួមជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានយន្តហោះដែលមានតម្លៃជាទឹកប្រាក់ចំនួន ៣០០ លានដុល្លារជាមួយក្រុមហ៊ុន Carlyle Aviation Partners ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះពង្រឹងការតភ្ជាប់វៀតណាម-សិង្ហបុរី និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពរវាងប្រជាជាតិទាំងពីរ។ ការតភ្ជាប់ផ្លូវអាកាសថ្មី៖ ផ្លូវកោះភូកុក-សិង្ហបុរី ចាប់ផ្តើមនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ ផ្លូវហោះហើរថ្មីនេះនឹងដំណើរការជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដែលនាំឱ្យចំនួនជើងហោះហើរសរុបប្រចាំសប្តាហ៍របស់ Vietjet រវាងប្រទេសវៀតណាម និងសិង្ហបុរីកើនឡើងដល់ ៧៨ ដង។ ការបន្ថែមនេះបង្ហាញពីផ្លូវហោះហើរទី ៤ របស់ Vietjet ទៅកាន់ប្រទេសសិង្ហបុរី ដោយបំពេញបន្ថែមសេវាកម្មដែលមានស្រាប់ពីទីក្រុងហូជីមិញ ហាណូយ និងដាណាង។ ជាមួយនឹងបណ្តាញជើងហោះហើរកំពុងរីកចម្រើននេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet រំពឹងថានឹងបម្រើអ្នកដំណើរជាង ៥០០,០០០នាក់ក្នុងមួយឆ្នាំរវាងប្រទេសទាំងពីរ។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា លោក សម រង្ស៊ី ក្រៅពីពាក្យញុះញង់ ភូតកុហក គាត់ក៏មានជំនាញជាអ្នកនយោបាយឱកាសនិយមដោយរង់ចាំតែព្រឹត្តិការណ៍អ្វីមួយកើតឡើងនៅក្នុងតំបន់ ឬក្នុងពិភពលោក ដើម្បីភ្ជាប់ខ្លួនជាមួយ មិនខុសអ្វីពីមនុស្សដែលចាំតែ «តោងកន្ទុយក្បិនគេ» នោះឡើយ។ តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី១២ មីនា...
ភ្នំពេញ៖ លោកស្រី គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ថ្មី ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត ។ ការប្តេជ្ញារបស់ទូតថ្មី ហ្វាំងឡង់ ខាងលេីនេះធ្វេីឡេីង ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន សូមដកខ្លួនថយ និងកែប្រែឥរិយាបថជាបន្ទាន់ ពីព្រោះចាប់ពីនេះតទៅ ការអនុវត្តពាក្យស្លោក ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់សម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺលែងឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ ពោលគឺរាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ នឹងចាត់វិធានការវះកាត់សាច់ស្អុយចោលតែម្ដង។ ការលើកឡើងរបស់...