ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បញ្ហាគ្រឿងញៀន បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ មិនតែសម្រាប់ ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជាសត្រូវ ដ៏កាចសាហាវមួយ របស់បណ្តាប្រទេសទាំងអស់ លើសកលលោក។ នាឱកាសអញ្ជើញជាអធិបតីភាព ដឹកនាំបើកសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីស្តីការក្រសួងមហាផ្ទៃ...
សូមជូនដំណឹងដល់លោក ជា ពិសី! សូមលោក ទាក់ទងមកខ្ញុំជាបន្ទាន់យ៉ាងយូរត្រឹមរយៈពេល ៧ថ្ងៃ បន្ទាប់ពី ការជូនដំណឹងនេះ តាមរយៈពេលទូរសព្ទលេខ 085 994 588 ព្រោះខាង ខ្ញុំបានព្យាយាមទំនាក់ទំនង ច្រើនលើកច្រើនសារ តែមិនទាក់ទងបាន។ ក្នុងករណីលោក មិនទាក់ទងមកទេ ខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់។ សូមអរគុណ!
ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ២ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ១៣៥ ០៧៤តោន បានចំណូល១០៦លានដុល្លារ ខណៈនាំចេញស្រូវ ១.៣៩លានតោន បានចំណូល ៣១៣លានដុល្លារ។ យោងតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា «ក្នុងរយៈពេល ២ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន...
ភ្នំពេញ៖ លោកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជាបានលើកឡើងថា ការបង្កើតទារកដ្ឋានសម្រាប់មើលថែទារក និងកុមារជាកូនរបស់កម្មករនិយោជិត គឺជាអ្វីដែលសហជីពចង់បាន និងគាំទ្រយ៉ាងពេញទំហឹង។ ទារកដ្ឋានដើរតួនាទីសំខាន់ណាស់ក្នុងការមើលថែទាំទារក និងកុមារប្រកបដោយផាសុខភាព អំឡុងពេលបងប្អូនកម្មករនិយោជិតជាអាណាព្យាបាលកំពុងធ្វើការ។ អនុប្រធានសហភាពចលនាកម្មករកម្ពុជារូបនេះ បានគូសបញ្ជាក់បន្ថែមថា ការបង្កើតឱ្យមានទារកដ្ឋាននៅតាមបណ្តារោងចក្រ សហគ្រាស គឺជារឿងល្អ និងជាការផ្តល់នូវឧត្តមប្រយោជន៍ ដល់បងប្អូនកម្មករនិយោជិត ពីព្រោះកម្មការិនីដែលមានកូនតូចៗអាចយកកូន របស់ពួកគេទៅតាមនៅកន្លែងធ្វើការបាន ដោយដាក់ឱ្យមើលថែទាំនៅក្នុងទារកដ្ឋាន...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ ចេញសេចក្ដីជូនដំណឹង ស្តីពី ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ត្រូវបានគេស្គាល់ថា ជាបាតុភូតព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទអង្គរ អាចនឹងកើតឡើង នៅចន្លោះព្រឹកព្រលឹមថ្ងៃទី២១ ដល់២៣ ខែមីនា ឆ្នាំ២០២៥។ តាមរយៈសេចក្ដីជូនដំណឹង បានឲ្យដឹងថា បាតុភូតព្រះអាទិត្យ រះចំកំពូលកណ្តាល នៃប្រាសាទអង្គរ បានស្តែងឲ្យឃើញពី...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ក្នុងរបបប្រជាធិបតេយ្យ គេទទួលស្តាប់មតិភាគតិច តែការសម្រេច គឺនៅលើមតិភាគច្រើន មានន័យថា «គ្មានក្រុមណាមួយ ត្រូវបានទាត់ចោលទេ»។ តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក ប៉ែន...
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការ កងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ បើកកិច្ចប្រជុំជា មួយថ្នាក់ដឹកនាំ សហភាពសហព័ន្ធ យុវជនកម្ពុជា (សសយក) ដើម្បីត្រៀមផែនការដឹកជញ្ជូន ក្នុងព្រឹត្តិការណ៍អង្កសង្ក្រាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ “ស្នាមញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី” នៅខេត្តសៀមរាប ។...
ភ្នំពេញ ៖ ប្រតិបត្តិការចុះបង្ក្រាប រុះរើទីជម្រកក្រុមអ្នករើសអេតចាយ និងជនអនាថាសំងំប្រើប្រាស់គ្រឿងញៀន ក្នុងបរិវេណក្បែរសាលាបឋមសិក្សាជម្ពូវ័ន ស្ថិតភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីពេលកន្លងទៅថ្មីៗនេះ ត្រូវបាន អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ចាត់ទុកជាសកម្មភាពគំរូ ដ៏គួរឱ្យលើកទឹកចិត្តខ្ពស់បំផុត ពីព្រោះជាកិច្ចសហការ ដ៏ល្អមួយរវាងពលរដ្ឋ គ្រូបង្រៀន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ 230/22kV, 30MVA Mobile Substation ចំនួន 01 Lot (កញ្ចប់ទី01) ជូន នាយកដ្ឋានផែនការយុទ្ធសាស្ត្រ និង...
ភ្នំពេញ ៖ កូនផ្សោតទើបកើតថ្មី ១ក្បាល មានអាយុ ប្រមាណ២ថ្ងៃ ត្រូវបានស្រាវជ្រាវ និងថតបានដោយក្រុមការងារ ស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ តាមរយៈការពិនិត្យរបស់ក្រុមអ្នកស្រាវជ្រាវ កូនផ្សោតនេះកើតពីមេផ្សោត ដែលមានលេខកូដ១២៣ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៣ក្បាលផ្សេងទៀត...