ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូកងទ័ពជើងទឹក និងមន្រ្តីអគ្គលេខាធិការដ្ឋាន នៃគ.ជ.ស.ស. ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានសង្កេតឃើញថា ចលនា នៃការអានសៀវភៅ នាពេលបច្ចុប្បន្ន កំពុងមានល្បឿន ទៅមុខយ៉ាងល្អប្រសើរ ខណៈកាលពីសម័យមុន មិនសូវសម្បូរសៀវភៅ ឬឯកសារអានទេ ប៉ុន្ដែសម័យឥឡូវ នៅតាមសាលារៀននីមួយៗ មានសៀវភៅជាច្រើន សម្រាប់ជាជំនួយការអាន និងរៀនបន្ថែមដល់សិស្សានុសិស្ស ។ ជាមួយគ្នានេះដែរ...
ភ្នំពេញ ៖ ក្រុមមន្រ្តីជំនាញ នៃអង្គភាពCMAC បានរកឃើញគ្រាប់បែក ២គ្រាប់ទម្ងន់២៣០គីឡូក្រាម នៅក្នុងចម្ការស្វាយចន្ទី និងបាតរណ្តៅដីនៅខេត្តផ្សេងគ្នា កាលពីថ្ងៃ១១ មីនា ។ យោងតាមហ្វេសប៊ុក របស់លោក ហេង រតនា អគ្គនាយក CMAC នាថ្ងៃ១ មីនានេះ បានឲ្យដឹងថា ២គ្រាប់ផ្តាច់ អាល័យជាគ្រាប់បែក...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រសិនបើសង្គមជាតិមួយ រវល់តែឈ្លោះគ្នា និងរកាំរកូសជាមួយប្រទេសជិតខាង ច្បាស់ណាស់សង្គមជាតិនោះ គ្មានឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងគ្មានឱកាសពង្រឹង សមត្ថភាពមូលធនមនុស្សឡើយ។ នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រ ជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥។ និស្សិតបញ្ចប់ការសិក្សា ហើយទទួលសញ្ញាបត្រ នាព្រឹកថ្ងៃនេះ មានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International (UPI) បានដាក់ឱ្យដំណើរការជាផ្លូវការ ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី២ (បាគងស្កេន UnionPay) រវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូទាត់ UnionPay របស់ក្រុមហ៊ុន UPI នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា...
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត” ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន សាកលវិទ្យាល័យ និងវិស័យឯកជន ប្រមាណ២០០នាក់។ សិក្ខាសាលានេះមានគោលបំណងពង្រីកសក្តានុពលនៃបញ្ញាសិប្បនិម្មិត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាសង្គម។ ក្នុងសុន្ទរកថាបើកសិក្ខាសាលា លោក...
ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងមន្ទីរ អញ្ជើញចុះពិនិត្យស្ថានភាពភូមិបន្ទាយឆ្មារត្បូង ដែលគ្រោងអភិវឌ្ឍន៍ជាភូមិគំរូគន្លឹះ។ ភូមិបន្ទាយឆ្មារត្បូង...
កំពង់ធំ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនយ៍ត្រី វ៉ា ចាន់កុសល ស្នងការងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចម្រុះទីបញ្ជាការស្រាលប្រចាំបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ព្រមទាំងសហការី និងគណកម្មការសហគមន៍នេសាទផាត់សណ្តាយ ចុះបោះរបាំងកាត់ព្រែកខ្សាច់ ស្ថិតក្នុងកន្លែងអភិរក្ស អតីតឡូត៍នេសាទលេខ២ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីការពារការលួចចូលធ្វើនេសាទ និងឆ្លងកាត់ កុំឱ្យប៉ះពាល់ដល់ការរស់នៅរបស់ត្រីជាច្រើនប្រភេទ។ លោកឧត្តមសេនយ៍ត្រី...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទារកដ្ឋាននៅតាមរោងចក្រសហគ្រាស គឺជាកិច្ចការងារដែលសម្រេចបានប្រកបដោយមោទកភាពបំផុតសម្រាប់រាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រយោជន៍កម្មករនិយោជិត។ ទន្ទឹមនឹងនេះសម្តេចធិបតីនាយករដ្ឋមន្រ្តីវាយតម្លៃខ្ពស់ និងថ្លែងការកោតសរសើរដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និយោជក រួមទាំងគ្រប់ភាគីពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងធ្វើឱ្យលេចចេញជារូបរាងទារកដ្ឋាននៅក្នុងរោងចក្រ នាពេលនេះផងដែរ។ ការគូសបញ្ជាក់បែបនេះ អំឡុងពេលដែលសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយអាណាព្យាបាលទារកនិងកុមារ ដែលជាកម្មករនិយោជិតកំពុងបំពេញការងារនៅក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥...