ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តគាំទ្រពេញទំហឹងអនុញ្ញាតិឱ្យអង្គភាព CMAC រៀបចំនិងកែសម្រួលកម្លាំងចំនួន ២១០នាក់ ដែលបានរងផលប៉ះពាល់ដោយសារការផ្អាក និងកាត់រំសាយក្នុងគម្រោងជំនួយសហរដ្ឋអាម៉េរិកនេះ នៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា ដើម្បីបន្តអនុវត្តន៍កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ជូនប្រជាពលរដ្ឋតាមសំនូមពរ។ នេះបើតាមការបញ្ជាក់ពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥...
ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការមូលនិធិថែទាំ សុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានសហការគ្នា រៀបចំពិធីអបអរសាទរ ទិវាស្រោមអនាម័យអន្តរជាតិ ក្រោមប្រធានបទ «កុំស្ទាក់ស្ទើរប្រើស្រោមអនាម័យ»។ ពិធីនេះរៀបចំឡើង ក្រោមអធិបតីភាព លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍,...
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ប្រតិភូសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ ដឹកនាំដោយឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ ដើម្បីស្វែងយល់អំពីសកម្មភាពការងារ និងតួនាទីរបស់កងរាជអាវុធហត្ថ។...
ភ្នំពេញ៖ ដើម្បីអបអរឱកាសទិវា នៃសេចក្ដីស្រឡាញ់ ថ្ងៃ១៤កុម្ភ: ឆ្នាំ២០២៥ ក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយ លោកឧត្តមសេនីយ៍ សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត រួមជាមួយនឹងសប្បុរសជន បាននាំយកអំណោយមួយចំនួន ចូលរួមក្នុងកម្មវិធីសប្បុរសធម៍ជូនដល់ ក្រុមកុមារ និងសិស្សានុសិស្សពិការភ្នែក គរថ្លង់ នៅវិទ្យាល័យអប់រំពិសេសសៀមរាប និងបានរៀបចំម្ហូបអាហារថ្ងៃត្រង់មួយពេលសំរាប់ប្អូន ៗ ក្មួយៗ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន) ក្រោយលេចឡើងអំពីគម្រោង វាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាពកម្ពុជា ។...
ភ្នំពេញ ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាវាគ្មិនកិត្តិយស ចែករំលែកបទពិសោធន៍ស្តីពី “វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយា កាសគ្មានវិវាទ” ជូនដល់ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ...
ភ្នំពេញ៖ ស្ពានបេតុងពីរកន្លែងជំនួសស្ពានចាស់ តូចចង្អៀត ទ្រុឌទ្រោម បង្កឱ្យមានការកកស្ទះអ្នកដំណើរពេលបុណ្យទានម្តងៗលើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ(ឧទ្យានជាតិគិរីរម្យ) ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបើកឱ្យប្រជាពលរដ្ឋបើកបរ ឆ្លងកាត់បណ្តោះអាសន្នហើយ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ នេះបើតាមហ្វេសប៊ុកក្រសួងសាធារណការ ។ ការបើកឱ្យឆ្លងកាត់បណ្តោះអាសន្ននេះ ក៏ជាផ្នែកមួយសម្រួលដល់ការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋទៅទស្សនាកម្សាន្តព្រឹត្តិការណ៍”បុណ្យភ្នំ” ពីថ្ងៃទី១៥-១៦ ខែកុម្ភៈ...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៤ កុម្ភៈនេះ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានបើកឱ្យប្រើប្រាស់សាកល្បង នូវគម្រោងផ្លូវថ្មើរជើង (Walk Street) ចាប់ពីតីរវិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ ចាប់ពីម៉ោង ៦:០០ នាទីល្ងាច រហូតដល់ ម៉ោង...
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនប៊ីន បានប្រកាសថ្កោលទោសដល់ជនដែលបាញ់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងគាំទ្រដល់សមត្ថកិច្ចកម្ពុជា ក្នុងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរដល់ជនល្មើសនោះ។ យោងតាមគេហទំព័ហ្វេសប៊ុក ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៤ កុម្ភៈ បានសរសេរលើបណ្តាញសង្គមថា “នារសៀលថ្ងៃទី១៤ ខែកុម្ភៈ មានការផ្ទុះករណីបាញ់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ យើងខ្ញុំសូមថ្កោលទោសដល់ជនបង្កហេតុជាខ្លាំង! និងសូមគាំទ្រដល់សមត្ថកិច្ចកម្ពុជាក្នុងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរដល់ជនល្មើសនោះ”។ សូមជម្រាបថា ជនជាតិចិនពីរក្រុមបានឈ្លោះគ្នា ដោយភាគីម្ខាងប្រដាប់ដោយកាំភ្លើង AK...
ភ្នំពេញ៖ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី នារាត្រីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៥នេះ បានចេញមកបញ្ជាក់ថា រាល់ការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញសង្គម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមិនខុសគ្នាទៅនឹងការផ្សព្វផ្សាយព័ត៌មាន របស់បណ្តាមេដឹកនាំប្រទេស នានា ជាពិសេសគឺមិនបានប្រើប្រាស់ថវិកាជាតិនោះទេ។ ការចេញមកប្រកាសបញ្ជាក់ របស់អ្នកនាំពាក្យនាយករដ្ឋមន្ត្រី ខាងលើនេះ...