ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា អូស្ត្រាលីបានផ្លាស់ប្ដូរពីម្ចាស់ជំនួយ ទៅជាដៃគូអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។ ក្នុងពិធីបុណ្យជាតិរបស់ប្រទេសអូស្ត្រាលី លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងសុន្ទរកថាអបអរសាទរ និងលើកឡើងពីទំនាក់ទនងជាប្រវត្តិសាស្ត្រ នៃចំណងការទូតរវាងកម្ពុជានិងអូស្ត្រាលី គឺចាប់ផ្ដើមតាំងពីឆ្នាំ១៩៥២ មកម្លះ។ ចំណងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី...
ភ្នំពេញ៖ យោងតាមការអង្កេតរបស់ភ្នាក់ងារផ្តល់សេវាដឹកជញ្ជូន តាមផ្លូវទឹក GTVC បានឱ្យដឹងជាបឋមថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាថ្ងៃ បុណ្យនៃសេចក្តីស្រលាញ់ (Valentine’s Day) មានភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ យ៉ាងច្រេីនកុះករ នៅកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ត្រៀមធ្វេីដំណេីរដេីរលេងកម្សាន្តតាមបណ្តាកោះនានា ជាពិសេសក្រុងកោះរ៉ុង ។ រីករាយដំណើរកំសាន្ត ទៅតាមបណ្ដាកោះនានាជាមួយនិងប្រភេទអូប័រទំនើប...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ រាជរដ្ឋាភិបាល ចាត់ទុកការចុះបំពេញការងារតាមមូលដ្ឋាន គឺជាវិធីសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជាចាត់ទុកទឹកជា «មាស ស» ដែលជាកម្លាំងចលករសម្រាប់ជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន...
កំពង់ធំ: អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ដឹកនាំដោយលោក អួង សារឿន ប្រធានកិត្តិយសអនុសាខា លោកស្រី ហាក់ ពុទ្ធិ តុសិតា អនុប្រធានគណៈកម្មាធិការអនុសាខា អមដំណើរដោយមន្ត្រីអនុសាខា ក្រុមកាកបាទក្រហមឃុំគគីធំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ និងព្រះមន្ត្រីសង្ឃក្នុស្រុក បាននាំយកអំណោយមនុស្សធ៌មរបស់អនុសាខា របស់រដ្ឋបាលឃុំ និងតាមបណ្តាវត្ត ទៅជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះរស់នៅភូមិពោន ឃុំគគីធំ ស្រុកបារាយណ៍ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែកុម្ភៈ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យក្រុមការងាររាជរដ្ឋាភិបាល ឬក្រុមការងារពាក់ព័ន្ធចុះមូលដ្ឋាន បញ្ឈប់ការអន្តរាគមន៍ដើម្បីយកមន្ត្រីពីកន្លែងផ្សេង ឬមូលដ្ឋានផ្សេងឱ្យទៅកាន់តំណែង នៅមូលដ្ឋានខ្លួនចុះទៅនោះ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជាតំណាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣...
ភ្នំពេញ ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសារធារណៈការនិងដឹកជញ្ជួនខេត្តព្រះសីហនុ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។ លោកឧត្តមសេនីយ៍ឯក ម៉ឹង យូឡេង សូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។ លោកឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក សូមប្រកាសថ្កោលទោស...
ភ្នំពេញ៖ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានឱ្យដឹងថា រូបលោកប្រឆាំងដាច់ខាត នូវការធ្វើនយោបាយហិង្សាជ្រុលនិយម បំផ្លិចបំផ្លាញបំបែកបំបាក់ខ្មែរនិងខ្មែរ បង្កើតឱ្យមានសតិអារម្មណ៍ ភ័យខ្លាចព្រួយបារម្ភ ដល់ប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោត។ នេះបើយោងតាមសំណេររបស់លោក មាជ សុវណ្ណារ៉ា នៅលើគណនីហ្វេសប៊ុក នៅរាត្រីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ បើតាមគណនីហ្វេសប៊ុកដដែល លោក មាជ...
កំពង់ធំ៖ ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយ លោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រួមទាំងមន្ត្រី ភ្នាក់ងារសុខសត្វភូមិ សហការជាមួយ រដ្ឋបាលបាលស្រុកកំពង់ស្វាយ ដោយមានការចូលរួមពីលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក អាជ្ញាធរភូមិ ឃុំបានចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកគោក្របី នៅភូមិល្វាជោម ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ...