ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសកំចាត់ចោលអ្នកណាក៏ដោយ ដែលចង់សម្លាប់សម្ដេច និងក្រុមគ្រួសារ ។ ការប្រកាសនេះ ធ្វើឡើង ក្រោយមានសារសំឡេងបែកធ្លាយ អំពីការប៉ុនប៉ងធ្វើឃាតសម្ដេច តាមរយៈយន្ដហោះដ្រូន ក្នុងការវាយប្រហារ ភូមិគ្រឹះសម្ដេច នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ថ្វីបើសកម្មភាពមីន បាននិងកំពុងទទួលលទ្ធផល ដ៏ធំធេងយ៉ាងណាក៏ដោយ ផ្ទៃដីមានមីននៅសេសសល់ នៅមានទំហំធំ និងមានភាពស្មុគស្មាញខ្លាំង ទាមទារឱ្យបន្តបង្កើន កិច្ចខិតខំប្រឹងប្រែង បោសសម្អាតមីន។ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់...
កំពង់ស្ពឺ៖ មន្ត្រីការិយាល័យគាំពារបរិស្ថាននៃ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺលោក ឈុន ឈៀហេង បានធ្វើការណែនាំដល់ម្ចាស់រោងចក្រកែច្នៃផ្លែឈើយីហោ សានផ្លាស អ៉ិនធើណេសិនណល ឯ.ក ដែលមានទីតាំងនៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ឱ្យបញ្ឈប់ជាបន្ទាន់នូវការបង្ហូរកាកសំណល់រាវ ចូលទៅក្នុងប្រឡាយមេតាហោ ដើម្បីលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋនិងបរិស្ថាន។ ការណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ក្រោយទទួលបានការស្នើសុំឱ្យ មានការត្រួតពិនិត្យនិងអន្តរាគមន៍ជាថ្មី បន្ទាប់ពីមានក្លិនស្អុយជះភាយខ្លាំង ទៅក្នុងខ្យល់ធ្វើឱ្យរំខានដល់ការរស់នៅ...
ភ្នំពេញ៖ លោក ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ និងវឌ្ឍនភាព នៃការរៀបចំធាតុចូល សម្រាប់សេចក្ដីព្រាងច្បាប់ភូមិបាល(ថ្មី) ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំ ព្រមទាំងលោកអគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន និងមន្រ្ដី សរុបចំនួន១៩រូប។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ក្នុងរយៈពេល៤៦ឆ្នាំ ក្រោយចេញពីរបប ប៉ុល ពត រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា បានកសាងសមិទ្ធផលធំធេងណាស់ សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋដែលគ្មានអ្នកណា អាចបិទបាំងភ្នែកប្រជាពលរដ្ឋខ្មែរមិនឱ្យ ឃើញសមិទ្ធផលទាំងនោះបានឡើយ ។ ក្នុងឱកាសអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី...
ភ្នំពេញ៖ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ Vietjet ត្រូវបានដាក់ឈ្មោះថាជា “ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបបំផុត” សម្រាប់ឆ្នាំ ២០២៥ ម្តងទៀត។ នេះគឺជាការការផ្តល់ចំណាត់ថ្នាក់ដ៏មានសារៈសំខាន់ក្នុងប្រភេទ ពានរង្វាន់អាកាសចរណ៍ល្អបំផុតរបស់ពិភពលោក ដែលត្រូវបានធ្វើឡើងដោយ AirlineRatings.com ជាគេហទំព័រសុវត្ថិភាពអាកាសចរណ៍ និងវាយតម្លៃផលិតផលដែលទទួលស្គាល់ទូទាំងពិភពលោក។ តាមរយៈការផ្តល់កិត្តិយសដល់ក្រុមហ៊ុន Vietjet ជាមួយនឹងពានរង្វាន់អន្តរជាតិធំៗជាច្រើនឆ្នាំ AirlineRatings...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ការគាំទ្រ លើគម្រោង របស់ទីស្នាក់ការ កណ្តាល JICA និងការិយាល័យប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខា ងការងារ (ROAP, ILO) ក្នុងការបង្កើតឱ្យមានយន្តការគាំពារ និងដោះស្រាយបញ្ហា និងការប្រឈមរបស់ពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេសជប៉ុន...
ភ្នំពេញ៖ នៅរសៀល ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ បណ្តុះបណ្តាល ដោយមានការ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងវត្តមាន របស់តំណាង ក្រសួងស្ថាប័ននានា, តំណាងវិស័យឯកជន,...