កណ្តាល៖ នាថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង ដល់បងប្អូនកម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន ដែលរៀបចំធ្វើឡើងនៅក្នុងបរិវេណរោងចក្រ បូវឃើរ ហ្គាមេន...
ភ្នំពេញ ៖ ជនជាតិវៀតណាម ចំនួន ២៤នាក់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា បន្ទាប់ពីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិ ព្រែកចាក ខេត្តកំពត។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា...
ភ្នំពេញ៖ លោកស្រី Marta Martrai អនុប្រធានទី១ រដ្ឋសភាហុងគ្រី បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ រដ្ឋាភិបាលហុងគ្រីទទួលស្គាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស និងបានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ ។ ការបញ្ជាក់របស់អនុប្រធានទី១ រដ្ឋសភាហុងគ្រី ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី៥...
ខេត្តកំពង់ធំ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អភិបាលខេត្តកំពង់ធំ, អាជ្ញាធរមូលដ្ឋាន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំបានដឹកនាំមន្ដ្រីបច្ចេកទេស នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពការងារសាងសង់ផ្លូវ ចំនួន ៣ខ្សែ និងពិនិត្យស្ថានភាពនិងវឌ្ឍនភាពការងារសាងសង់ស្ពានចំនួន ៣ទីតាំង នៅក្នុងខេត្តកំពង់ធំ។ ទីតាំងផ្លូវនិងស្ពានទាំងនោះរួមមាន៖...
ភ្នំពេញ ៖ ក្នុងបរិការណ៍បច្ចុប្បន្នពិភពលោក កំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ និងផ្លាស់ប្ដូរយ៉ាងរហ័សមិនអាចប៉ាន់ប្រមាណបាន, រាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន នឹងរួមគ្នាបន្តប្រកាន់ខ្ជាប់នូវ គោលនយោបាយលើកកម្ពស់សន្តិភាព និងលើកកម្ពស់ពហុភាគីនិយម ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តការអន្តរជាតិផងដែរ។ នៅថ្ងៃទី៤ កុម្ភៈ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយ លោក Hayashi...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ៤ កុម្ភៈបានបន្តធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ ស្តីពី «ការធ្វើយ៉ាងណា ដើម្បីឱ្យអង្គភាពរបស់យើងអភិវឌ្ឍជឿនលឿន» ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន៤០៥៨នាក់។ ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាល និង អនុញ្ញាតឱ្យសិក្ខាកាម មានមតិលើកជាសំនួរ ឬសំណូមពរ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍ ខេត្តជាប់ឆ្នេរសមុទ្រ នៅវិមានសន្តិភាព៕
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ភាពជោគជ័យ របស់ក្រុមហ៊ុន NCX គឺជាគំរូមួយដែលវិស័យឯកជន បានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជំនាញ ជូនប្រជាពលរដ្ឋខ្មែរ ។ តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥...
ភ្នំពេញ៖ អ្នកវិភាគនៅកម្ពុជាបានលើកឡើងថា កម្ពុជានៅតែអាចរក្សាបាននូវកំណើនការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទៅទីផ្សារអឺរ៉ុប និងបណ្តាប្រទេសផ្សេងៗទៀត បើទោះបីការអនុគ្រោះពន្ធមួយចំនួនត្រូវបានកាត់ផ្តាច់ និងមិនទាន់ត្រូវបានកាត់ផ្តាច់ ទាំងស្រុងយ៉ាងណាក៏ដោយ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា អ្នកជំនាញរំពឹងថាការនាំចេញទៅបរទេស នឹងបន្តកំណើនពិសេសអឺរ៉ុប នាឆ្នាំបន្តទៀត។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កំណើននៃការនាំចេញរបស់កម្ពុជា មិនថា សម្លៀកបំពាក់...
ភ្នំពេញ ៖ គម្រោងវិនិយោគ ចំនួន៦៨ ដែលមានទុនវិនិយោគ សរុបប្រមាណ ៧៤៨លានដុល្លារអាមេរិក ត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមករា ឆ្នាំ២០២៥ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ...